កូនក្មេងពិបាកញ៉ាំថ្នាំ ទម្រាំលួងបញ្ចុកបានម្តងៗចំណាយពេលយូរណាស់ ខណៈក្មេងខ្លះទៀតបញ្ចុកថ្នាំហើយ ក្អួតមកវិញអស់។ បើសិនជាម៉ាក់ប៉ាបញ្ចុកថ្នាំកូនរួច បែរជាក្អួតមកវិញ តើត្រូវបញ្ចុកម្តងទៀតទេ?
កូនក្មេងពិបាកញ៉ាំថ្នាំ ទម្រាំលួងបញ្ចុកបានម្តងៗចំណាយពេលយូរណាស់ ខណៈក្មេងខ្លះទៀតបញ្ចុកថ្នាំហើយ ក្អួតមកវិញអស់។ បើសិនជាម៉ាក់ប៉ាបញ្ចុកថ្នាំកូនរួច បែរជាក្អួតមកវិញ តើត្រូវបញ្ចុកម្តងទៀតទេ?

ស្រាយចម្ងល់នេះ ឱសថការី គីម កាណែល បញ្ជាក់ថា កូនក្អួតក្រោយលេបថ្នាំ ត្រូវបញ្ចុកម្តងទៀត ឬមិនបញ្ចុកម្តងទៀត អាស្រ័យទៅលើលក្ខខណ្ឌនៃការក្អួតនោះ តើកូនក្អួតនៅពេលណា? នៅពេលបញ្ចុករួចភ្លាម ឬកន្លះ ១ម៉ោងក្រោយ បានកូនក្អួត? កូនក្អួតច្រើន ឬតិច?
បន្ទាប់ពីញ៉ាំថ្នាំរួច កូនក្អួតភ្លាមៗក្នុងបរិមាណច្រើន មានន័យថាបញ្ចុកថ្នាំប៉ុន្មានទៅ កូនក្អួតមកវិញទាំងអស់ ឬក៏ក្អួតលើសពី៥០%ឡើងទៅ ម៉ាក់ប៉ាត្រូវបញ្ចុកថ្នាំកូនឡើងវិញ ទៅតាមកម្រិតនៃការប្រើប្រាស់ថ្នាំក្នុងវេជ្ជបញ្ជា ។ ហេតុអីត្រូវបញ្ចុកថ្នាំកូនឡើងវិញទាំងអស់? នេះក៏ដោយសារតែការក្អួតមកវិញភ្លាម ជាតិថ្នាំមិនបានជ្រាបចូលក្នុងខ្លួនកូននោះទេ។
ប្រការគួប្រុងប្រយ័ត្ននោះ បើកូននៅតែក្អួតម្តងទៀតបន្ទាប់ពីបញ្ចុកកម្រិតថ្នាំថ្មីនេះ សូមពន្យារពេល ៤-៥នាទី បន្ទាប់ពីកូនក្អួតអស់ ចាំបញ្ចុកថ្នាំកម្រិតដដែលសារជាថ្មី។ តែលើកនេះ បើកូននៅតែក្អួតទៀតនោះ ត្រូវប្រញាប់ទៅជួបគ្រូពេទ្យ ដើម្បីសាកសួរពីប្រភេទថ្នាំផ្សេងទៀតដែលល្អចំពោះកូន។
បើលេបថ្នាំរួច កូនក្អួតភ្លាម តែក្អួតតិចតួច ក៏ម៉ាក់ប៉ាមិនបាច់បញ្ចុកថ្នាំកូនឡើងវិញទេ។ ម្យ៉ាងវិញទៀត ប្រសិនម៉ាក់ប៉ាបញ្ចុកថ្នាំកូនរួច តែបែរ៣០នាទីក្រោយ បានកូនក្អួតចេញមកវិញ ករណីនេះមិនបាច់បញ្ចុកថ្នាំកូនឡើងវិញឡើយ ព្រោះរយៈពេលចាប់ពីកន្លះម៉ោងឡើងទៅ ជាតិថ្នាំបានជ្រាបចូលរាងកាយកូនហើយ។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
កំណែប្រែបច្ចុប្បន្ន
19/11/2019
អត្ថបទដោយ ដេត ធន្នី
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ