ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
មិនគួរចេះតែឲ្យអ្វីទៅកូនញ៉ាំ តាមចិត្តចង់នោះទេ។ ជាពិសេសកូនតូចអាយុទើប ១ ខួប។ ចំណីចំណុកខ្លះកុំចេះតែបញ្ចុកកូន អាចធ្វើឲ្យប្រព័ន្ធរំលាយអាហារអូនតូចចុះទន់ខ្សោយ ទៅជាឈឺ ឬមានខ្លះទៀតអាចស្លាប់ក៏មាន។
បើមិនសូវចាប់អារម្មណ៍ថាខ្លួនបញ្ចុកអីកូនខ្លះ ដែលអាចមានគ្រោះថ្នាក់ទេ មកគិតលើអាហារ ៦ មុខនេះ ត្រូវជៀសវាងដាច់ខាតកុំឲ្យកូនញ៉ាំ។
ទឹកឃ្មុំមានរសជាតិឆ្ងាញ់ ពោរពេញដោយជីវជាតិចិញ្ចឹម តែវាក៏អាចធ្វើឲ្យអូនតូចពុល។ ទឹកឃ្មុំអាចមានផ្ទុកពង (Spore) របស់បាក់តេរីដែលគេស្គាល់ថា Clostridium Botulinum នាំឲ្យមានជំងឺ Botulism (ជំងឺកម្រមួយប្រភេទដែលអាចបណ្ដាលឲ្យស្លាប់បាន)។ ពោះវៀនរបស់ក្មេងនៅអាយុក្រោម ១ ឆ្នាំ នៅខ្សោយណាស់ ហើយមិនអាចការពារប្រឆាំងនឹងពពួកបាក់តេរីក្នុងទឹកឃ្មុំបានទេ។
Botulism ជាជំងឺធ្ងន់ធ្ងរ ទោះបីជាជំងឺកម្រ តែវាអាចបណ្ដាលឲ្យក្មេងស្លាប់បាន។ ក្មេងមានជំងឺ Botulism នឹងមានរបបអាហារមិនល្អ បឺតទឹកដោះបានខ្សោយ ទល់លាមក និងខ្សោះជាតិទឹក (Dehydration)។
ទឹកដោះគោសម្រាប់មនុស្សធំ ឬទឹកសណ្ដែកមានជីវជាតិចិញ្ចឹមយ៉ាងច្រើនដែលមានអត្ថប្រយោជន៍សម្រាប់សុខភាពរាងកាយ។ តែសម្រាប់ក្មេងអាយុក្រោម ១ ឆ្នាំ វាអាចនឹងនាំជាបញ្ហាដល់ប្រព័ន្ធរំលាយអាហារគេទៅវិញ។ ទឹកដោះមិនអាចផ្ដល់វីតាមីន C និងជាតិដែកបានគ្រប់គ្រាន់សម្រាប់ឆ្នាំទី១ របស់ទារកឡើយ។ យ៉ាងនេះក្ដី គ្រូពេទ្យជាច្រើន បានណែនាំឲ្យម៉ាក់ប៉ាផ្ដល់អាហារបន្ថែមដល់កូន ដូចជា ទឹកដោះជូរ ទឹកដោះគោដែលមានគ្រប់សមាសធាតុទាំងស្រុង និងហ្វ្រូម៉ា ពេលដែលកូនឈានដល់អាយុ ៨ ខែ។ ជាការប្រសើរបំផុតដែលបំបៅកូនដោយទឹកដោះម្ដាយ ឬទឹកដោះម្សៅសម្រាប់ទារក (Formula) រហូតដល់កូនអាយុបាន ១ ឆ្នាំ។
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
អ្នកឯកទេសចំណីអាហារ (Dietitians) បានណែនាំថា មិនគួរឲ្យទារកអាយុក្រោម ៦ ខែ ញ៉ាំទឹកផ្លែឈើឡើយ។ ទឹកផ្លែឈើសម្បូរទៅដោយជាតិស្ករដែលមិនមែនជាសារធាតុចិញ្ចឹម មានប្រយោជន៍ដល់កុមារដូចផ្លែឈើទាំងមូលឡើយ។ តែពេលខ្លះ យើងអាចឲ្យកូនញ៉ាំទឹកផ្លែឈើដែលងាយរលាយក្នុងក្រពះរបស់ក្មេង ដូចជា ទឹកប៉ោម ទឹកទំពាំងបាយជូរ ឬទឹកផ្លែស៊ើរី ជាដើម។
ផ្លែឈើ ដូចជា ឪឡឹក ផ្លែប៉ែស ផ្លែផ្លាំ (Plums) និងផ្លែឈើរី មានរសជាតិឆ្ងាញ់ ហើយជាជម្រើសដែលផ្តល់ប្រយោជន៍ដល់សុខភាពកូន។ ទោះជាយ៉ាងនេះក្តី គួរប្រុងប្រយ័ត្ន ព្រោះវាអាចបង្កឲ្យកូនស្លាក់បាន។ មុននឹងឲ្យផ្លែឈើទៅឲ្យកូនញ៉ាំ ត្រូវយកគ្រាប់ចេញឲ្យអស់សិន។
កុំបណ្ដោយឲ្យកូនញ៉ាំពពួកគ្រាប់ធញ្ញជាតិផ្សេងៗទៀត ដូចជា គ្រាប់ផ្កាឈូករ័ត្ន ឬគ្រាប់ល្ពៅ។ សូមយកគ្រាប់ផ្លែឈើ និងគ្រាប់ធញ្ញជាតិទាំងនេះ ទុកឲ្យឆ្ងាយផុតដៃកូន។
មនុស្សពេញវ័យទាំងអស់សុទ្ធតែចូលចិត្តសាច់ឆ្អើរ ដូចជា បន្ទះសាច់ជ្រូកឆ្អើរ (Bacon) ឬសាច់ក្រក។ កូនក្មេងក៏ចូលចិត្តអាហារប្រភេទនេះដូចគ្នា ក៏ប៉ុន្តែក្មេងអាយុក្រោម ១ ឆ្នាំ មិនគួរញ៉ាំសាច់ប្រភេទនេះឡើយ ព្រោះវាគ្មានជីវជាតិគ្រប់គ្រាន់ មានកម្រិត នីត្រាត សូដ្យូម និងខ្លាញ់សត្វខ្ពស់។
ដូចគ្នានឹងគ្រាប់ធញ្ញជាតិដែរ ភាពស្អិតខ្លាំងនៅក្នុងប៊័រប្រភេទនេះ គឺមានគ្រោះថ្នាក់ចំពោះក្មេងអាយុក្រោម ១ ឆ្នាំ។ អាហារដែលស្អិតប្រភេទនេះ គឺធ្វើឲ្យក្មេងពិបាកក្នុងការលេប និងបណ្ដាលឲ្យស្លាក់បាន។ វាក៏ជាប្រភេទអាហារធ្វើឲ្យមានប្រតិកម្មអាលែកហ្ស៊ីខ្ពស់ដូចនឹងអាហារសមុទ្រដែរ ហេតុនេះសូមប្រុងប្រយ័ត្ន។ បើចង់ឲ្យកូនទម្លាប់ញ៉ាំប៊័រប្រភេទនេះ សូមបៀកវាជាមួយនំបុ័ង ឬបន្ថែមទឹកដំណាប់ផ្លែប៉ោម ដើម្បីឲ្យវាស្ដើង។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕