backup og meta

ក្មេងរលាកភ្លើង ឬទឹកក្តៅ ត្រូវស្រោច ឬត្រាំទឹកត្រជាក់ តែចៀសវាងធ្វើរឿងទាំងនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jun 24, 2020

    ក្មេងរលាកភ្លើង ឬទឹកក្តៅ ត្រូវស្រោច ឬត្រាំទឹកត្រជាក់ តែចៀសវាងធ្វើរឿងទាំងនេះ

    រលាក​ជា​របួស​ស្បែក ដែល​បណ្តាល​ពី​ការ​ប៉ះ​វត្ថុ​ក្តៅ​ផ្សេងៗ មាន​ភ្លើង ទឹកក្តៅ សម្ល បបរ ជាដើម។ ការ​រលាក​តិចតួច​អាច​ត្រឹម​ចេញ​សញ្ញា​ក្រហម​លើ​ស្បែក អាច​ពងទឹក​លើ​ស្បែក​ខាង​ក្រៅ និង​អាច​រលាក​សាច់ដុំ ដល់​ឆ្អឹង ក្នុង​ករណី​ធ្ងន់ធ្ងរ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត ហេង សុទ្ធី អនុ​ប្រធាន​មន្ទីរពេទ្យ​គន្ធបុប្ជា​ភ្នំពេញ។

    ចំពោះ​កុមារ​វិញ ករណី​រលាក​ទឹក​ក្តៅ រលាក​សម្ល រលាក​បបរ ជួប​ប្រទះ​ញឹកញាប់​ជាង​គេ។ ការ​រលាក​ទាំង​ប៉ុន្មាន​នេះ អាច​គ្រោះថ្នាក់​តិច ឬ​ច្រើន ទៅ​តាម​ទំហំ​នៃ​ការ​រលាក ដូច្នេះ​វិធី​សង្គ្រោះ​បឋមទី១ ត្រូវ​យក​វត្ថុ​ដែល​បង្ក​ចេញ​ឲ្យ​លឿន​បំផុត។ “ឧទាហរណ៍​ថា ទឹក​ក្តៅ​ស្រោច​លើ​កុមារ ត្រូវ​ឆក់​ទាញ​ចេញ រលាក​ភ្លើង​ត្រូវ​យក​ភ្លើង​ចេញ ឧទាហរណ៍​​ជន​រងគ្រោះ​ឆាប​សាំង យើង​ត្រូវ​រក​វិធី​ពន្លត់​ឲ្យ​លឿន​បំផុត”។ លោកវេជ្ជបណ្ឌិតរៀបរាប់។

    វិធី​សំខាន់​​ទី២ ឪពុក​ម្តាយ ឬ​អ្នក​ជិតខាង​ត្រូវ​ធ្វើ​ម៉េច​ឲ្យ​កន្លែង​រលាក​មាន​ភាព​ត្រជាក់ ដែល​របស់​ត្រជាក់​ល្អ​បំផុត​ជាង​គេ គឺ​ទឹក​ស្អាត អាច​ជា​ទឹក​រ៉ូប៊ីណេ ទឹក​ពាង ទឹក​សុទ្ធ​ជាដើម ដោយ​អាច​ស្រោច​ពី​លើ​កន្លែង​រលាក ឬ​យក​ចាន​ដែក​មក​ដាក់​ទឹក​ត្រាំ ឬ​បាញ់​ទឹក​រ៉ូប៊ីណេ​ពី​លើ​រយៈពេល​យ៉ាង​តិច២០នាទី ដើម្បី​ឲ្យ​កម្តៅ​ថយ​ចុះ កុំ​ឲ្យ​រលាក​​ចូល​ជ្រៅ​ចូល​​ទៅ​សាច់​បន្ថែម​​ទៀត។

    រលាកភ្លើង ទឹកក្តៅ
    វេជ្ជបណ្ឌិត ហេង សុទ្ធី អនុ​ប្រធាន​មន្ទីរពេទ្យ​គន្ធបុប្ជា​ ភ្នំពេញ

    ក្រោយ​ពី​ត្រាំ​ទឹក​រួច ត្រូវ​បាញ់​ស្ព្រៃយ៍ រួច​យក​កំណាត់ ឬ​ស្បៃ​ស្អាត មក​រុំ​ពី​លើ​មុខ​របួស​​កុំ​ឲ្យ​ឆ្លង​រោគ បើ​រលាក​ធ្ងន់ធ្ងរ​ត្រូវ​នាំ​ទៅ​ពេទ្យ​បន្ទាន់។ តែ​ក្នុង​នោះ​លោក​វេជ្ជបណ្ឌិត​បាន​ណែនាំ​នូវ​ប្រការ​ចៀស​វាង​មួយ​ចំនួន​ខាងក្រោម​នេះ។

    – កុំជោះ​បំបែក​ពង​ទឹក ឬ​បក​ស្បែក​រលាក

    – កុំ​ព្យាយាម​យក​បំណែក​សម្លៀក​បំពាក់​ដែល​ស្អិត​ចាប់​នឹង​កន្លែងរលាក

    – កុំ​លាប​ក្រែម ឡេ ក្រមួន ដែល​នាំ​ឲ្យ​ឆ្លងរោគ

    – កុំ​លាប​ថ្នាំ​ដុស​ធ្មេញ​លើ​មុខរបួស

    – កុំ​យក​ទឹកត្រី​មក​ចាក់​លើ​កន្លែង​រលាក។

     

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Jun 24, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម