backup og meta

ប៉ាម៉ាក់ឧស្សាហ៍ឱបកូន​ ធ្វើឲ្យកូនមានអារម្មណ៍ស្ងប់ល្អ

ប៉ាម៉ាក់ឧស្សាហ៍ឱបកូន​ ធ្វើឲ្យកូនមានអារម្មណ៍ស្ងប់ល្អ

អ្នកវិទ្យាសាស្ត្រ​​ជប៉ុន​បាន​សិក្សា​លម្អិតមួយ​​ទៅ​លើ​កម្រិត​នៃ​ការ​ឱប​ទៅ​លើ​ទារក និង​អារម្មណ៍​របស់​ទារកពេល​ត្រូវ​បានឱប។ ក្រុម​អ្នក​វិទ្យាសាស្ត្រទាំងនោះ​​មក​ពី​សាកលវិទ្យាល័យ Toho បាន​សិក្សា​ទៅ​លើ​អារម្មណ៍​ស្ងប់​របស់​កូន​តូច​ដែល​បាន​ទទួលការ​ឱប​ក្នុង​កម្រិត​ផ្សេងៗ​គ្នា​ និង​ពេល​ត្រូវ​ឱប​ដោយ​អ្នក​ដទៃ​​ហើយ​ប្រៀបធៀប​នឹង​ការ​ឱប​ពី​ប៉ាម៉ាក់។

ក្រុម​អ្នកវិទ្យាសាស្រ្តទាំងនោះ​ធ្វើ​ការ​សិក្សា​ទៅ​លើ​អត្រា​ចង្វាក់បេះដូង​របស់​កូន​តូច និង​បំពាក់​ឧបករណ៍​ចាប់​សម្ពាធ​ទៅ​លើ​ដៃ​មនុស្ស​ធំ​ ហើយ​​វាយតម្លៃ​ទៅ​លើ​ប្រតិកម្ម​របស់​កូន​តូច​ពេល​ត្រូវ ​​ព​ធម្មតា ពេល​ត្រូវ​ឱប​ក្នុង​កម្រិត​មធ្យម និង​ពេល​ត្រូវ​ឱប​ណែន។

យោងតាម​ការ​លទ្ធផល​ចេញ​ផ្សាយ​នៅព្រឹត្តិប័ត្រ​វិទ្យាសាស្ត្រសែល (Journal Cell) ទារក​នៅពេល​ត្រូវ​ឱប​ក្នុង​កម្រិត​មធ្យម​មាន​អារម្មណ៍​ស្ងប់​ជា​ង​ ពេល​ត្រូវ​ព ប៉ុន្តែ​អារម្មណ៍​ស្ងប់​នេះ​នឹង​ធ្លាក់​ចុះ​ពេល​ត្រូវ​ប្ដូរ​មក​ឱបណែនវិញ​។ អ្នកស្រាវជ្រាវ​ក៏​បាន​រក្សា​រយៈពេល​នៃ​ការ​ឱប​នេះ​ត្រឹម​តែ​២០​វិនាទីប៉ុណ្ណោះ​ ដើម្បី​ចៀសវាង​ទារក​មាន​អារម្មណ៍​មិន​ល្អ​ពេល​ត្រូវ​ព ឬ​ឱប​យូរ​ជាង​១នាទី។

ផ្ដាច់ដោះ

សម្រាប់​ទារក​ដែលមាន​​អាយុ​ប្រមាណ​៤ខែ​ អារម្មណ៍​ស្ងប់​របស់​ទារក​​គឺ​កាន់តែ​ល្អ​ឡើង​ពេល​ត្រូវ​ឱប​ពី​ប៉ាម៉ាក់​ បើធៀបនឹង​ការឱប​របស់​​អ្នក​ដទៃមកលើទារក​​។ ដូចនេះ​អ្នក​វិទ្យាសាស្ត្រ​ជឿថា​ការ​ឱប​ដ៏​ល្អ​សម្រាប់​កូន​តូច​គឺ​ការឱប​ក្នុង​កម្រិត​មធ្យម​និង​ឱប​ដោយ​ប៉ាម៉ាក់។ ម៉្យាងទៀត មិនមែន​ត្រឹម​តែ​កូន​តូច​មាន​អារម្មណ៍​ស្ងប់​ សូម្បី​ប៉ាម៉ាក់​ក៏​មាន​អារម្មណ៍​ស្ងប់​ដែរ។

អ្នកវិទ្យាសាស្ត្រ​ជឿ​ទៀត​ថា​នេះ​ជា​លើក​ទី១​ដែល​ផលប៉ះពាល់​ខាង​សរីរវិទ្យា​នៃ​ការ​ឱប​មាន​ទៅ​លើ​កូន​តូច​ត្រូវ​បាន​វាស់វែង​ ហើយ​​ការ​រកឃើញ​នេះ​អាច​ជំរុញ​ចំណេះដឹង​អំពី​ទំនាក់ទំនង​របស់​ទារក និង​ប៉ាម៉ាក់ និង​ផ្លូវចិត្ត​របស់​ទារក។

បន្ថែម​ពី​នេះ​ទៀត លោក Hiromasa Funato អ្នកវិទ្យាសាស្ត្រ​ម្នាក់​ក្នុង​ក្រុម​បាន​លើក​ឡើង​ថា គេ​អាច​ប្រើ​ការ​រកឃើញ​នេះ​ដើម្បី​រក​មើល​ជំងឺ​អូទីស្សឹម​ដំណាក់កាល​ដំបូង​ដែរ។ ការ​ស្រាវជ្រាវ​នេះ​គឺ​សង្កត់​ធ្ងន់​ទៅ​លើ​អារម្មណ៍​ផ្សេងៗ​ដែល​ទទួល​បាន​ពេល​ត្រូវ​ឱប ​ដែល​នេះ​ជា​អ្វី​ធ្វើឲ្យ​មាន​អត្រា​បេះដូង​មាន​ការ​ប្រែប្រួល។ ក្មេង​ដែល​មាន​ជំងឺ​អូទីស្សឹម​គឺ​មាន​ការ​លំបាក​ក្នុង​ការ​ប្រមូល​ផ្ដុំញាណ និង​ការ​ទទួល​ស្គាល់​ក្នុង​សង្គម។

អ្នកវិទ្យាសាស្ត្រ​បាន​សន្និដ្ឋាន​ថា​ការ​ស្រាវជ្រាវ​ទៅ​លើ​ការ​ឱប​ដ៏​សាមញ្ញ​នេះ​អាច​ប្រើ​ជា​ឩបករណ៍​ដើម្បី​រកមើល​ដំណាក់កាល​ដំបូង​នៃ​មុខងារ​ស្វ័យប្រវត្តិ (ដែល​សម្រួល​ដល់​ដំណើរ​វិត្តន៍​រាងកាយ) ការ​ប្រមូល​ផ្ដុំ​ញាណ និង​ការ​អភិវឌ្ឍន៍​ការ​ទទួល​ស្គាល់​នៅ​ក្នុង​សង្គម​ចំពោះ​ទារក​ដែល​ប្រឈម​ខ្ពស់​នឹង​ជំងឺ អូទីស្សឹម។ ជំងឺ​អូទីស្សឹម​អាចរ​កឃើញ​មុន​ពេល​ទារក​អាយុ​២ឆ្នាំ និង​មាន​ចេញ​រោគសញ្ញា​ពេល​ទារក​មាន​អាយុ​ចន្លោះ​ពី​១២​ទៅ​១៨​ខែ។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.channelnewsasia.com/news/asia/perfect-hug-cuddle-babies-parents-scientists-japan-study-12825446?cid=FBcna

កំណែ​ប្រែបច្ចុប្បន្ន

28/09/2021

អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ទារកបៅក្បាលដោះជ័រយូរ អាចរីកក្រអូមមាត់អត់?

ទារកពាក់ស្រោមដៃ-ជើង ពេលដោះចេញបែកញើស អាចមានបញ្ហាអីអត់?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Sep 28, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម