backup og meta

កូនលូតលាស់ធំទៅចេះនិយាយកុហក ម៉ាក់ប៉ាគួរដោះស្រាយតាមវិធីណាល្អ?

កូនលូតលាស់ធំទៅចេះនិយាយកុហក ម៉ាក់ប៉ាគួរដោះស្រាយតាមវិធីណាល្អ?

ជឿ​ថា​គ្នា​យើង​សុទ្ធ​តែ​ធ្លាប់​កុហក​យ៉ាង​តិច ​១ ដង​ក្នុង​ជីវិត ទោះ​វា​ជា​ការ​កុហក​ល្អ​ក៏​ដោយ។ ចំពោះ​កូន​តូច​ៗ​របស់​យើង នៅ​ពេល​ដែល​លូត​លាស់​ធំទៅៗ ផ្នត់​គំនិត​ក៏​ចាប់​ផ្ដើម​ផ្លាស់​ប្ដូរ រហូត​ពេល​ខ្លះ​អា​អូន​ចេះ​និយាយ​កុហក​ទៅ​កាន់​ប៉ា​ម៉ាក់។ ហើយ​មាន​ម៉ាក់​ប៉ា​ខ្លះ​ឆ្ងល់​ថា កូន​នៅ​តូច​សោះ ហេតុ​អី​ចេះ​និយាយ​កុហក? បើ​កូន​ចេះ​កុហក យើង​ជា​ប៉ា​ម៉ាក់​គួរ​ដោះ​ស្រាយ​ដោយ​វិធី​ណា?

ទាក់​ទង​នឹង​បញ្ហា​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ពន្យល់​ឲ្យ​ដឹង​ថា នៅ​ពេល​ដែល​អា​អូន​ចូល​ដល់​អាយុ​ ៥-៧ ឆ្នាំ​ហើយ កូន​ចាប់​ផ្ដើម​ចេះ​មាន​អារម្មណ៍ ឬ​គំនិត២​នៅ​ក្នុង​ពេល​តែ​មួយ ជា​ហេតុ​បណ្ដាល​ឲ្យ​អា​អូន​ចាប់​ផ្ដើម​និយាយ​កុហក​ប្រាប់​យើង។ ឧ. អារម្មណ៍​មួយ​របស់​កូន​ចង់​ញ៉ាំ​ស្ករ​គ្រាប់ អារម្មណ៍​មួយ​ទៀត​ខ្លាច​ត្រូវ​មាត់​ម៉ាក់​ប៉ា តែ​ទ្រាំ​មិន​បាន​ក៏​យក​ស្ករ​គ្រាប់​មក​ញ៉ាំ ទោះ​ដឹង​ថា​អាច​ត្រូវ​មាត់​ប៉ា​ម៉ាក់​ក៏​ដោយ ហើយ​ចាំ​និយាយ​ប្រាប់​ថា​អត់​តាម​ក្រោយ។

ម៉្យាង​វិញ​ទៀត ជួន​កាល កូន​អាច​ចេះ​និយាយ​កុហក​ព្រោះ​ខ្លាច​ត្រូវ​ទទួល​ពិន័យ ពោល កូន​កុហក​ព្រោះ​ខ្លាច​ប៉ា​ម៉ាក់​ដឹង​ពី​កំហុស​ហើយ​ខឹង ស្ដី​ឲ្យ ឬ​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​កូន ព្រោះ​ម៉ាក់​ប៉ា​មួយ​ចំនួន​និយម​ស្រែក​គំហក ឬ​វាយ​ដំ​កូន​ពេល​កូន​ធ្វើ​ខុស​អ្វី​មួយ ជា​ហេតុ​ធ្វើ​ឲ្យ​កូន​ខ្លាច មិន​ហ៊ាន​ប្រាប់​តាម​ត្រង់​ក៏​មាន។

លោក​ស្រី​វេជ្ជបណ្ឌិត បន្ត​ថា បើ​យើង​ជា​ម៉ាក់​ប៉ា​យល់​ច្បាស់​ពី​របត់​នៃ​បញ្ញា​ផ្លូវ​អារម្មណ៍​របស់​កូន យើង​នឹង​មិន​សូវ​មាន​សម្ពាធ​នៅ​ពេល​ដែល​កូន​និយាយ​កុហក​ទេ។ អ្វី​ដែល​ជា​បញ្ហា​នៅ​ពេល​ដែល​កូន​និយាយ​កុហក​ គឺ​ពេល​ដែល​កូន​កុហក​ហើយ​មិន​សារភាព​ប្រាប់​ពី​កំហុស​មក​យើង​ជា​ម៉ាក់​ប៉ា​ត្រង់ៗ។

“នៅ​ពេល​ដែល​កូន​និយាយ​កុហក យើង​ត្រូវ​ដឹង​ថា អារម្មណ៍​កូន​ពេល​នោះ​ច្របូក​ច្របល់​ ព្រោះ​គេ​មិន​ទាន់​អាច​ទប់​អារម្មណ៍​បាន​ដូច​យើង​មនុស្ស​ធំ​ទេ។”

ដូច​នេះ បើ​យើង​ដឹង​ថា​កូន​តូចៗ​ចេះ​និយាយ​កុហក យើង​គួរ​រក​វិធី​ត្រជាក់​ៗ​មក​ដោះ​ស្រាយ​ជាមួយ​កូន​ដូច​ជា លួង​លោម និយាយ​ស្រទន់​ៗ​ទៅ​កូន និង​អប់​រំ​កូន​ពី​កំហុស​ដែល​កូន​បាន​ធ្វើ។ រឿង​មួយ​ដែល​សំខាន់​ទៀត​នោះ គឺ​ត្រូវ​បង្កើន​ភាព​ជិតស្និទ្ធ​ជាមួយ​កូន និង​ធ្វើ​ឲ្យ​កូន​មាន​ភាព​ជឿ​ជាក់​មក​លើ​យើង​ជា​ម៉ាក់​ប៉ា។ លើស​ពី​នេះ យើង​ក៏​ត្រូវ​ធ្វើ​ជា​គំរូ​ល្អ​ម្នាក់​សម្រាប់​កូន​ដែរ ព្រោះ​កូនៗ​រៀន​តាម​មនុស្ស​ចាស់​ដែលនៅ​ជុំ​វិញ​ខ្លួន បើ​យើង​និយាយ​ធ្វើ​អ្វី​មិន​សម​គួរ កូន​ៗ​អាច​រៀន​ត្រាប់​តាម​យើង​ជា​ម៉ាក់​ប៉ា។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

10/09/2020

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ ដេត ធន្នី

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ប៉ាម៉ាក់​ចង់ឲ្យ​កូនអភិវឌ្ឍផ្នែកភាសាលឿន ត្រូវដឹងរឿងទាំងនេះ

ចង់ឲ្យ​កូន​ចេះផ្ចង់អារម្មណ៍ធ្វើអ្វីមួយ ប៉ាម៉ាក់កុំរំលងតិចនិកនេះឲ្យ​សោះ


ត្រួតពិនិត្យដោយ

ដេត ធន្នី


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Sep 10, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម