backup og meta

ពេលកូនចាប់ផ្តើមចូលរៀន ដើម្បីឆាប់ចេះ ម៉ាក់ប៉ាមិនត្រូវរំលងរឿងប៉ុន្មាននេះទេ

ពេលកូនចាប់ផ្តើមចូលរៀន ដើម្បីឆាប់ចេះ ម៉ាក់ប៉ាមិនត្រូវរំលងរឿងប៉ុន្មាននេះទេ

សម័យនេះ ម៉ាក់ប៉ា​យក​កូន​ទៅ​ដាក់​សាលារៀន​តាំង​ពី​អាយុ ៣-៤ ឆ្នាំ​ម្ល៉េះ ដើម្បី​ឲ្យ​កូន​មាន​គ្រឹះ​រឹង​មាំ​តាំង​ពី​តូច។ ពេល​កូន​ចូល​រៀន​ម៉ាក់​ប៉ា​ប្រហែល​ជា​គិត​ថា រាង​ធូរ​ដៃ​បន្តិច​ហើយ តែ​មិន​ដូច្នោះ​ទេ ​យើង​មាន​ភារកិច្ច​ជា​ច្រើន​ទៀត។ នាយិកា​សាលា​អន្តរជាតិ ខល័រឃីត អ្នកស្រី ភន ផាសុកា បាន​ចែក​រំលែក​នូវ​តិចនិក​ងាយៗ​ដែល​ម៉ាក់ប៉ា​ត្រូវ​ធ្វើ ពេល​កូន​ចាប់​ផ្តើម​រៀន ឬ​ចូល​សាលា​រៀន។

១- អង្កេត​ទៅ​លើ​កូន

ឪពុក​ម្តាយ​ខ្លះ​ដាក់​កូន​នៅ​សាលា​ពេញ​មួយ​ថ្ងៃ ឯ​ខ្លះ​ទៀត​ដាក់​កន្លះ​ថ្ងៃ ទៅ​តាម​លទ្ធភាព​របស់​ខ្លួន តែ​ទោះ​យ៉ាង​ណា​ យើង​ត្រូវ​ចេះ​សង្កេត​កូន​បន្ទាប់​ពី​ចេញ​ពី​សាលា​វិញ តើ​មាន​ការ​ប្រែប្រួល​អីខ្លះ ទាំង​ចំណេះ និង​អត្តចរិត។ ចំណុច​សំខាន់​បំផុត​នោះ តើ​មេរៀន​ដែល​គេ​រៀន​នោះ​ ចាប់​បាន​ឬ​អត់? ឧទាហរណ៍ រូបភាព​មួយ​ដែល​កូន​រៀន​ថ្ងៃ​ហ្នឹង តើ​កូន​ស្គាល់​ដែរ​ឬ​ទេ​ ជា​រូបភាព​អ្វី? បើ​អត់​ស្គាល់ ​ត្រូវ​ធ្វើ​យ៉ាង​ណា បើ​ស្គាល់​ ធ្វើ​យ៉ាង​ណា?

២- ស្ដាប់ពាក្យ​ពេចន៍​កូន​និយាយ

យើង​ត្រូវ​តាម​ដាន​កូន តើ​ប្រើ​ប្រាស់​ភាសា និង​ពាក្យ​ពេចន៍​ត្រឹម​ត្រូវ​ឬ​អត់? មិន​ថា​ភាសា​ខ្មែរ ភាសា​អង់គ្លេស ឬ​ភាសា​ចិន​ទេ។ តើ​គេ​និយាយ​ជា​ឃ្លា​បាន​ឬ​នៅ? គេ​ស្គាល់​អ្វី​នៅ​ជុំវិញ​ខ្លួន​ទេ? គេ​និយាយ​ច្បាស់​អត់ ថា​តាម​បា​នអត់? បើ​កូន​និយាយ​មិន​ច្បាស់ ឬ​និយាយ​ខុស យើង​ជា​ឪពុក​ម្តាយ​ត្រូវ​ចាប់​ផ្តើម​កែ​កូន​ភ្លាម កុំ​ឲ្យ​និយាយ​ទៅ​ទាំង​ខុស​ឲ្យ​សោះ។

៣- មើលរបៀប​នៃ​ការ​សរសេរ

របៀប​នៃ​ការ​កាន់​ខ្មៅដៃ កាន់ហ្វឺត គូល័រ​ផាត់​ពណ៌ ពិត​ជា​សំខាន់​ខ្លាំង​ណាស់ ការ​ចាប់​ផ្តើម​ដំបូង​កូន​កាន់​បែប​ម៉េច គឺ​ទៅ​អ៊ីចឹង​រហូត​ហើយ ចាប់​ភ្លាម​ដៃ​ឆ្វេង គឺ​ដៃ​ឆ្វេង ពិបាក​នឹង​កែ យើង​ត្រូវ​ធ្វើ​ម៉េច​ឲ្យ​ក្មេង​ចាប់​កាន់​របស់​ទាំង​នោះ​ឲ្យ​បាន​ត្រឹម​ត្រូវ។ ក្មេងៗ​ចូល​រៀន​ដំបូង មិន​មាន​សរសេរ​អ្វី​ច្រើន ក្រៅពី​ឲ្យ​ដាន​តាម​អក្សរ (Tracing) និង​ផាត់​ពណ៌​នោះ​ទេ ហើយ​ពេល​បង្រៀន​កូន យើង​ត្រូវ​ប្រាប់​កូន​ធ្វើ​ឲ្យ​បាន​ល្អ ត្រូវ​ផាត់​ពណ៌​កុំ​ឲ្យ​ចេញ​ក្រៅ បើ​កូន​ធ្វើ​ខុស ត្រូវ​ប្រាប់​កូន​នូវ​កំហុស​ឆ្គង​ទាំង​នោះ។

៤- លើកទឹកចិត្តកូន

មាន​វិធី​ច្រើន​យ៉ាង​ដើម្បី​លើក​ទឹក​ចិត្ត​ពេល​បង្រៀន​កូន ដូច​ជា ​ការ​ពោល​ពាក្យ​សរសើរ ការ​ផ្តល់​រង្វាន់ ឬ​ការ​សន្យា​នាំ​ដើរ​លេង​ជា​ដើម។ ម៉ាក់ប៉ា​ត្រូវ​ចាំ​ថា ក្មេង​ខ្លះ​​អត់​ចូល​ចិត្ត​ការ​សរសើរ​របស់​ឪពុក​ម្តាយ​ទេ ចង់​បាន​របស់​លេង នាំ​ទៅ​ដើរ​លេង អ៊ីចឹង​យើង​មើល​កូន​យើង តើ​កូន​យើង​ចង់​បាន​អ្វី ត្រូវ​ឲ្យ​កូន​ទៅ​តាម​នោះ។

ឧទាហរណ៍​ថា អក្សរ​មាន​ពីរជួរ កូន​សរសេរ​បាន​តែ​មួយជួរ រអ៊ូរទាំ​ថា ហត់ ខ្ជិល យើង​ចាំបាច់​ត្រូវ​សរសើរ​កូន​ភ្លាម​ថា «អូហ៍! អក្សរ​ហ្នឹង​សង្ស័យ​តែ​កូន​សរសេរ​តែ​មួយ​ភ្លែត​ទេ»។ ពាក្យ​សរសើរ​ហ្នឹង​ ក្មេង​ចូល​ចិត្ត​ណាស់ សរសរ​ទាល់​តែ​ហើយ។ «កូន​ម៉ាក់/ប៉ា ពូកែ​ជាង​គេ​ម៉េស» ពាក្យ​សរសើរ​បែប​នេះ ប្រើ​ចំពោះ​ក្មេង​ខ្លះ​ដែល​ចង់​បាន​ខ្លួន​ល្អ​ដាច់​គេ។

៥- ផ្តល់​ពេល​វេលា​ឲ្យ​កូន និង​ឥរិយាបថ​នៃ​ការ​បង្រៀន

ម្ដាយ​ឪពុក​បើក​បេះដូង យល់​អំពី​កូន ផ្តល់​ពេល​វេលា​ឲ្យ​កូន​ឲ្យ​ច្រើន និង​ត្រូវ​កាត់​បន្ថយ​ការងារ​ផ្ទះ​មួយ​ចំនួន ឬ​ការងារ​កន្លែង​ធ្វើការ ដើម្បី​យក​ពេល​វេលា​មក​បង្រៀន​កូន​ឲ្យបាន​ដិត​ដល់ ​ពិនិត្យ​ការងារ​ដែល​គ្រូ​ដាក់​ឲ្យ តើ​កូន​ធ្វើ​បាន​រួល​រាល់​នៅ ត្រឹម​ត្រូវ​ទេ?។ ឯ​ឥរិយាបថ​នៃ​ការ​បង្រៀន​វិញ មិន​ថា​ម៉ាក់ ឬ​ប៉ា នោះ​ទេ ត្រូវ​តែ​មាន​ភាព​ស្និទ្ធ​ស្នាល ទន់​ភ្លន់​ជាមួយ​កូន ទើប​កូន​ចូល​ចិត្ត​រៀន និង​មិន​ធុញ​ទ្រាន់។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

22/10/2019

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ly Sophat


អត្ថបទពាក់ព័ន្ធ

តើរបបអាហារអ្វីខ្លះដែលជួយ​ឲ្យ​កូន​អាចទប់ទល់នឹងជំងឺ និងលូតលាស់ល្អ?

ដើរលេងអុំទូកមនុស្សច្រើនកុះករ បើកូនខ្យល់គរ ប៉ាម៉ាក់គួរជួយកូនបែបណា?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Oct 22, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម