backup og meta

បៅរួច ទម្លាប់ឲ្យកូនបៀមដបទឹកដោះ អាចប្រឈមបញ្ហាធំ ២ យ៉ាង

បៅរួច ទម្លាប់ឲ្យកូនបៀមដបទឹកដោះ អាចប្រឈមបញ្ហាធំ ២ យ៉ាង

ក្មេងៗ​មួយ​ចំនួន​ពេល​បៅ​រួច មិន​ព្រម​ឲ្យ​ដក​ដប​ទឹក​ដោះ​គោ​ចេញ​នោះ​ទេ នៅ​បៀម​ជញ្ជក់​ទាល់​តែ​ដេក​លក់ ខ្លះ​ដេក​លក់​ហើយ​មិន​ព្រម​ឲ្យ​ដក​ចេញ​ទៀត។ កាល​បើ​ម៉ាក់ៗ​ទម្លាប់​ឲ្យ​បៀមដបទឹកដោះ​បែប​នេះ មិន​ល្អ​នោះ​ទេ លោក​វេជ្ជបណ្ឌិត អ៊ុន យូ បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ ផ្នែក​ប្រដាប់​រំលាយ​អាហារ អះ​អាង​ថា បញ្ហា​ប្រឈម​ធំ​ ២​យ៉ាង​ ដែល​ក្មេង​ជួប​ញឹកញាប់​នោះ គឺ​ខូច​ធ្មេញ និង​រលាក​បំពង់ក។

បើ​សិន​ជា​កូន​គាត់​ម៉ឹម​ម្សៅ​ទឹកដោះ​គោ​រួច​ហើយ គាត់​អត់​ព្រម​សម្អាត​ឲ្យ​កូន ពេល​ដែល​ញ៉ាំ​ហើយ​ក្មេង​ចូល​ចិត្ត​បៀម​ដបទឹកដោះគោ​ហ្នឹង សូម្បី​តែ​យប់​ឡើង​គាត់​ឲ្យ​បៅ​ទឹក​ដោះ​គោ ជួន​កាល​កូន​គាត់​បៅ​អត់​អស់ ឲ្យ​កូន​នៅ​បៀម​ដប ទី១ ធ្មេញ​ក៏​ខូច ទី២ អាច​ឲ្យ​រលាក​បំពង់ក”។

លោក​វេជ្ជបណ្ឌិត​ថា បញ្ហា​ខូច​ធ្មេញ​បណ្តាល​មក​ពី​ការ​បៀម​ដបទឹក​ដោះ​គោ​នៅ​ជាប់​នឹង​មាត់​រហូត​នេះ អាច​ឲ្យ​ធ្មេញ​កូន​ខូច​ខ្លាំង​ជាង​ការ​ញ៉ាំ​ស្ករ​កៅស៊ូ ឬ​ស្ករ​គ្រាប់​ទៀត។

ចំណែក​ការ​បៀម​ដបទឹកដោះ​គោ​យូរ​អាច​ឲ្យ​រលាក​បំពង់ក​នោះ នាយក​រង​មន្ទីរ​សម្រាក​ព្យាបាល Maxicare រូប​នេះ ពន្យល់​ថា មេរោគ​រលាក​បំពង់ក​កើត​ឡើង​ដោយសារ​មាន​ចំណី​អាហារ​នៅ​ជាប់​នឹង​បំពង់ក​រហូត ធ្វើ​ឲ្យ​មេរោគ​ងាយ​កកើត មាន​ន័យ​ថា ទឹក​ដោះគោ​នៅ​ដក់​នៅ​បំពង់​ក្មេង​រយៈពេល​យូរ​តាម​ការ​បឺត​ជញ្ជក់​ដបទឹកដោះ​គោ។

ក្រៅ​ពី​ទម្លាប់​បៀមដបទឹកដោះ​គោ ក្មេង​ៗដែល​ចូល​ចិត្ត​ញ៉ាំ​ចំណី​អាហារ-ភេសជ្ជៈ​ផ្អែមៗ រួម​ទាំង​អាហារ​មាន​ជាតិ​ខ្លាញ់ ហើយ​មិន​បាន​ញ៉ាំ​ទឹក​តាម​ក្រោយ ក៏​ងាយ​នឹង​រលាក​បំពង់ក​ដែរ។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

08/09/2020

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

កូនឧស្សាហ៍រលាកបំពង់កជួបបញ្ហាអ្វីខ្លះ ក្រោយជាសះស្បើយ?

ក្មេងៗផឹកទឹកដោះគោច្រើនអាចមានបញ្ហាទាំងនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Sep 08, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម