backup og meta

ចង់យកកូនដាក់សាលា ម៉ាក់ប៉ាត្រូវត្រៀមចិត្ត និងលក្ខណៈអីខ្លះ?

ចង់យកកូនដាក់សាលា ម៉ាក់ប៉ាត្រូវត្រៀមចិត្ត និងលក្ខណៈអីខ្លះ?

ដល់​វ័យ​ដែល​កូន​ត្រៀម​ចូល​សាលារៀន ជា​ពេល​វេលា​ដែល​ម៉ាក់​ប៉ា​គិត​គូរវែង​ឆ្ងាយ និង​ត្រៀម​លក្ខណៈ​ដូច​គ្នា​ដែរ។ ចំពោះ​ម៉ាក់​ប៉ា​ដែល​មាន​កូន​​ត្រៀម​នឹង​ចូល​រៀន​ថ្មី​ថ្មោង ច្បាស់​ជា​ខ្ចី​បទ​ពិសោធ​បន្តិច ទាក់​ទង​នឹង​ការ​ត្រៀម​លក្ខណៈ​ឲ្យ​បាន​ល្អ មុន​នឹង​យក​កូន​ដាក់​សាលា។ តាម​រយៈ​ការ​ជួប​សម្ភាស​ជាមួយ​អ្នកស្រី ភន ផាសុកា នាយិកា​សាលា​អន្តរជាតិ ខូល័រឃីត នៅ​រាជធានី​ភ្នំពេញ បាន​រំលែក​នូវ​បទ​ពិសោធល្អៗ​មួយ​ចំនួន​ខាង​ក្រោម​នេះ៖

១- ការ​ជ្រើស​រើស​សាលារៀន

ដំបូង​បំផុត គឺ​ការ​ជ្រើស​រើស​សាលារៀន ដោយ​ឪពុក​ម្តាយ​ខ្លះ​រើស​ស្តង់ដារ​សាលារៀន​ថា សាលា​នេះ​របស់​អង់គ្លេស សាលា​របស់​សិង្ហបុរី កាណាដា អ្នក​ខ្លះ​ទៀត​គិត​ថា សាលា​នេះ​មាន ​២ ​ភាសា សាលា​នេះ​មាន ៣ ភាសា ខណៈ​ខ្លះ​គិត​ថា គួរ​ដាក់​កូន​នៅ​សាលារដ្ឋ ឬ​ឯកជន។ ក្រៅ​ពី​រើស​សាលា​រួច​រាល់​ហើយ យើង​ត្រូវ​ពិចារណា​ទៅ​ពេល​ម៉ោង​កូន​រៀន នរណា​ជូន​ទៅ​រៀន ឬ​សម្រេច​ឲ្យ​កូន​ជិះ​ឡាន​សាលា។

២- ថវិកា

ដាក់​កូន​ឲ្យ​រៀន​នៅ​សាលា​រដ្ឋ ម៉ាក់​ប៉ា​មិន​ចំណាយ​លុយ​ក្នុង​ការ​សិក្សា​នោះ​ទេ ត្រឹម​ចំណាយ​លើ​សម្ភារៈ​សិក្សា​ប៉ុណ្ណោះ។ តែ​បើ​ដាក់​នៅ​សាលា​ឯកជន​ត្រូវ​បង់លុយ ពិសេស​សាលា​អន្តរជាតិ​ធំៗ ចំណាយ​លុយ​ច្រើន បែប​នេះ​យើង​ត្រូវ​គិត​ពី​លទ្ធភាព និង​ប្រាក់​ចំណូល​របស់​យើង តើ​មាន​ប្រាក់​គ្រប់​គ្រាន់​សម្រាប់​ការ​ចំណាយ​ក្នុង​១ខែ ១ត្រីមាស ១ឆមាស ឬ​១ឆ្នាំ​ដែរ​អត់? ចៀស​វាង​ការ​ដូរ​សាលា​ពី​មួយ​ទៅ​មួយ​ញឹក​ញាប់​ពេក នឹង​ប៉ះពាល់​ដល់​ការ​សិក្សា​កូន។

៣- សម្ភារៈ និង​ចំណី​អាហារ

ខោអាវ ស្បែកជើង កាតាប សៀវភៅ ប៊ិក ដប​ទឹក និង​ចំណី​អាហារ​សម្រាប់​កូន ជា​របស់​ដែល​អត់​មិន​បាន។ ចំពោះ​សាលា​ឯកជន​មួយ​ចំនួន​ គេ​មាន​ផ្ដល់​សម្ភារៈ​សិក្សា​ឲ្យ​សិស្ស​ស្រាប់ ម៉ាក់ៗ​មិន​ចាំបាច់​ត្រៀម​លក្ខណៈ​ច្រើន​នោះ រៀបចំ​ត្រឹម​តែ​ដប​ទឹក និង​ចំណី​អាហារ​ឲ្យ​ខ្លះៗ ក្នុង​ករណី​យើង​​បារម្ភ​ ខ្លាច​កូន​ឃ្លាន ឬ​ចំណី​អាហារ​នៅ​សាលា​មិន​អាច​ជួយ​ប្រព័ន្ធ​ការពារ​ឲ្យ​រឹងមាំ (Prebiotic) និង​សម្បូរ​សារធាតុ DHA ដែល​ជួយ​ដល់​ការ​វិវត្ត​ខួរក្បាល​កូន។

អត្ថបទពាក់ព័ន្ធ៖ 

៤- ធ្វើ​ចិត្ត​ឲ្យ​បាន ពេល​កូន​យំ​ឡាំប៉ា​មិន​ព្រម​ចូល​រៀន

ក្មេង​មិន​ដូច​មនុស្ស​ចាស់​ទេ ពេល​នៅ​ផ្ទះ​ចង់​ទៅ​រៀន ដល់​ពេល​ទៅ​ដល់​សាលា​ដំបូងៗ​មិន​ព្រម​ចូល​រៀន យំឡាំ​ប៉ា​តាម​ម៉ាក់​ប៉ា​មក​វិញ។ ក្មេង​ខ្លះ​យំ​រាល់​ថ្ងៃ ធ្វើ​ឲ្យ​ឪពុក​ម្តាយ​អាណិត​កូន​ពេក លែង​តស៊ូ​យក​កូន​ទៅ​សាលារៀន ធ្វើ​បែប​នេះ​ដូច​ធ្វើ​តាម​កូន​ទៅ​វិញ​ទេ យើង​ត្រូវ​ធ្វើ​ចិត្ត​ឲ្យ​បាន ទោះ​បី​កូន​យំ​បែប​ណា​ក៏​ដោយ មិន​យូរ​ទេ​កូន​យើង​នឹង​ស៊ាំ​ហើយ។

៥- ត្រៀម​ចិត្ត​ទទួល​រឿង​គ្រប់​យ៉ាង

នៅ​សាលា​មិន​ដូច​នៅ​ផ្ទះទេ មាន​ក្មេង​ច្រើន មក​ពី​ប្រភព​ផ្សេងៗ​គ្នា ហើយ​កូន​យើង​អាច​នឹង​ជួប​រឿង​រ៉ាវ​ផ្សេងៗ ដូចនេះ​យើង​ជា​ឪពុក​ម្តាយ​ត្រូវ​ត្រៀម​ចិត្ត​ទទួល​យក​រឿង​រ៉ាវ​សព្វ​បែប​យ៉ាង​ដែល​អាច​កើត​មាន​ចំពោះ​កូន។ ទី១ កូន​អាច​ឆ្លង​ជំងឺផ្សេងៗ​ពី​មិត្តភ័ក្តិ ទី២ កូន​អាច​ឈ្លោះ​គ្នា ឬ​វាយ​ដណ្ដើម​របស់​គ្នា និង​ទី៣ ប៉ះ​ទង្គិច​នេះ​នោះ​មាន​របួស​ជា​ដើម។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

17/10/2019

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ly Sophat


អត្ថបទពាក់ព័ន្ធ

តើរបបអាហារអ្វីខ្លះដែលជួយ​ឲ្យ​កូន​អាចទប់ទល់នឹងជំងឺ និងលូតលាស់ល្អ?

ដើរលេងអុំទូកមនុស្សច្រើនកុះករ បើកូនខ្យល់គរ ប៉ាម៉ាក់គួរជួយកូនបែបណា?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Oct 17, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម