ភីហ្សាមានជាតិសូដ្យូមតិច ឬទឹកជ្រលក់ភីហ្សា ដាក់លើភីហ្សាមានសំបកស្ដើង។ រោយឈីសមិនសូវមានជាតិខ្លាញ់ បន្ទាប់មកបន្ថែមសាច់ប៉ាតេ សាច់មាន់ទួគី សាច់ជ្រូកចំណិតស្ដើង ឬសាច់ផ្សេងទៀត។ បើកូនរបស់អ្នកចង់បន្ថែមបន្លែពីលើ កាន់តែពិសេសសម្រាប់ក្មេង បន្ទាប់មករុំបន្ទះភីហ្សា និងកាត់វាជាបួន។ បើអាច ធ្វើទឹកប៉េងប៉ោះបានដោយខ្លួនឯង គឺកាន់តែប្រសើ។
៣- អាហារពេលល្ងាច
មីសាច់មាន់ គឺជាជម្រើសល្អសម្រាប់ធ្វើជាអាហារពេលល្ងាច ដោយជំហានដំបូងដាក់សាច់មាន់ស្ងោរក្នុងឆ្នាំង ហើយរំងាស់ទឹករហូតសាច់មាន់ឆ្អិនសព្វ។ អាចយកទឹកស្ងោរមាន់នោះ មកចម្អិនប៉ាស្តា ដើម្បីបន្ថែមរសជាតិ មួយកម្រិតថែមទៀត។ បន្ទាប់មក កាត់សាច់មាន់ជាចំណិតតូចៗ និងយកមកលាយជាមួយមី ជាការស្រេច។
យើងត្រូវការមានស៊ុបផ្សិត ស៊ុបសាច់មាន់ និងគ្រឿងបន្ថែមជាតិជូរ ហើយលាយចូលជាមួយគ្នាទាំងអស់។ បន្ទាប់មក ដាក់គ្រឿងបន្ថែម មានអំបិល និងម្រេច ហើយកូរថ្នមៗ បន្ទាប់មក យកទៅដាក់ក្នុងម៉ាស៊ីនកម្ដៅ ក្នុងកម្រិត ១៧៥ អង្សារសេ ឲ្យបាន ៣០ នាទី។
អត្ថបទពាក់ព័ន្ធ៖