backup og meta

ការជះឥទ្ធិពលមិនល្អលើកូន ច្រើនទទួលបានពីទង្វើអវិជ្ជមានទាំងនេះ

ការជះឥទ្ធិពលមិនល្អលើកូន ច្រើនទទួលបានពីទង្វើអវិជ្ជមានទាំងនេះ

ការ​ចិញ្ចឹម​កូន​ឲ្យ​លូតលាស់​បាន​ល្អ​ទាំង​សុខភាព និង​ចរិត​ឫកពា ជា​អ្វី​ដែល​ម៉ាក់ប៉ា​គ្រប់​រូប​តែង​ចង់​បាន ឬ​អាច​និយាយ​សាមញ្ញា​ថា ចិញ្ចឹម​កូន​ឲ្យ​ដោយ​គន្លង​ធម៌។ ប៉ុន្តែការ​ចិញ្ចឹម​កូន​ទម្រាំ​បាន​ធំ​ដឹង​ក្ដី មិន​ងាយ​ស្រួល​ដូច​ការ​គិត​នោះ​ទេ ជួន​កាល​ទម្លាប់​ដែល​យើង​ចិញ្ចឹម​កូន​ដែល​គិត​ថា​ល្អ អាច​ជះឥទ្ធិពល​អាក្រក់​​ដោយ​មិន​ដឹង​ខ្លួន​ក៏​មាន។

ក្នុង​ការ​ចិញ្ចឹម​កូន​ម៉ាក់​ប៉ា​គ្រប់រួប​គួរ​តែ​មាន​ការ​អត់ធ្មត់ និង​យល់​ដឹង​ឲ្យ​បាន​ច្រើន​នៃ​ឥទ្ធិពល​ដែល​ជះ​ទៅ​លើ​កូន​ពី​ទង្វើ​ដែល​យើង​ធ្វើ​ដាក់​ពួក​គេ។ ការ​ដែល​ចិញ្ចឹម​កូន​ធូរ​ពេក ឬ​ម៉ឺងម៉ាត់​ពេក​ មិន​មែន​ជា​វិធីសាស្ត្រ​មួយ​ល្អ​ក្នុង​ការ​បីបាច់​កូន​ឲ្យ​លូតលាស់​ល្អ​ទេ ហើយ​ម៉ាក់ប៉ា​អាច​ស្វែង​យល់​តាម​ប៉ុន្មាន​ចំណុច​ខាង​ក្រោម​នេះ។

១. ការ​ទាស់ទែង​រវាង​ម៉ាក់​ប៉ា​រហូត​ដល់​មាន​ការ​លែងលះ គឺ​ជា​ការ​ឆក់​ប្លន់​យក​ដួង​ព្រលឹង​របស់​កូនៗ ឬជា​ការ​សម្លាប់​ទឹកចិត្ត​របស់​កូនៗ​ចោល​យ៉ាង​អយុត្តិធម៌​បំផុត ។

២. ចិញ្ចឹម​កូន​បែប​ថ្នម​ពេក ជា​ការ​ផ្តល់​ខ្សែ​ឲ្យ​កូន​ធ្វើ​អត្តឃាត​នៅ​ថ្ងៃ​មុខ លើ​ផែនដី​នេះ​ក្រៅ​ពី​ផ្កាយ និង​ព្រះច័ន្ទ​ចេញ ពុកម៉ែ​រក​ឲ្យ​កូន​បាន​ទាំង​អស់ អត់​ដឹង​ទាល់​តែ​សោះ​ថា តាមពិត​លើ​ផែនដី​នៅ​មាន​របស់​ច្រើនណាស់​ដែល​គេ​មិន​អាច​យក​លុយ​ទិញ​បាន​តាម​អំពើ​ចិត្ត​នោះ​ទេ ។

៣. ផ្តល់​គំរូ​មិន​ល្អ​ឲ្យ​កូន​ឃើញ ជា​ការ​ជំរុញ​ឲ្យ​កូន​ធ្លាក់​រណ្តៅ​តាម​ខ្លួន ដើម្បី​ជា​មរតក​ដល់​កូន​សម្លាញ់​របស់​ខ្លួន ។

៤. ផ្តល់​គំនាប​ខ្លាំង​លើ​ក្មេង ជា​ការ​បង្ខំ​ឲ្យ​គេ​ក្លាយ​ជា​មនុស្ស​ចាស់​មុន​អាយុ ទើប​ពេល​ខ្លះ​គេ​ធ្វើ​អំពើ​ដែល​មនុស្ស​ចាស់​មិន​​អាច​ធ្វើ​តាម​បាន ឬ ក្លាយ​ជា​មនុស្សសម្បូរដោយ​ល្បិច​កល ។

តាម​លោក​វេជ្ជបណ្ឌិត​ម្នាក់​ឲ្យ​ដឹង​ថា ការ​ជួយ​អភិវឌ្ឍ​ក្មេង គឺ​ជា​ការ​បង្ហាញ​កាយ​វិការ​ថ្លៃថ្នូរ ឲ្យ​កូន​យក​ចិត្ត​ទុក​ដាក់​ចាប់អារម្មណ៍ ជួយ​ឲ្យ​កូន​ចេះ​សាក​សួរ​បញ្ជាក់​ការ​យល់ដឹង ឧស្សាហ៍​សាកសួរ​ រម្លឹក​ការ​ចងចាំ​អ្វី​ដែល​មាន​ប្រយោជន៍ ពន្យល់​កូន​ៗដោយ​លើក​ឧទាហរណ៍​ងាយ​យល់ រួច​ហើយ​ឲ្យ​កូន​បកស្រាយ​ឡើងវិញ និង​សង្ខេប​ការ​ចងចាំ​ទុក។

តិចនិកចិញ្ចឹមកូន

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

29/04/2021

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

តើរបបអាហារអ្វីខ្លះដែលជួយ​ឲ្យ​កូន​អាចទប់ទល់នឹងជំងឺ និងលូតលាស់ល្អ?

ដើរលេងអុំទូកមនុស្សច្រើនកុះករ បើកូនខ្យល់គរ ប៉ាម៉ាក់គួរជួយកូនបែបណា?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Apr 29, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម