backup og meta

កុំធ្វើរឿង ៣ នេះ ដាក់ក្មេងទើបកើត ប្រយ័ត្នមានបញ្ហាធំ

កុំធ្វើរឿង ៣ នេះ ដាក់ក្មេងទើបកើត ប្រយ័ត្នមានបញ្ហាធំ

ចាស់ៗ​មួយ​ចំនួន​នៅ​ប្រកាន់​ទំនៀម​ពី​បុរាណ​លើ​ការ​ថែទាំ​ទារក​ទើប​កើតនៅ​ឡើយ  ហើយ​ទម្លាប់​ខ្លះ​មិន​សមស្រប​នឹង​ក្បូន​វេជ្ជសាស្ត្រ​នោះ​ទេ។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ បាន​ហាម​ដាច់​ខាត​ចំពោះ​ការ​ធ្វើ ៣ ចំណុច​ខាងក្រោម​នេះ​លើ​ទារក​ទើប​កើត។

១. បន្តក់​ទឹក​ដោះ​លើ​ភ្នែក​កូន

ម៉ាក់ៗ​ដែល​កើត​កូន​តាម​ធម្មជាតិ អាអូន​មាន​បញ្ហា​ភ្នែក​ច្រើន​ជាង​សម្រាល​ដោយ​វះកាត់។ នៅ​ពេល​កូន​ស្អិត​ភ្នែក មាន​អាចម៍​ភ្នែក​នោះ ចាស់ៗ ឬ​ម៉ាក់ៗ​មួយ​ចំនួន​បាន​បន្តក់​ទឹកដោះ​ម្តាយ​ចូល​ភ្នែក​កូន ដោយ​ជឿ​ថា​ទឹក​ដោះ​ម្តាយ​ល្អ ជា​ថ្នាំ​ព្យាបាល​ភ្នែក​ដ៏​សក្តិសិទ្ធ។ ជំនឿ​បែប​នេះ​មិន​សម​ហេតុ​សម​ផល​ឡើយ ហើយ​បច្ចុប្បន្ន​ថ្នាំ​សង្កូវ​ក៏​សម្បូរ​បែបដែរ។ ការ​បន្តក់​ទឹកដោះ​លើ​ភ្នែក​រឹតតែ​ធ្វើ​ឲ្យ​ភ្នែក​ស្អិត ហើម និង​រលាក​ភ្នែក។ ភ្នែក​កូន​តូច​ឈឺ គ្រូពេទ្យ​បាន​ណែនាំ​ឲ្យ​បន្តក់​សេរ៉ូម​ប្រៃ ឬ​បើ​មាន​បញ្ហា​ធ្ងន់ធ្ងរ ត្រូវ​នាំ​កូន​​ទៅ​ពេទ្យ។

២. ច្របាច់​គ្រាប់​ដោះ​កូន

ចាស់​ៗ​សម័យ​មុន គឺ​ឲ្យ​តែ​ទារក​ទើប​នឹង​កើត ត្រូវ​ច្របាច់​ក្បាល​ដោះ​កូន​ឲ្យ​ចេញ​គ្រាប់​ ចៀសវាង​ពេល​ធំ​ទៅ​ដោះ​ប្រែ​ជា​ធំ​រយីករយាក ឬ​កើត​ជំងឺ​ផ្សេង​ៗ​នៅ​កន្លែង​នោះ ហើយ​មិន​ថា​ជា​កូន​ប្រុស ឬ​ស្រី​ឡើយ​ឲ្យតែ​កើត​មក​ ​ត្រូវ​ធ្វើ​បែប​នេះ​ភ្លាម។  ការ​ច្របាច់​ក្បាលដោះ​កូន ប្រៀប​ដូចជា​នាំ​មេរោគ​ឲ្យ​កូន​ដែរ​ដោយសារ​មាន​ការ​ដាច់​រលាត់​ស្បែក ព្រោះ​បើ​ដៃ​មិន​ស្អាត មេរោគ​នឹង​ជ្រៀត​ចូល​ទៅ​ភ្លាម ហើយ​បើ​ទោះ​ជា​ដៃ​លាង​សម្អាត ក៏​មេរោគ​អាច​ចូល​តាម​ធូលី ខ្យល់ ឬ​សម្លៀក​បំពាក់​កូន​កកិត​ប៉ះ​ចុះឡើង​នៅ​កន្លែង​នោះ។ នៅ​ពេល​ក្បាល​ដោះ​កូន​ឆ្លង​មេរោគ វា​មាន​រោគសញ្ញា​ដូចជា ហើម ឡើង​ក្រហម មាន​ខ្ទុះ និង​ក្ដៅ​ខ្លួន​ជាដើម ដូចនេះ​ប្រសិនបើ​ឃើញ​កូន​មាន​ដោះ​ធំ មិន​ចាំបាច់​ទៅ​ភ័យ​ព្រួយ​អ្វី​ឡើយ។ ជា​ធម្មតា​កូន​ដែល​ថ្លោស ដោះ​ក៏​ធំ​ដែរ ព្រោះ​តែ​មាន​សាច់​ច្រើន។

៣. រោយ​ម្សៅ​លើ​ផ្ចិត​កូន

ក្រោយ​ចេញ​ពី​ពេទ្យ ម៉ាក់ប៉ា​ត្រូវ​ថែទាំ​ផ្ចិត​កូន​ឲ្យ​បាន​ល្អ ដើម្បី​បង្ការ​ការ​ឆ្លងរោគ ដោយ​ធ្វើ​អនាម័យ និង​លាង​សម្អាត​ផ្ចិត​កូន​ជាមួយ​អាល់កុល និង​ថ្នាំ​មេតាឌីន មិន​ត្រូវ​យក​ដី​ដំបូក សំបុក​ពីង​ពាង-ឆ្កែ​ញ៉ាំង ផេះ ម្សៅ​ហុយ​មក​បិទ ឬ​រោយ​ពី​លើ​ផ្ចិត​នោះ​ទេ។ ផ្ចិត​កូន​ក្មេង​នឹង​ក្រៀម​ជ្រុះ​ដោយ​ឯកឯង​ក្នុង​អំឡុង ៥-១៥ ថ្ងៃ​ក្រោយ​សម្រាល។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

19/11/2020

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

របៀបថែទាំកូនបែបបុរាណ តែឥឡូវពេទ្យហាមធ្វើដាច់ខាត

របៀបថែទាំកូនកើតមិនគ្រប់ខែ ឲ្យមានសុខភាពល្អ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Nov 19, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម