backup og meta

ចំណុចសំខាន់ពេលជ្រើសរើសទឹកដោះគោម្សៅល្អឲ្យកូនម៉ឹម

ម្សៅទឹកដោះគោ

បច្ចុប្បន្ន​អ្នក​ម្តាយ​ភាគ​ច្រើន​​រវល់​នឹង​មុខ​របរ ការងារ​ដែល​ត្រូវ​ទៅ​ធ្វើការ​ឆ្ងាយ​ពី​ផ្ទះ​ ​ចំណែកមួយ​ចំនួន​ទៀត​មាន​ផល​លំបាក​ក្នុង​ការ​បំបៅ​ដោះកូន​​​ ដូច្នេះ​មាន​តែ​ជម្រើស​ឲ្យ​កូន​ម៉ឹម​ទឹកដោះ​គោម្សៅ។ ទោះ​ជា​យ៉ាង​នេះ​ក្តី អ្នក​ម្តាយ​ដែល​មាន​បំណង​ឲ្យ​កូន​ម៉ឹម​ទឹកដោះ​គោម្សៅ​ត្រូវ​គិតគូរ​លើ​២​ចំណុច​នេះ​សិន ទើប​មិន​ជះ​ឥទ្ធិពល​ដល់​ការ​លូតលាស់​របស់​កូន។

១. សារៈ​សំខាន់​នៃ​ការ​បំបៅ​ដោះ​កូន​ដោយ​ទឹក​ដោះម្តាយ

កូន​កើត​មក​ភ្លាម មិន​មែន​យើង​ឲ្យ​បៅ​ម្សៅ​ទឹកដោះគោ​ភ្លែត​នោះ​ទេ ត្រូវ​តែ​បំបៅ​ដោះ​កូន​ភ្លាម

ធ្វើ​បែប​នេះ​ទើប​កូន​ទទួល​បាន​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់​ពី​ទឹក​ដោះ​ម្តាយ និង​មាន​ប្រព័ន្ធ ការពារ​រឹងមាំ ដែល​អាច​ការពារ​កូនៗ​ពី​ការ​ឆ្លង​ជំងឺ​ផ្សេងៗ​បាន​ជា​ច្រើន​មុខ។ ដោយ​ហេតុ​ថា

ទឹកដោះ​ម្តាយ​ល្អ​បំផុត​សម្រាប់​ទារក ទើប​អង្គការ​សុខភាព​ពិភពលោក (WHO) ក៏​ដូច​ជា​ក្រសួង​សុខាភិបាល​ណែនាំ​ឲ្យ​ស្រ្តី​ជា​ម្តាយ បំបៅ​ដោះ​កូន​ដោយ​ទឹក​ដោះ​ម្តាយ​តែ​មួយ​គត់​រហូត​បាន៦ខែ និង​បន្ត​ការ​បំបៅ​ដោះ​ម្តាយ​រហូត​កូន​អាយុបាន ២ឆ្នាំ ឬ​លើស​ពី​នេះ។

២. ជ្រើស​រើស​ទឹកដោះ​គោ​​ម្សៅមាន SYNBIOTIC ជួយ​ប្រព័ន្ធ​ការពារ​រាង​កាយ​រឹងមាំ

បើ​តាម​ការ​លើក​ឡើង​របស់​វេជ្ជបណ្ឌិត ឯកទេស​កុមារ អ៊ុន យូ ការ​ជ្រើស​រើស​ម៉ាក​​ទឹកដោះគោ​ម្សៅតាម​គ្នា​មិន​មែន​ជា​ជម្រើស​ល្អ​ឡើយ សំខាន់​បំផុត​យើង​ត្រូវ​មើល​រូបមន្ត​ដែល​មាន​ផ្សំ​នៅ​ក្នុង​​ទឹកដោះគោម្សៅ តើ​ទឹកដោះ​គោ​ម្សៅនោះផ្សំ​ពីអីខ្លះ? ហើយ​ធាតុផ្សំ​ទាំង​នោះ​ចាំបាច់​សម្រាប់​ការ​លូតលាស់​របស់​កូន​យើង​ទេ? ផលិត​ផល​ទឹក​ដោះ​គោ​នោះ​មាន​ម៉ាក​សញ្ញា​ត្រឹម​ត្រូវ​ទេ? ផលិត​នៅ​ប្រទេស​ណា មាន​ការ​ទទួល​ស្គាល់​ពី​ខាង​ណា​ខ្លះ?

ដោយ​ឡែក​ធាតុ​ផ្សំ​ដែល​ចាំបាច់​សម្រាប់​កូន​ក្មេង​វិញ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេ ឯកទេស​ជំងឺ​ទូទៅ​ក៏​បាន​លើក​ឡើង​ថា មាន​ច្រើន​មុខ​ មាន​ទាំង​ប្រូតេអ៊ីន អាស៊ីដខ្លាញ់ល្អ កាបូអ៊ីដ្រាត វីតាមីន ជាតិរ៉ែ​ជាដើម។ ខណៈ​ក្មេង​មាន​ប្រព័ន្ធ​ការពារ​ខ្សោយ ងាយ​នឹង​ឈឺ

ទើប​លោក​វេជ្ជបណ្ឌិត​ណែនាំ​ឲ្យ​ម្តាយ​ឪពុក​​ជ្រើស​រើស​​ទឹកដោះគោ​ម្សៅណា​មាន​រូបមន្ត​ជួយ​ឲ្យ​ប្រព័ន្ធ​ការពារ​រឹងមាំ

ដោយ​ឡែក​បច្ចុប្បន្ន​បច្ចេកវិទ្យា​ទំនើប អ្វីៗ​កាន់​តែ​សម្បូរ​បែប អ្នក​ម្តាយ​អាច​ស្វែង​រក​​ទឹកដោះ​គោ​ម្សៅដែល​មាន​ធាតុ​ផ្សំទី១ គឺ SYNBIOTIC ជា​រូបមន្ត​ដែល​ជា​ការ​រួម​បញ្ចូល​​គ្នា

Probiotic និង Prebiotics នឹង​ជួយ​ឲ្យ​ប្រព័ន្ធ​ការពារ​រឹងមាំ ទី២​គឺ​ធាតុផ្សំ​ដែល​ជួយ​ឲ្យ​ដល់​ការ​អភិវឌ្ឍខួរក្បាល គឺ DHA ព្រម​ទាំង​សារធាតុ​សំខាន់ៗ​ជា​ច្រើន​ទៀត។

ចុចទីនេះដើម្បីសាកល្បងដោយឥតគិតថ្លៃនូវទឹកដោះគោម្សៅជំនាន់ថ្មីជាមួយ SYNBIOTIC* ផ្តាច់មុខជួយប្រព័ន្ធការពាររាងកាយរឹងមាំ។

  • សម្រាប់​កុមារ​អាយុ​ត្រឹម​អាយុ ៦ឆ្នាំ
  • ជា​សារធាតុ​គ្រឹះ​ដ៏​សំខាន់​សម្រាប់​ទ្រទ្រង់​ការ​អភិវឌ្ឍ​ខួរក្បាល និង​ភ្នែក។ សម្រាប់​កុមារ​ត្រឹម​អាយុ ៣​ឆ្នាំ
  • Vitamin B1, B2, B3, B6, B12, C និង Iodine

នាំមកជូនដោយ

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

02/06/2020

អត្ថបទ​ដោយ Solika

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Nara


អត្ថបទពាក់ព័ន្ធ

ការពារកូនតូចពីជំងឺផ្សេងៗ ​នៅរដូវភ្លៀង ប៉ាម៉ាក់អាចអនុវត្តន៍វិធានទាំងនេះ

បើ​ចង់​ឲ្យ​កូន​មាន​សុខភាពល្អ និងឆ្លាតវៃ ប៉ាម៉ាក់ គួរគិតកត្តាសំខាន់​២​យ៉ាង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Solika · កែ Jun 02, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម