ការប្រៀបធៀបកូនជាមួយក្មេងដទៃ ជាវិធីសាស្ត្រចិញ្ចឹមកូនទូទៅមួយ ដើម្បីបញ្ជាក់ពីការអនុវត្តរបស់ក្មេង ដែលម៉ាក់ប៉ាមួយចំនួនចូលចិត្តនិយាយឲ្យកូនឮ។ “មើលកូនគេរៀនបានសុទ្ធតែលេខមួយ កូនឯងគ្រាន់តែរៀនសោះក៏ពិបាកដែរ’ នៅមានពាក្យច្រើនផ្សេងៗទៀត ដែលម៉ាក់ប៉ាខ្លះនិយមប្រើពេលប្រៀបធៀបកូនជាមួយអ្នកដទៃ ព្រោះតែចង់ឲ្យកូនធ្វើកិច្ចការបានល្អដូចកូនគេ។
ប៉ុន្តែ ការអប់រំកូនបែបនេះ ប៉ះពាល់ខ្លាំងណាស់ទៅលើការលូតលាស់របស់កូន ពិសេសបញ្ហាផ្លូវអារម្មណ៍ ហេតុនេះហើយ ម៉ាក់ប៉ាគួរកែទម្លាប់ ឬបញ្ឈប់ការប្រៀបធៀបនេះ។
ហេតុផលមិនល្អនៃការប្រៀបធៀបកូនជាមួយអ្នកដទៃ
១. ភាពតានតឹង ស្ត្រេស
នៅពេលប៉ាម៉ាក់ប្រៀបធៀបកូនខ្លួនជាមួយអ្នកដទៃ អាអូននឹងមានអារម្មណ៍ថាទទួលសម្ពាធពីខាងក្នុងគ្រួសារ។ តួនាទីរបស់យើងមិនមែនដាក់សម្ពាធ បណ្ដាលឲ្យកូនកើតថប់បារម្ភ ឬគេងមិនលក់ទេ។ យើងគួរអង្គុយស្ដាប់ហេតុផលកូនថា តើអ្វីដែលរំខានដល់កូនធ្វើកិច្ចការមិនបានល្អ រួចរកដំណោះស្រាយជាមួយគ្នា។
២. ជំនឿទុកចិត្តលើខ្លួនធ្លាក់ចុះ
មួយថ្ងៃៗឮតែពាក្យពីម៉ាក់ប៉ាថា ខ្លួនមិនល្អដូចកូនគេ អាអូននឹងចាប់ផ្ដើមជឿថាខ្លួនឯងអន់ជាងគេ ធ្វើកិច្ចការមិនល្អទៅតាមការរំពឹងទុករបស់ម៉ាក់ប៉ាខ្លួន។ ជួនកាល អាអូនខំប្រឹងហើយ តែសមត្ថភាពកូនធ្វើបានតែប៉ុណ្ណឹង ហើយត្រូវមកឮពាក្យស្ដីបន្ទោសទៀត ធ្វើឲ្យបាត់បង់ទំនុកលើខ្លួន។ អារម្មណ៍នេះប៉ះពាល់ខ្លាំងទៅដល់ការលូតលាស់ផ្ទាល់ខ្លួន និងការសិក្សារបស់កូន។
៣. បំបាត់ទេពកោសល្យ
ម៉ាក់ប៉ាដែលប្រៀបធៀបកូនខ្លួនជាមួយក្មេងដទៃ ជាទូទៅមើលមិនឃើញពីសមត្ថភាពពិត ឬទេពកោសល្យរបស់កូនខ្លួនទេ។ ឧ. កូនយើងមានទេពកោសល្យផ្នែកនិពន្ធ តែម៉ាក់ប៉ាចង់ឲ្យកូនធ្វើពេទ្យ ត្រូវឲ្យកូនខំរៀនមុខវិទ្យាផ្នែកពេទ្យទាំងដែលកូនមិនស្រលាញ់។ នេះបណ្ដាលឲ្យទេពកោសល្យដែលកូនមាន ពោលគឺដុងដែលកូនមានត្រូវបាត់បង់ទទេ។
៤. បាត់បង់ទំនាក់ទំនងល្អក្នុងគ្រួសារ
៥. បង្កើតអាកប្បកិរិយាមិនល្អ
[embed-health-tool-vaccination-tool]