backup og meta

ចង់ឲ្យកូនរៀនពូកែ ម៉ាក់ៗគួរមានបច្ចេកទេសទាំងនេះ

ចង់ឲ្យកូនរៀនពូកែ ម៉ាក់ៗគួរមានបច្ចេកទេសទាំងនេះ

ដល់វ័យកូនចូលរៀន ម៉ាក់ៗរឹតតែត្រូវយកចិត្តទុកដាក់ចំពោះកូនឲ្យបានល្អមួយកម្រិតទៀតផ្នែកចំណីអាហារ ការថែទាំសុខភាព និងបច្ចេកទេសបង្រៀន។ ការបង្រៀនរបស់គ្រូនៅតាមសាលាមិនគ្រប់គ្រាន់នោះទេ អ្នកគ្រូ លឹម មួយហ្គិច ជំនួយការគ្រូបរទេសនៅសាលាឯកជនក្នុងរាជធានីភ្នំពេញ បានបន្ថែមថា ក្មេងមានខួរក្បាលល្អ រៀនពូកែ លុះត្រាតែម៉ាក់ៗគិតគូរពីចំណុចទាំងប៉ុន្មានយ៉ាងនេះទៀត។

១- ចំណីអាហារ

ចំណីណាដែលល្អចំពោះកូនមានដូចជាបន្លែផ្លែឈើស្រស់គ្រប់មុខ និងទឹកដោះគោ ចៀសវាងឲ្យកូនផឹកភេសជ្ជៈកំប៉ុងផ្អែមៗ កាហ្វេ និងស្ករគ្រាប់។ អាហារដែលផ្អែមពេកមិនល្អឡើយ អាចធ្វើឲ្យប៉ះពាល់ដល់ការចងចាំរបស់ក្មេង។ ក្រៅពីនោះគួរឲ្យកូនញ៉ាំស៊ុតរាល់ថ្ងៃ បន្លែ សាច់ គ្រាប់ធញ្ញជាតិ អាហារសម្បូរជាតិសរសៃ ពិសេសអាហារបំប៉នបន្ថែម ឬម្សៅទឹកដោះគោដែលសម្បូរ DHA ដល់កូន នោះខួរក្បាលក៏ឆ្លាត ភ្នែកក៏ភ្លឺ។ ក្រៅមាននៅក្នុងទឹកដោះគោ ប្រភពនៃ DHA មាននៅក្នុងត្រីសមុទ្រ ដូចជា សាលម៉ុន ត្រីធូណា ត្រីសាឌីន បង្គាធំៗ សាច់សត្វ ស៊ុត និងគ្រាប់ធញ្ញជាតិមួយចំនួន។

២- ថែសុខភាពកូន ឲ្យកូនទៅរៀនទៀងទាត់

កូនសិស្សមករៀនបានទៀងទាត់ ភាគច្រើនជាសិស្សពូកែ ព្រោះការទទួលបានចំណេះដឹងតាមលំដាប់លំដោយ មិនរំលងមួយមេរៀនណា ធ្វើឲ្យគេចងចាំបានល្អ។ ដើម្បីឲ្យកូនទទួលបានសុខភាពល្អ ម៉ាក់ប៉ាគួរដឹងថា អាហារបែបណាកូនគួរញ៉ាំ និងមិនគួរញ៉ាំ ព្រោះបើចេះបណ្ដោយឲ្យកូនញ៉ាំតាមចិត្ត អាចធ្វើឲ្យឧស្សាហ៍ឈឺ។ កាលណាឈឺច្រើន អវត្ដមានក៏ច្រើន ដូចនេះ មិនអាចមករៀនបានទៀងទាត់ឡើយ ហើយពេលកូនឈប់យូរ នឹងខ្លាចសាលាលែងយកមករៀន។ ម្យ៉ាងទៀតអាកាសធាតុក៏ត្រូវប្រយ័ត្នផងដែរ ព្រោះបើម្ដងក្ដៅ ម្ដងត្រជាក់ ហើយមិនបានត្រៀមទុកមុន កូនក៏ងាយនឹងឈឺដែរ។

តិចនិកចិញ្ចឹមកូន

៣- បង្រៀនកូននៅផ្ទះបន្ថែម

ក្រៅពីបញ្ជូនកូនទៅសាលា ម៉ាក់ៗគួរបង្រៀនកូននៅផ្ទះបន្ថែម ប៉ុន្តែកាយវិការបង្រៀន មិនគួរវ៉ៃ ឬបង្ខំកូនឡើយ។ ម៉ាក់ៗត្រូវប្រាប់កូនឲ្យយកសៀវភៅកាលរៀននៅសាលា មករំលឹក ឬធ្វើកិច្ចការផ្ទះដែលគ្រូដាក់ឲ្យ ចំណុចណាកូនធ្វើមិនបានម៉ាក់ៗគួរប្រាប់ពីរបៀបបូកដក តែកុំប្រាប់លទ្ធផល។ មានម៉ាក់ៗនៅចាំជួយជាកម្លាំងចិត្ត និងចាំកំដរ ធ្វើឲ្យកូនមានកម្លាំងចិត្ត និងខិតខំប្រឹងប្រែងធ្វើ។

៤- យកចិត្តទុកដាក់ និងលើកទឹកចិត្តកូនគ្រប់ពេល

ជាអាណាព្យាបាល ត្រូវយកចិត្តទុកដាក់ជូនកូនទៅរៀន ស្គាល់ថ្នាក់ ស្គាល់គ្រូ ស្គាល់មិត្តភ័ក្ដិ ដើម្បីបង្កើនភាពជិតស្និទ្ធ និងតាមដានពីសកម្មភាពកូនខ្លួនឯង។ ក្រៅពីជូនកូនទៅរៀន ម៉ាក់ៗក៏គួរទៅចូលរួមកម្មវិធីសាលាដែលកូនសម្ដែង ដែលវាជាការលើកទឹកចិត្តឲ្យកូនកាន់តែខំប្រឹងបន្ថែមទៀត ហើយឆ្លៀតឱកាសនោះមានជូនកាដូបន្តិចបន្តួចផង។

អត្ថបទពាក់ព័ន្ធ៖

  • ចង់យកកូនដាក់សាលា ម៉ាក់ប៉ាត្រូវត្រៀមចិត្ត និងលក្ខណៈអីខ្លះ?
  • ចង់ឲ្យភ្នែកកូនភ្លឺល្អ ខួរក្បាលឆ្លាតវៃ តាំងពីតូច ក្មេងត្រូវការ DHA តើ DHA ហ្នឹងជាអ្វី?

៥- បង្រៀនកូនពីវិន័យ និងសុជីវធម៌

នៅសាលារៀន គ្រូនឹងបង្រៀនកូនសិស្សពីវិន័យរបស់សាលា ប៉ុន្តែក្នុងនាមជាអាណាព្យាបាល ត្រូវបង្ហាត់កូនៗនូវវិន័យដទៃទៀត មាន ម៉ោងរៀន និងម៉ោងលេង។ បើសិនជាកូនធ្វើខុស ចេះសូមទោស ចេះអធ្យាស្រ័យ ចេះលើកលែង និងមិនគួរ​គុំកួនមិត្តភ័ក្ដិឡើយ។ បន្ថែមពីលើនោះ សុជីវធម៌គោរពចាស់ទុំ លើកដៃសំពះជម្រាបសួរ/លា និងការចេះចែករំលែកឲ្យអ្នកជាអ្វីដែលម៉ាក់ៗមិនគួរខ្វះ។

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

28/10/2019

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ly Sophat


អត្ថបទពាក់ព័ន្ធ

ការពារកូនតូចពីជំងឺផ្សេងៗ ​នៅរដូវភ្លៀង ប៉ាម៉ាក់អាចអនុវត្តន៍វិធានទាំងនេះ

បើ​ចង់​ឲ្យ​កូន​មាន​សុខភាពល្អ និងឆ្លាតវៃ ប៉ាម៉ាក់ គួរគិតកត្តាសំខាន់​២​យ៉ាង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Oct 28, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម