backup og meta

កុំចេះតែវាយ ស្រែកដាក់​កូន ប្រយ័ត្នស្ដាយក្រោយ ព្រោះហេតុ​ផល​នេះ

កុំចេះតែវាយ ស្រែកដាក់​កូន ប្រយ័ត្នស្ដាយក្រោយ ព្រោះហេតុ​ផល​នេះ

ការសិក្សា​រក​ឃើញ​ថា​ការ​អប់រំ​កូន​បាន​​ល្អ ជួយ​ឲ្យ​កូន​មាន​សុខភាព​ល្អ។ ការណ៍​នេះ​សម្ដៅ​សុខ​ភាព​ល្អ​ទាំង​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត​។ ដឹង​ថា​ម៉ាក់​ប៉ា​មួយ​ចំនួន ទំនងជា​ចៀស​មិន​ផុត​ពី​វាយ​កូន ឬ​ស្រែក​ដាក់​កូន​នោះ​ទេ ពេល​កូន​ធ្វើ​ខុស​ ឬ​មិន​ស្កាប់​បង្គាប់​ណាមួយ​នោះ​។

យ៉ាង​ណា តាម​ការសិក្សា​ស្រាវ​ជ្រាវ​​បាន​រក​ឃើញ​ថា​ការ​វាយ​កូន ឬ​ស្រែក​ដាក់​កូន​មិន​មែន​ជា​ជម្រើស​ល្អ​ក្នុង​ការ​អប់​រំណែនាំ​កូន​នោះ​ទេ​ អាចធ្វើ​ឲ្យ​កូន​មាន​របួស ឬ​ជួប​បញ្ហា​សតិ​អារម្មណ៍​ក្នុង​រយៈពេល​វែង​ទៀត​ផង​។ ហេតុអ្វី? ខាង​ក្រោម​នេះ​នឹង​ពន្យល់​គ្នា​យើង​ឲ្យ​បាន​ដឹង​ពី​ហេតុ​ផល​មួយ​ចំនួន​។​​​

. ដូច​បង្រៀន​កូន​ឲ្យ​ចេះ​ប្រើ​ហិង្សា

បើ​​ប៉ា​ម៉ាក់​វាយ​កូន ឬ​ស្រែក​គំហក​ដាក់​កូន នោះ​ដូច​ជា​បង្រៀន​កូន​ឲ្យ​​ចេះ​ប្រើ​អំពើ​ហិង្សា ឬ​មាន​ចរិត​ឆេវឆាវ​អ៊ីចឹង​ដែរ​។ ជា​ការ​ណែនាំ​ ប៉ា​ម៉ាក់​មិន​​គួរ​ប្រើ​ទណ្ឌ​កម្ម​ដោយ​ការ​​វាយ​កូន ឬ​ស្រែក​ដាក់​កូន ពេល​កូន​ធ្វើ​ខុស ឬមាន​អាកប្បកិរិយា​មិន​ល្អ​ណាមួយ​នោះ​ទេ​ ធ្វើ​ដូច​នេះ​អាច​នឹង​​ធ្វើ​ឲ្យ​កូន​កាន់តែ​ឆេវឆាវ ឬ​មាន​កំហឹង​ទៅ​វិញ​​។ ជំនួស​មក​វិញ ប៉ា​ម៉ាក់​គួរ​បង្រៀន​កូន​ឲ្យ​ចេះ​គ្រប់​គ្រង​អារម្មណ៍ និង​មាន​ការ​ទទួល​ខុស​ត្រូវ ទៅ​តាម​អាយុ​របស់​កូន​។

ប្រើហិង្សាលើកូន

ការ​សិក្សា​រក​ឃើញ​ទៀត​ថា​កូនៗ​ដែល​ទទួល​អំពើ​ហិង្សា​​ពី​ឪ​ពុក​ម្ដាយ​កាន់​តែច្រើន កូនៗ​ទាំង​នោះ​មាន​អាកប្បកិរិយា​មិន​ល្អ​កាន់​តែ​ខ្ពស់​ដែរ​។ ក្រៅពី​នេះ ក៏​អាច​ធ្វើ​ឲ្យ​ទំនាក់​ទំនង​រវាង​ប៉ា​ម៉ាក់​នឹង​កូន​មាន​បញ្ហា​ទៅ​វិញ​។ ដូច​គ្នា​ដែរ ពេល​យើង​វាយ​ ឬស្រែក​ដាក់​កូននៅ​ពេល​យើង​ខឹង​កូន​ធ្វើ​ខុស​អ្វី​មួយ នោះ​កូន​អាច​គិត​ថា​ខ្លួន​គេ​ក៏​អាច​វាយ ឬ​ស្រែក​ដាក់​អ្នក​ផ្សេង​បាន​ដែរ ពេល​គេ​មាន​អារម្មណ៍​ខឹង​ក្រោធ ឬ​មិន​បាន​របស់​អ្វី​ដែល​ចង់​បាន​។

. ស្នាម​របួស​ផ្លូវ​កាយ និង​បញ្ញា​ស្មារតី​

ការ​ដាក់​ទណ្ឌ​កូន​ដោយ​ការ​វាយ​ដំ អាច​ធ្វើ​ឲ្យ​កូន​មាន​របួស​បាន ពិសេស​អូនៗ​មាន​អាយុ​ក្រោម​១៨​ខែ ហើយ​ស្នាម​របួស​ខ្លះ​អាច​នៅ​ដិតដាមជាប់​រហូត​ក៏​មាន​ និង​អាច​ប៉ះពាល់​ដល់​ការ​លូត​លាស់​ផ្នែក​បញ្ញា​ស្មារតី​ផង​ដែរ។ ការ​សិក្សា​បញ្ជាក់​ថា​ ក្មេង​ៗ​ដែល​ឧស្សាហ៍​ត្រូវ​ប៉ា​ម៉ាក់​វាយ មាន​ផ្នែក​ពណ៌​ប្រផេះ​ក្នុង​ខួរ​ក្បាល​តិច ដែល​ផ្នែក​នេះ​មាន​នាទី​ជួយ​ដល់​​ការ​គ្រប់​គ្រង​ខ្លួន​ឯង​ និង​មាន​កម្រិត​IQ​ទាប​ជាង​ក្មេង​ធម្មតា​។​

ក្រៅពី​របួស​ផ្លូវ​កាយ ក្មេង​ទទួល​អំពើ​ហិង្សា​ពី​ប៉ាម៉ាក់​នៅ​អាច​មាន​របួស​ផ្លូវចិត្ត​ផង​ដែរ។ តាម​ការ​សិក្សា​ក្មេងៗ​ដែល​ត្រូវ​ប៉ា​ម៉ាក់​វាយ ឬ​ស្រែក​គំហក​ដាក់​ មាន​លេច​ចេញ​រោគ​សញ្ញា​កើន​ឡើង​កម្រិត​អ័រម៉ូន​toxic stress ​ខ្ពស់។

. សុខភាព​ផ្លូវ​ចិត្ត​

ពាក្យ​សម្ដី ក៏​អាច​ធ្វើ​​​មនុស្ស​យើង​ឈឺចាប់​ដែរ​កុំ​ថា​ឡើង​មនុស្ស​ចាស់ សូម្បី​កូន​ក្មេង​ក៏​ដោយ​។ ស្រែក​ដាក់​កូន ប្រើ​ពាក្យ​ប៉ះពាល់​អារម្មណ៍​កូន សុទ្ធ​តែ​មិន​អាច​មាន​ប្រសិទ្ធ​ភាព​អប់រំ​កូន​នោះ​ទេ តែ​វា​ដូច​ធ្វើ​បាប​កូន​ទៅ​វិញ​។

ប៉ាម៉ាក់​ដែល​តែ​ប្រើ​ពាក្យ​ធ្ងន់ៗ​ប្រដៅ ណែនាំ​កូន គឺ​អាច​នាំ​ឲ្យ​កូន​មាន​អាកប្បកិរិយា​មិន​ល្អ និង​មាន​បញ្ហា​ផ្លូវ​ចិត្ត​ និង​ពេល​ធំឡើង​កូន​អាច​ចេញ​រោគ​សញ្ញា​​ជំងឺបាក់​ទឹក​ចិត្ត​ទៅ​វិញ​។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.healthychildren.org/English/family-life/family-dynamics/communication-discipline/Pages/Disciplining-Your-Child.aspx

https://www.verywellfamily.com/alternatives-to-spanking-1094834

កំណែ​ប្រែបច្ចុប្បន្ន

13/11/2020

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ចង់ឲ្យអាអូនលូតលាស់ដោយភាពរីករាយ ម៉ាក់ប៉ាអាចសាកល្បងតិចនិកចិញ្ចឹមកូនបែបនេះបាន

ម៉ាក់ៗខ្លះ​នៅផ្ទះមើលថែកូន​រាល់ថ្ងៃពិតជាស្ត្រេសមិនខាន សាកវិធីនេះអាចជួយបាន


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Nov 13, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម