ម៉ាក់ប៉ាដែលប្រៀបធៀបកូនខ្លួនជាមួយក្មេងដទៃ ជាទូទៅមើលមិនឃើញពីសមត្ថភាពពិត ឬទេពកោសល្យរបស់កូនខ្លួនទេ។ ឧ. កូនយើងមានទេពកោសល្យផ្នែកនិពន្ធ តែម៉ាក់ប៉ាចង់ឲ្យកូនធ្វើពេទ្យ ត្រូវឲ្យកូនខំរៀនមុខវិទ្យាផ្នែកពេទ្យទាំងដែលកូនមិនស្រលាញ់។ នេះបណ្ដាលឲ្យទេពកោសល្យដែលកូនមាន ពោលគឺដុងដែលកូនមានត្រូវបាត់បង់ទទេ។
៤. បាត់បង់ទំនាក់ទំនងល្អក្នុងគ្រួសារ
ពេលឮតែពាក្យមិនល្អពីមាត់ម៉ាក់ប៉ាខ្លួនឯង វាបញ្ជាក់ច្បាស់ៗថា ម៉ាក់ប៉ាមិនសូវសប្បាយចិត្តពេលយើងនៅក្បែរទេ ព្រោះឃើញមុខដឹងតែ នឹកឃើញរឿងកូនធ្វើមិនបានល្អដូចកូនគេ។ ដូចនេះហើយ វាធ្វើឲ្យកូនបាត់ភាពជឿជាក់លើម៉ាក់ប៉ា ដែលអាចបណ្ដាលឲ្យមានបញ្ហាអភិវឌ្ឍន៍ ឬអាកប្បកិរិយាមិនសមរម្យពេលកូនពេញវ័យ។
៥. បង្កើតអាកប្បកិរិយាមិនល្អ
ប្រសិនបើការខំប្រឹងប្រែងអស់ពីសមត្ថភាពរបស់កូន ត្រូវបានមើលរំលងពីម៉ាក់ប៉ាខ្លួនម្ដងហើយម្ដងទៀត ភាគរយខ្ពស់ណាស់ដែលកូនលែងខ្វល់ខ្វាយនឹងផ្គាប់ចិត្តម៉ាក់ប៉ាតទៅទៀត ជាហេតុអាចបណ្ដាលឲ្យអាអូនមានចរិតមិនល្អ លែងខំប្រឹងប្រែងរៀនសូត្រទៀត និងងាកទៅធ្វើរឿងដែលម៉ាក់ប៉ាមិនចូលចិត្តកាន់តែច្រើន។