backup og meta

មិនបាច់ទ្រពស្តុកស្តម្ភទេ ម៉ាក់ប៉ាមានត្រឹមកេរ២ចំណុចនេះចែកឲ្យកូន ពិសេសបំផុត

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Feb 14, 2020

    មិនបាច់ទ្រពស្តុកស្តម្ភទេ ម៉ាក់ប៉ាមានត្រឹមកេរ២ចំណុចនេះចែកឲ្យកូន ពិសេសបំផុត

    ជា​ធម្មតា​ឪពុក​ម្តាយ​ភាគ​ច្រើន​គិត​តែ​ខំ​ប្រឹង​រក​លុយ​មួយ​មុខ ដើម្បី​ចែក​ទ្រព្យ​សម្បតិ្ត​ឲ្យ​កូន មាន ដី ផ្ទះ ឡាន វីឡា គ្រឿង​អលង្ការ លុយ​កាក់ ជាដើម តែ​នោះ​គ្រាន់​ជា​របស់​​ក្រៅ​ខ្លួន​ប៉ុណ្ណោះ តែ​បើ​យើង​បន្ថែម​របស់​២​យ៉ាង​ខាង​ក្រោម​នេះ ពិត​ជា​វិសេស​វិសាល​បំផុត​សម្រាប់​កូន។ នេះ​បើ​តាម​​ការ​លើក​ឡើង​របស់​លោកស្រី សរ ម៉ុន្ថា នាយិកា​សាលា​អប់រំ​កុមារ​តូច ស៊ីជីដា កម្ពុជា។

    ១. សាងភាពវៃឆ្លាតឲ្យកូន

    សាង​ភាព​វៃ​ឆ្លាត​ឲ្យ​កូន​ជា​កេរ​មតក​មើល​មិន​​ឃើញ ដូច​ទ្រព្យ​សម្បិត្ត​នោះ​ទេ តែ​វា​មាន​តម្លៃ​​បំផុត​សម្រាប់​កូនៗ​យើង ដូច​ទស្សនៈ​របស់​អ្នកប្រាជ្ញ ខុងជឺ បាន​លើក​ឡើង​ថា មាន​តែ​អប់រំ​ក្មេង​ទេ ដែល​អាច​ទទួល​​បាន​ផល​យូរ​អង្វែង។ តើ​យើង​ត្រូវសាងភាពវៃឆ្លាតឲ្យកូនពេលណា? ចម្លើយ​គឺ​ចាប់​តាំង​ពី​កូន​យើង​ចាប់​កំណើត​ក្នុង​ផ្ទៃ​មក​ម្ល៉េះដោយ​ម៉ាក់ប៉ា​ត្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យ​គេ​លូត​លាស់​ទាំង​ផ្នែក​រាង​កាយ និង​បញ្ញា​ស្មារតី។ ការ​សិក្សា​បញ្ជាក់​ថា​ខួរក្បាល​កូន​វិវត្ត​តាំង​នៅ​ក្នុង​ផ្ទៃ​ម្តាយ​មក​ម្ល៉េះ គឺ​ពី០ ឆ្នាំ​ដល់​អាយុ៦ឆ្នាំ ខួរក្បាល​ក្មេង​លូត​លាស់​ខ្លាំង គឺ​ទាញ​ស្រូប​យក​អ្វីៗ​បាន​លឿន​បំផុត ដែល​ពេល​វេលា​នេះ​កូន​​នៅ​កៀត​កិត​នឹង​ម៉ាក់​ប៉ា​បំផុត  ចាប់​ពី​៦​ឆ្នាំ​ឡើង​ទៅ​សមត្ថភាព​ខួរក្បាល​ក្មេង ចាប់​ផ្តើម​ថយ​ចុះ គឺ​លូតលាស់​តិច​តួច ដូច​នឹង​មនុស្ស​ធំ​ដែរ។

    ការ​សាង​ភាព​វៃ​ឆ្លាត​ក្នុង​ន័យ​នេះ មិន​មែន​បញ្ជូន​កូន​ទៅ​សាលា ចាត់​ទុក​ថា​គ្រប់​គ្រាន់​នេះ​ទេ តួនាទី​របស់​ឪពុក​ម្តាយ គឺ​ត្រូវ​នៅ​ជួយ​​ជំរុញ​កូន​បន្ថែម​ទៀត កុំ​ពឹង​ផ្អែក​លើ​សាលា​រៀន​ទាំង​ស្រុង។

    អត្ថបទពាក់ព័ន្ធ៖ 

    ២. ផ្តល់​ក្តី​ស្រលាញ់​ឲ្យ​កូន

    ម៉ាក់​ប៉ា​ណា​ក៏​ស្រលាញ់​កូន​ដែរ តែ​យើង​ត្រូវ​ប្រាកដ​ថា កូន​ទទួល​បាន​ក្តី​ស្រលាញ់​ពី​យើង​គ្រប់​គ្រាន់ ហើយ​ជា​ក្តី​ស្រលាញ់​ពិត​ប្រាកដ មិន​មែន​ជា​ក្តី​ស្រលាញ់​ដែល​ចេញ​តាម​រយៈ​ពាក្យ​សម្តី​មួយ​មុខ​នោះ​ទេ។ បើ​សិន​ជា​កូន​ទទួល​បាន​ក្តី​ស្រលាញ់​គ្រប់​គ្រាន់​ពី​ម៉ាក់​ប៉ា នោះ​យើង​មិន​ចាំបាច់​បារម្ភ​ថា ធំ​ឡើង​គេ​ក្លាយ​ជា​ក្មេង​ខូច ដើរ​ផ្លូវ​ខុស​នោះ​នោះ​ទេ គេ​ជា​ក្មេង​ស្រួល​ចិញ្ចឹម ធំ​ឡើង​នឹង​ចេះ​ស្រលាញ់​បង​ប្អូន ក្រុម​គ្រួសារ អ្នក​ដទៃ ងាយ​ចុះ​សម្រុង​ក្នុង​សង្គម។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Feb 14, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម