backup og meta

តិចនិក ៥ យ៉ាងប៉ាម៉ាក់គួរដឹង ដើម្បីចៀសវាង​ស្រែកគំហកដាក់កូនពេលធ្វើខុសអ្វីមួយ

តិចនិក ៥ យ៉ាងប៉ាម៉ាក់គួរដឹង ដើម្បីចៀសវាង​ស្រែកគំហកដាក់កូនពេលធ្វើខុសអ្វីមួយ

ម៉ាក់ប៉ា​មួយ​ចំនួន​តែង​ស្រែក​ឲ្យ​កូន​ពេល​ធ្វើ​អ្វី​មួយ​ខុស​ដោយ​គិត​ថា​នេះ​អាច​ជួយ​ឲ្យ​កូន​ដឹង​ថា​ខ្លួនបាន​បង្កកំហុសអ្វីមួយ​។ តាមពិត​ទៅ​ការ​ស្រែក​គឺជា​ការ​បង្ហាញ​កំហឹង​ដែល​អាច​ធ្វើ​ឲ្យ​កូន​មាន​ភាព​ភ័យ​ខ្លាច និង​ពិបាក​ក្នុង​ការ​ប្រដៅ។ ចំណែក​ឯ​ការ​និយាយ​ជា​មួយ​​កូន​​ដោយ​អារម្មណ៍​ត្រជាក់​​គឺ​មាន​ប្រសិទ្ធភាព​ជាង​ស្រែក​ដាក់​កូន។ ម៉ាក់ប៉ា​អាច​អនុវត្ត​ប៉ុន្មាន​វិធី​នេះ​​ដើម្បី​​បញ្ឈប់​​ការ​​ស្រែក​ដាក់​​កូន​។

១. ធ្វើចិត្តឲ្យត្រជាក់

នៅ​ពេល​ដឹង​ខ្លួន​ថា​កំពុង​ខឹង និង​អាច​ដំឡើង​សំឡេង​ស្រែក​ដាក់​កូន​ ម៉ាក់ប៉ា​អាច​ដក​ខ្លួន​ចេញ​ពី​ស្ថានការណ៍​នោះ​មួយ​សន្ទុះ​ដើម្បី​រំងាប់​អារម្មណ៍​សិន។ ម៉ាក់ប៉ា​អាច​បិទ​ភ្នែក និង​ដក​ដង្ហើម​វែងៗ​ដែល​នេះ​អាច​ជួយ​ឲ្យ​ចិត្ត​ត្រជាក់​បាន។

អត្ថបទពាក់ព័ន្ធ៖ 

២. និយាយ​អំពី​អារម្មណ៍​

កំហឹង​គឺជា​អារម្មណ៍​មួយ​ដែល​ម៉ាក់ប៉ា​អាច​រៀន​ពី​វា​បាន​ប្រសិន​ជា​ចេះ​គ្រប់គ្រង​កំហឹង​បាន​ត្រឹមត្រូវ។ ការ​យល់​ពី​អារម្មណ៍​ផ្សេងៗ​ដូច​ជា​​សប្បាយចិត្ត ពិបាកចិត្ត រំភើប កំហឹង និង​ច្រណែន​គឺ​អាច​ជួយ​បង្រៀន​កូន​ឲ្យ​ដឹង​ថា​អារម្មណ៍​ទាំង​នេះ​ជា​ផ្នែក​​មួយ​នៃ​មនុស្ស​។ ការ​និយាយ​អំពី​អារម្មណ៍​របស់​យើង​ទៅ​កាន់​កូន​​ជួយ​ជំរុញ​កូន​ឲ្យ​និយាយ​អំពី​អារម្មណ៍​របស់​ពួកគេ​ប្រាប់​យើង​វិញ​ដូចគ្នា។ នេះ​អាច​ជួយ​ដល់​ពួកគេ​ក្នុង​ការ​រៀន​ពី​ការ​គោរព​អ្នក​ដទៃ និង​បង្កើត​ទំនាក់ទំនង​ល្អ​នៅ​ពេល​អនាគត។

៣. លើក​ឡើង​អំពី​អាកប្បកិរិយា​មិន​ល្អ

កូន​ក្មេង​តែង​ប្រព្រឹត្ត​ខុស​ជា​ញឹកញាប់ នេះ​ជា​ផ្នែក​មួយ​នៃ​ការ​លូតលាស់។ ដូចនេះ​នៅ​ពេល​កូន​ធ្វើ​ខុស ម៉ាក់ប៉ា​មិន​គួរ​ស្រែក​ទៅ​ឲ្យ​កូន​ ឬ​ដាក់​ពិន័យ​កូន​ភ្លាមៗ​​ទេ។ ម៉ាក់ប៉ា​គួរ​លើក​ឡើង​ពី​អាកប្បកិរិយា​មិន​ល្អ​នេះ​មក​និយាយ​ជាមួយ​កូន និង​បង្រៀន​ពួកគេ​ថា​អាកប្បកិរិយា​នេះ​គឺ​មិន​សមរម្យ។

៤. និយាយ​ដោយ​សំឡេង​ធម្មតា

ការ​ណែនាំ​កូន​ក្មេងដែល​មាន​ប្រសិទ្ធភាព​គឺ​ប្រើ​សំឡេង​ម៉ឺងម៉ាត់ ប៉ុន្តែ​ជា​សំឡេង​ធម្មតា​មិន​ខ្លាំង។ នៅ​ពេល​ម៉ាក់ប៉ា​និយាយ​ជាមួយ​កូន​ដោយ​ចិត្ត​ត្រជាក់ កូន​តែង​ស្ដាប់ និង​ធ្វើ​តាម។ ម៉្យាងទៀត នៅ​ពេល​និយាយ​ជាមួយកូន ​ម៉ាក់ប៉ា​គួរ​រក្សា​កម្រិត​ភ្នែក​ឲ្យ​ស្មើ​នឹង​កូន​ចៀស​ជាង​នៅ​ខ្ពស់​ជាង ឬ​នៅ​ឆ្ងាយ​ពី​កូន។ នៅ​​ពេល​នោះ​ដែរ​ កុំ​ភ្លេច​លើក​ឡើង​ពី​អាកប្បកិរិយា​ដែល​ត្រូវ​កែ​តម្រូវ​ផង​​។

៥. បង្កើន​ទំនាក់ទំនង​ជាមួយ​កូន​

ម៉ាក់ប៉ា​ដែល​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​កូន​តែង​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​និយាយ​ណែនាំ ឬ​ប្រដៅ​កូន។ ពេល​កូន​នៅ​តូច ពួកគេ​តែង​ចង់​នៅ​ជិត​ម៉ាក់ប៉ា ដូចនេះ​ម៉ាក់ប៉ា​គួរ​ប្រើ​ឱកាស​នេះ​ជា​ប្រយោជន៍​ក្នុង​ការ​បង្កើន​ទំនាក់​ទំនង។ កូន​កាន់តែ​ស្និទ្ធស្នាល​​នឹង​ម៉ាក់ប៉ា​ កូន​នឹង​មាន​ការ​គោរព​ទៅ​លើ​ម៉ាក់ប៉ា និង​មិន​សូវ​ព្រហើន។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.healthline.com/health/parenting/yelling-at-kids#alternatives

How to Stop Yelling at Your Kids

កំណែ​ប្រែបច្ចុប្បន្ន

28/07/2020

អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

មកពីបែបនេះ ទើបកូនយើងអាយុស្របាលក្មេងដទៃដែរ តែកម្លាំង បញ្ញា ចាញ់គេដាច់

កូនពូកែតមាត់ត្រូវចេះដោះស្រាយ​តាមវិធីនេះ មិនមែនស្រែកដាក់កូនវិញទេ


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Jul 28, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម