backup og meta

ពេលអាអូនយំខ្លាំងលួងមិនបាត់ អាចបណ្ដាលមកពីមូលហេតុមួយនេះ

ពេលអាអូនយំខ្លាំងលួងមិនបាត់ អាចបណ្ដាលមកពីមូលហេតុមួយនេះ

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ!

មិន​ថា​យើង​មិន​ថា​គេ​ទេ ឲ្យ​តែ​ឃើញ​កូន​ទើប​នឹង​កើត​យំ​ខ្លាំង លួង​យ៉ាង​ម៉េច​ក៏​មិន​បាត់ ច្បាស់​ជា​ឆ្លេឆ្លា​ភ័យ​ខ្លាច​កូន​មាន​បញ្ហា​អី​មិន​ខាន។ ប៉ុន្តែ គ្រូពេទ្យ​ប្រាប់​ថា ពេល​ខ្លះ​កូន​យំ​ខ្លាំង​គ្រាន់​តែ​អា​អូន​ចុក​ពោះ បញ្ហា​តូច​តាច​ប៉ុណ្ណោះ។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯក​ទេស​ជំងឺ​កុមារ សញ្ញាប័ត្រ​ពី​បារាំង ពន្យល់​ឲ្យ​ដឹង​ថា ការ​ចុក​ពោះ​នៅ​លើ​ទារក ឬ​ហៅ​ថា​ Colic ជា​អាការៈ​ចុក​ពោះ​កើត​ឡើង​លើ​ទារក​តូច​មាន​អាយុ​ចាប់​ពី ២-៥ សប្ដាហ៍ ហើយ​វា​​មាន​រយៈ​លើស​ពី ​៣​ម៉ោង/ថ្ងៃ ឬ​ ៣ថ្ងៃ/សប្ដាហ៍ ។ អាការៈ​ចុក​ពោះ​បែប​នេះ ភាគ​ច្រើន​បាត់​ទៅ​វិញ​ពេល​អា​អូន​មាន​អាយុ​ ៣-៤​ខែ

“ចំពោះ​ទារក​ដែល​ចុក​ពោះ រហូត​ដល់​យំ​ខ្លាំង យើង​លួង​អត់​បាត់ មិន​មែន​បញ្ជាក់​ថា កូន​មាន​ជំងឺ​អី​មួយ​ទេ។ ជា​ទូទៅ គឺ​អា​អូន​មាន​សុខភាព និង​លូតលាស់​ធម្មតា គ្រាន់​តែ​រំខាន​ដោយ​ការ​ចុក​ពោះ​ប៉ុណ្ណឹង​ឯង”។

ទាក់​ទង​នឹង​បញ្ហា​ចុក​ពោះ នៅ​មិន​ទាន់​មាន​មូលហេតុ​ច្បាស់​លាស់​អាច​បញ្ជាក់​ពី​អាការៈ​ចុក​ពោះ​នេះ​ទេ តែ​គ្រូពេទ្យ​សង្កេត​ឃើញ​ថា មាន​កត្តា​ជំរុញ​ជា​ច្រើន​ដែល​បង្ក​ឲ្យ​កូន​ចុក​ពោះ៖

– ប្រព័ន្ធ​រំលាយ​អាហារ​កូន​នៅ​ខ្ចី

– អាលែកហ្សី​ទឹក​ដោះ​គោ

– ម៉ាក់​ៗ​ញ៉ាំ​ចំណី​អាហារ​ទាស់ (ចំពោះ​ម្ដាយ​ដែល​បំបៅ​ដោះ​កូន)

– ខ្យល់​ចូល​ពោះ ជាដើម។

វេជ្ជបណ្ឌិត​ជំងឺ​ក្មេង​រូប​នេះ​បន្ត​ថា អាការៈ​ចុក​ពោះ​នេះ​ច្រើន​កើត​នៅ​វេលា​ដដែលៗ ជា​ពិសេស​ពេល​ល្ងាច។ ម៉ាក់​ប៉ា​អាច​សម្គាល់​នូវ​រោគ​សញ្ញា​មួយ​ចំនួន​ដូច៖

– អា​អូន​យំ​ខ្លាំង

– មុខ​ឡើង​ក្រហម

– យំ​ផង ក្ដាប់​ដៃ​ផង ពើង​ខ្លួន​ផង

– ហើម​ពោះ ឬ​​ខ្យល់​ចូល​ពោះ​ច្រើន។ល។

ក្នុង​ករណី​ដែល​អា​អូន​យំ​ខ្លាំង​ដោយ​សារ​កូន​ចុក​ពោះ​នេះ ប៉ា​ម៉ាក់​អាច​ជួយ​សម្រួល​អាការៈ​កូន​ដោយ ឲ្យ​កូន​ភើ​ចេញ​មក​ក្រោយ​បៅ​រួច ឲ្យ​កូន​ជញ្ជក់​ក្បាល​ដោះ​ជ័រ ច្រៀង​បំពេ ឬ​និយាយ​ជាមួយ​កូន។ ប៉ុន្តែ បើ​យើង​សាក​ល្បង​តាម​វិធី​ដែល​បាន​រៀប​រាប់​នេះ​ហើយ​គ្មាន​ប្រសិទ្ធភាព កូន​នៅ​តែ​យំ​ខ្លាំង យក​ល្អ យើង​គួរ​យក​កូន​ទៅ​ជួប​នឹង​គ្រូពេទ្យ​កុមារ ដើម្បី​ឲ្យ​ច្បាស់​ថា​យំ​ខ្លាំង​ដោយ​សារ​ចុក​ពោះ ឬ​មួយ​មាន​បញ្ហា​សុខភាព​ណា​ផ្សេង​ទៀត​បង្ក​ឲ្យ​កូន​ធ្វើ​ទុក្ខ។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

07/10/2020

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

បំបៅកូន ម៉ាក់ៗត្រូវដឹងរឿងទាំងនេះ ទើបសម្បូរទឹកដោះមានជីវជាតិ កូនម៉ឹមទៅមិនហើមពោះ

កុំបណ្ដោយ ពេលកូនរលាកពោះវៀន ប្រយ័ត្នគ្រោះថ្នាក់ដល់ជីវិត!


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Oct 07, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម