backup og meta

តិចនិកជួយកូន ឲ្យបង្កើតទំនាក់ទំនងល្អ និងចូលចំណោមក្នុងសង្គមជាមួយអ្នកដទៃ

ត្រួតពិនិត្យដោយ ដេត ធន្នី


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Nov 17, 2020

    តិចនិកជួយកូន ឲ្យបង្កើតទំនាក់ទំនងល្អ និងចូលចំណោមក្នុងសង្គមជាមួយអ្នកដទៃ

    យើង​ឃើញ​ថា ក្មេងៗ​សម័យ​ថ្មី និយម​ចុច​តែ​ទូរស័ព្ទ មិន​សូវ​ខ្វល់​ខ្វាយ​នឹង​រឿង​ទំនាក់​ទំនង​ខ្លួន ជាមួយ​អ្នក​ដទៃ​ទេ ដែល​នេះ​មិន​មែន​ជា​រឿង​ល្អ​សម្រាប់​កូន​ទេ ដោយ​សារ​ពេល​ដែល​យើង​នៅ​តែ​ឯង​យូរ ឬ​គ្មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​អ្នក​ក្បែរ​ខ្លួន វា​អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា មិន​ចូល​ចំណោម​គេ​ក្នុង​សង្គម ឬ​បណ្ដោយ​ខ្លួន​ឲ្យ​ក្លាយ​ជា​មនុស្ស​ឯកា​បាន​។ល។

    ជំនាញ​សង្គម ជា​ជំនាញ​ដែល​យើង​ប្រើ​រាល់​ថ្ងៃ ដើម្បី​បង្កើត​ទំនាក់​ទំនង​ជាមួយ​អ្នក​ដទៃ ហើយ​វា​ក៏​សំខាន់​ក្នុង​ការ​រក្សា​​ទំនាក់​ទំនង​វិជ្ជមាន​ជាមួយ​អ្នក​ដទៃ​ផង​ដែរ។ ម៉ាក់​ប៉ា​អាច​ជួយ​ពង្រឹង​សមត្ថភាព​ទំនាក់​ទំនង​សង្គម​កូន​បាន​ដោយ៖

    ១.យល់ពីចិត្តអ្នកដទៃ

    បើ​កូន​យើង​ចេះ​យល់​ពី​អារម្មណ៍​អ្នក​ដទៃ កូនៗ​ងាយ​បង្កើត​ទំនាក់​ទំនង​ល្អ​ជាមួយ​អ្នក​ដទៃ។ ផ្នែក​មួយ​នៃ​ការ​បង្រៀន​ឲ្យ​កូន​យក​ចិត្ត​គេ​មក​ដាក់​ចិត្ត​ខ្លួន​ឯង អាច​ជួយ​កូន​ឲ្យ​ក្លាយ​ជា​អ្នក​ស្ដាប់​ហេតុ​ផល​អ្នក​ដទៃ និង​ជួយ​ឲ្យ​ចេះ​គិត​ពិចារណា​បាន​ជ្រៅ​។

    ២.ក្លាយ​ជា​គំរូ​ល្អ

    កាយ​វិការ​ដែល​យើង​ធ្វើ​នៅ​មុខ​កូនៗ វា​សំខាន់​ណាស់ ព្រោះ​ក្មេងៗ​ចាំ​តែ​រៀន​ពី​ម៉ាក់​ប៉ា​ទេ។ បើ​យើង​ចង់​ឲ្យ​កូន​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​អ្នក​ដទៃ យើង​ក៏​ត្រូវ​បង្ហាញ​កូន​ឲ្យ​ឃើញ​ពី​របៀប​នៃ​ការ​និយាយ​សមរម្យ​ជាមួយ​មនុស្ស​ជុំ​វិញ​ខ្លួន មិន​ប្រើ​ពាក្យ​គំរោះ​គំរើយ ឬ​ទៅ​និយាយ​ដើម​អ្នក​ដទៃ​មុខ​កូនៗ​ទេ។

    ៣.ធ្វើ​តាម​ចំណង់​ចំណូល​ចិត្ត​កូន

    ភាព​រីក​រាយ​ជាមួយ​អ្នក​ដទៃ នឹង​កើត​ឡើង​ដោយ​ធម្មជាតិ​នៅ​ពេល​ក្មេងៗ​ធ្វើ​អ្វី​មួយ​ដែល​ពួក​គេ​ចាប់​អារម្មណ៍​ពិត​ប្រាកដ​ដូច​ជា​ការ​លេង​កីឡា លេង​ឧបករណ៍​តន្ត្រី ជាដើម។ ក្នុង​ករណី​កូន​ស្គាល់​អ្នក​ដែល​មាន​ចំណាប់​អារម្មណ៍​ដូច​គ្នា​នឹង​ខ្លួន វា​កាន់​តែ​ផ្ដល់​ភាព​ងាយ​ស្រួល​ក្នុង​ការ​បង្កើត​ទំនាក់​ទំនង​សង្គម​កាន់​តែ​ល្អ​សម្រាប់​កូន។

    តិចនិកចិញ្ចឹមកូន

    ៤.ដឹង​ពី​កម្រិត​របស់​កូន

    ក្មេងៗ​ទាំង​អស់​មិន​ដូច​គ្នា​ទេ ខ្លះ​រួស​រាយ​រាក់​ទាក់​ពី​ធម្មជាតិ ងាយ​បង្កើត​មិត្ត ឯ​ខ្លះ​អៀន​ច្រើន មិន​ហ៊ាន​នៅ​ក្បែរ​មនុស្ស​មិន​ស្គាល់​មុខ​។ល។ យើង​មិន​អាច​រំពឹង​ឲ្យ​ក្មេង​អៀន​ទៅ​សប្បាយ​រីករាយ ជាមួយ​ក្មេងៗ​រួស​រាយ​ពី​ធម្មជាតិ​បាន​ទេ។ បើ​កូន​យើង​មិន​ចេះ​និយាយ​ច្រើន មិន​ចូល​ចិត្ត​នៅ​កន្លែង​មនុស្ស​ច្រើន យើង​មិន​បាច់​បង្ខំ​កូន​ទេ ព្រោះ​នេះ​ជា​ចំណូល​ចិត្ត​របស់​កូន។

    បន្ថែម​ពី​លើ​តិចនិក​ប៉ុន្មាន​នេះ យើង​គួរ​នាំ​កូន​លេង​ឲ្យ​បាន​ច្រើន បណ្ដោយ​កូន​ឲ្យ​លេង​ជាមួយ​ក្មេងៗ​ដទៃ ឬ​ឲ្យ​កូន​ចូល​រួម​នៅ​ក្នុង​សកម្មភាព​ជា​ក្រុម ឬ​សកម្មភាព​សង្គម​នានា​ឲ្យ​បាន​ច្រើន​ក៏​ល្អ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ដេត ធន្នី


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Nov 17, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម