យោងតាមបណ្ឌិតសភាអាមេរិកនៃវិទ្យាសាស្ត្រពេទ្យកុមារ បានឲ្យដឹងថា ក្មេងអាយុក្រោម ២ឆ្នាំ មិនគួរអនុញ្ញាតឲ្យមើលទូរទស្សន៍សោះឡើយ។ ក្មេងដែលមានអាយុលើស ២ឆ្នាំ ក៏មិនអាចមើលទូរទស្សន៍លើសពី ២ម៉ោង ក្នុងមួយថ្ងៃដែរ ហើយកម្មវិធីទូរទស្សន៍នោះក៏ត្រូវជ្រើសរើសឲ្យត្រឹមត្រូវដែរ។ ជាក់ស្តែងមានកម្មវិធីខ្លះ មានប្រយោជន៍ចំពោះកូនក្មេង តែវាមិនបានទាក់ទាញ ឬទទួលការឆ្លើយតបពីពួកគេដែរ។ ការទាក់ទាញ និងការឆ្លើយតបពិតជាសំខាន់ណាស់សំរាប់តម្រូវការរីកចំរើនផ្នែកភាសារបស់កូនយើង។
៨– ត្រូវប្រាកដថាកូនៗមិនមានបញ្ហាត្រចៀក
ក្មេងៗខ្លះអាចនឹងមានជំងឺធ្វើឲ្យខូចត្រចៀក។ បើកូនមានបញ្ហាត្រចៀក ប៉ាម៉ាក់សូមនាំកូនទៅព្យាបាលដោយយកចិត្តទុកដាក់បំផុត ព្រោះថាបញ្ហានេះអាចបង្ករឲ្យកូនមិនអាចស្តាប់់់ឮ ហើយប៉ះពាល់ដល់ការអភិវឌ្ឍផ្នែកភាសារបស់កូន។ កំឡុងពេលព្យាបាលប្រសិនបើគ្រូពេទ្យឲ្យថ្នាំអង់ទីប៊ីយូទិក(ផ្សះ) ប៉ាម៉ាក់ត្រូវប្រាកដថាយើងបានដាក់ឲ្យកូនបានត្រឹមត្រូវតាមកម្រិត និងដល់កំណត់បញ្ចប់តាមការព្យាបាល។ ពេលដល់ពេលកំណត់បញ្ចប់ការព្យាបាលហើយ យើងត្រូវតាមដានដោយនាំកូនទៅជួបគ្រូពេទ្យជំនាញវិញ ដើម្បីឲ្យប្រាកដថាជំងឺនោះបានជាសះស្បើយពិតមែន។
៩– ធ្វើដំណើរកម្សាន្តខ្លះៗ
ដំណើរកម្សាន្តដូចជាទៅសួនសត្វ កន្លែងចិញ្ចឹមត្រី ឬដាំបន្លែ ឬសារមន្ទីកូនក្មេង នឹងជួយបង្ហាញឲ្យកូនមើលឃើញ និងយល់ពីពិភពលោកខាងក្រៅ ដែលកូនមិនដែលបានឃើញពីមុនមក។ យើងត្រូវដឹងដែរថាកូនៗយើងបានបង្កើនការចងចាំ ចង់ដឹង ចង់ស្វែងយល់បន្ថែមពីអ្វីដែលយើងបាននាំពួកគេឲ្យឃើញ ឬស្គាល់។