backup og meta

កូនធ្វើខុស ម៉ាក់ប៉ាគួរបង្វែរពីការវាយ ឬដាក់ទណ្ឌកម្ម មកធ្វើរឿងទាំងនេះវិញទើបជាការប្រសើរ

កូនធ្វើខុស ម៉ាក់ប៉ាគួរបង្វែរពីការវាយ ឬដាក់ទណ្ឌកម្ម មកធ្វើរឿងទាំងនេះវិញទើបជាការប្រសើរ

ម៉ាក់​ប៉ា​មួយ​ចំនួន ពេល​កូន​ធ្វើ​ខុស ច្បាស់​ជា​ទប់​អារម្មណ៍​មិន​បាន​ទេ ដោះ​ស្រាយ​បញ្ហា​ដំបូង​បំផុត គឺ​វាយ​កូន​តែ​ម្តង អាច​វាយ​ខ្លាំង ឬ​តិច ទៅ​តាម​ទំហំ​នៃ​កំហុស​របស់​កូន។ ការ​វាយ ឬ​ដាក់​ទណ្ឌកម្ម​កូនៗ​បែប​នេះ ព្រោះ​ម៉ាក់ប៉ា​គិត​ថា កូន​នឹង​រាង​ចាល លែង​ប្រព្រឹត្ត​កំហុស​នោះ​ម្តង​ទៀត។

បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ អំពើ​វាយ​តប់ ស្រែក​គំហក ដាក់​ទណ្ឌកម្ម​កូន​នេះ សុទ្ធ​តែ​ផ្ដល់​ភាព​អវិជ្ជមាន​ដល់​កូន ថែម​ទាំង​អាច​ឲ្យ​កូន​ខ្លាច​យើង​ជា​ម៉ាក់​ប៉ា​មិន​ហ៊ាន​នៅ​ជិត​ក៏​ថា​បាន។

កូន​ធ្វើ​ខុស ម៉ាក់ប៉ា​គួរ​បង្វែរ​ពី​ការ​វាយ ឬ​ដាក់​ទណ្ឌកម្ម មក​ធ្វើ​រឿង​ទាំង​នេះ​វិញ​ទើប​ជា​ការ​ប្រសើរ៖

១. គ្រប់​គ្រង​អារម្មណ៍​ខ្លួន

ខឹង​មួយ​ឆាវ ទាំង​យើង​ទាំង​គេ​ពិត​ជា​ពិបាក​ទប់​អារម្មណ៍​ខ្លាំង​ណាស់ ទោះ​យ៉ាង​ណា​ម៉ាក់ប៉ា​ត្រូវ​ចេះ​ទប់​ចិត្ត ដក​ដង្ហើម​វែងៗ ដើម្បី​បន្ធូ​អារម្មណ៍ ហើយ​មក​ដោះស្រាយ​បញ្ហា​ដោយ​ធម៌​ត្រជាក់​វិញ ចៀស​វាង​លើក​ដៃ ឬ​រំពាត់​វាយ​កូន ដើម្បី​ដោះស្រាយ​បញ្ហា​មួយ​គ្រា​នោះ លទ្ធផល​បាន​មក​វិញ​មិន​ល្អ​ទេ។

២. បង្រៀន​កូន​ឲ្យ​ចេះ​សុំ​ទោស

ធ្វើ​ខុស​ត្រូវ​សុំទោស ការ​បង្កើត​ទម្លាប់​បែប​នេះ​ធ្វើ​ឲ្យ​ក្មេង​ដឹង​កំហុស​របស់​ខ្លួន ​និង​ជា​សុជីវធម៌​ក្នុង​ការ​រស់នៅ ថ្ងៃ​​​ក្រោយ​​​​នឹង​មាន​ការ​ប្រុង​ប្រយ័ត្ន ហើយ​ព្យាយាម​កែ​ប្រែ​នូវ​ទង្វើ​ខុសឆ្គងទាំង​នោះ។

៣. ប្រែ​ក្លាយ​កំហុស​មក​ជា​ឱកាស

ការ​ដោះស្រាយ​បញ្ហា​ទាំង​កំហឹង​ដោយ​ប្រើ​ហិង្សា​ជួយ​អី​អត់​បាន​ទេ ផ្ទុយ​ទៅ​វិញវា​នឹង​ប្រែ​ក្លាយ​ស្ថានការណ៍​ឲ្យ​កាន់​តែ​យ៉ាប់​ជាង​មុន​ទៀត។ មនុស្ស​ធំ​ចេះ​ដឹង មាន​បទ​ពិសោធន៍​ច្រើន​ម្ល៉េះ​នៅ​តែ​ធ្វើ​ខុស ចុះ​ទម្រាំ​ក្មេង​ទៀត បែប​នេះ​នៅ​ពេល​កូន​ធ្វើអ្វី​មួយ​មិន​បាន​ល្អ ឬ​សាង​កំហុស​នោះ នាម​ជា​ម៉ាក់ប៉ា​យើង​ត្រូវ​ប្រែ​ក្លាយ​កំហុស​មក​ជា​ឱកាស​បង្រៀន​កូន​ពី​កំហុស​នោះ​វិញដោយ​លើក​ឡើង​ពី​អាកប្បកិរិយា​មិន​ល្អ​នេះ​មក​និយាយ​ជាមួយ​កូន និង​បង្រៀន​ពួកគេ​ថា​អាកប្បកិរិយា​នេះ​គឺ​មិន​សមរម្យ។​ នេះ​ជា​ការ​លើក​ឡើង​របស់​លោកស្រី សរ ម៉ុន្ថា នាយិកា​សាលា​អប់រំ​កុមារ​តូច ស៊ីជីដា កម្ពុជា។

៤. និយាយ​ដោយ​សំឡេង​ធម្មតា

ការ​ណែនាំ​កូន​ក្មេង​ដែល​មាន​ប្រសិទ្ធភាព​គឺ​ប្រើ​សំឡេង​ម៉ឺងម៉ាត់ ប៉ុន្តែ​ជា​សំឡេង​ធម្មតា​មិន​ខ្លាំង។ នៅ​ពេល​ម៉ាក់ប៉ា​និយាយ​ជាមួយ​កូន​ដោយ​ចិត្ត​ត្រជាក់ កូន​តែង​ស្ដាប់ និង​ធ្វើ​តាម។ ម៉្យាងទៀត នៅ​ពេល​និយាយ​ជាមួយ​កូន ​ម៉ាក់ប៉ា​គួរ​រក្សា​កម្រិត​ភ្នែក​ឲ្យ​ស្មើ​នឹង​កូន​ចៀស​ជាង​នៅ​ខ្ពស់​ជាង ឬ​នៅ​ឆ្ងាយ​ពី​កូន។ នៅ​​ពេល​នោះ​ដែរ​ កុំ​ភ្លេច​លើក​ឡើង​ពី​អាកប្បកិរិយា​ដែល​ត្រូវ​កែ​តម្រូវ​ផង​​។

អប់រំកូន

៥. កំណត់​វិន័យ​ឲ្យ​បាន​ល្អ

ក្រៅ​ពី​ប្រើ​ប្រាស់​ពាក្យ​ផ្អែម ថ្នមៗ និង​មិន​ប្រើ​ធម៌​ក្តៅ​ប្រដៅ​កូន ម៉ាក់​ប៉ា​គួរ​កំណត់​វិន័យ​ឲ្យ​កូន​ឲ្យ​បាន​ល្អ និង​ម៉ឺងម៉ាត់​ជានិច្ច។ ប្រសិន​បើ​កូន​ធ្វើ​អ្វី​មួយ​ខុស ម៉ាក់​ប៉ា​គួរ​ដាក់​វិន័យ​ឲ្យ​កូន​ដឹង​ថា បើ​ធ្វើ​រឿង​នេះ​មិន​សម​គួរ ពួក​គេ នឹង​ត្រូវ​ពិន័យ​បែប​នេះ (ឧ. ថ្ងៃនេះ​លេង​ទូរស័ព្ទ​ច្រើន ង៉ក់ងរ​ពេល​មិន​ឲ្យ​លេង អ៊ីចឹង​ស្អែក​កូន​មិន​អាច​លេង​ទូរស័ព្ទ​ទេ ព្រោះ​ថ្ងៃ​នេះ​លេង​ច្រើន​ហើយ) ប៉ុន្តែ ​បើ​កូន​ធ្វើ​ល្អ​នូវ​រឿង​អ្វី​មួយ ម៉ាក់​ប៉ា​ក៏​ត្រូវ​មាន​ពាក្យ​សរសើរ និង​លើក​ទឹក​ចិត្ត​កូន ដើម្បី​ជំរុញ​ឲ្យ​កូន​ធ្វើ​រឿង​ត្រឹម​ត្រូវ​បាន​ច្រើន​។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

16/05/2022

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នាង សុខុមដាលីញ៉ា


អត្ថបទពាក់ព័ន្ធ

ម៉ាក់ៗសម័យថ្មី ចិញ្ចឹមកូនបែបណា​ទើបកូនមានប្រព័ន្ធការពាររឹងមាំ និងមិនសូវឈឺ?

វិធី ៥ យ៉ាង​ អ្នកជំនាញ​ចែករំលែក​ដល់ម៉ាក់ប៉ាគួរអនុវត្តឲ្យ​បាន​ក្នុងការចិញ្ចឹមកូន


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ May 16, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម