backup og meta

កូនទើបកើតមាន​ឈាម​នៅ​រន្ធ​ផ្ចិត​​ជា​រឿង​ធម្មតា​ឬ​យ៉ាង​ណា​?

កូនទើបកើតមាន​ឈាម​នៅ​រន្ធ​ផ្ចិត​​ជា​រឿង​ធម្មតា​ឬ​យ៉ាង​ណា​?

រន្ធ​ផ្ចិត​របស់​ទារក​ទើប​កើត​​អាច​ចេញ​ឈាម​ នៅ​ពេល​ដែល​ទង​ផ្ចិត​ជ្រុះ​​ចេញ​។​ ជា​ទូទៅ​ ការ​ចេញ​ឈាម​រន្ធ​ផ្ចិត​នេះ​ គឺ​មិន​មាន​អ្វី​គួរ​ឲ្យ​បារម្ភ​ឡើយ​។​ ប៉ុន្តែ​ពេល​ខ្លះ​ វា​ក៏​អាច​ជា​សញ្ញា​បង្ហាញ​ពី​បញ្ហា​សុខភាព​មួយ​ចំនួន​ដែរ​។ ទង​ផ្ចិត​ ឬ​ទង​សុក​ផ្គត់ផ្គង់​សារធាតុ​ចិញ្ចឹម​ពី​ម្ដាយ​ទៅ​កាន់​ទារក​​ក្នុង​ផ្ទៃ​។ ​បន្ទាប់​ពី​​ទារក​កើត​មក​ ទង​ផ្ចិត​នេះ​មិន​មាន​ភាព​ចាំបាច់​ទៀត​ឡើយ​ ហើយ​ជា​ចុងក្រោយ​វា​នឹង​​ក្រៀម​ស្វិត​ ព្រម​ទាំង​​ជ្រុះ​ចេញ​​ពី​​​ផ្ចិត​​របស់​ទារក​។​​​​

មូលហេតុ​អ្វី​​រន្ធ​ផ្ចិត​របស់​ទារក​ទើប​កើត​ចេញ​ឈាម​?

ជា​ធម្មតា​ រន្ធ​ផ្ចិត​អាច​នឹង​ចេញ​ឈាម​ ដោយសារ​តែ​ទង​ផ្ចិត​ចាប់ផ្ដើម​ជ្រុះ​ចេញ​ពី​រាងកាយ​​ទារក​។​ ពេល​ខ្លះ​ ខោ​ទឹក​នោម​ទារក​​ ឬ​កំណាត់​​តូច​មួ​យ​ ក៏​អាច​កកិត​ទៅ​នឹង​ទង​ផ្ចិត​​ ដែល​ធ្វើ​ឲ្យ​បរិវេណ​នោះ​មាន​ការ​​រលាក​ និង​បណ្ដាល​ឲ្យ​មាន​ចេញ​ឈាម​ផង​ដែរ​​។

វិធី​ថែទាំ​គល់​ទងផ្ចិត

​​​ដើម្បី​បញ្ឈប់​កុំ​ឲ្យ​រន្ធ​ផ្ចិត​ចេញ​ឈាម​ ចូរ​ប្រើប្រាស់​កុំប្រេស​ដែល​ស្អាត​សង្កត់ថ្នមៗ​លើ​បរិវេណ​​រន្ធ​ផ្ចិត​​។​ ប្រសិន​បើ​​ទងផ្ចិត​ទារក​នៅ​តែ​ចេញ​ឈាម​​មិន​ឈប់​ ចូរ​​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជា​បន្ទាន់​។ ការ​ថែទាំ​គល់​ទង​ផ្ចិត​ត្រឹមត្រូវ​អាច​ការពារ​ ឬ​កាត់បន្ថយ​ការ​ចេញ​ឈាម​នៅ​ត្រង់​រន្ធ​ផ្ចិត​។​ ប៉ា​ម៉ាក់​គប្បី​ថែទាំ​គល់​ទង​ផ្ចិត​របស់​ទារក​ទើប​កើត​ដូច​ខាង​ក្រោម​។

ទងផ្ចិត២

  • រក្សា​បរិវេណ​​ផ្ចិត​ឲ្យ​ស្ងួត​ល្អ​៖ ការ​រក្សា​បរិវេណ​​គល់​ទង​ផ្ចិត​ឲ្យ​ស្ងួត​ល្អ​ អាច​ជួយ​ឲ្យ​​ទង​ផ្ចិត​​ដែល​នៅ​សល់​ក្រៀម​ស្វិត និង​ជ្រុះ​ចេញ​ដោយ​ខ្លួន​ឯង​។
  • ងូត​ទឹក​ឲ្យ​ទារក​ដោយ​​ប្រើ​អេប៉ុង​ជូត​ខ្លួន​​ នៅ​ពេល​ដែល​គល់​ផ្ចិត​នៅ​ជាប់​នឹង​ផ្ចិត​នៅ​ឡើយ​៖ ជំនួស​ឲ្យ​ការ​ដាក់​​ទារក​ទៅ​នឹង​ក្នុង​ ចូរ​ប្រើប្រាស់​អេប៉ុង​ដើម្បី​លាង​ជម្រះ​រាងកាយ​របស់​​កូន​ និង​រក្សា​បរិវេណ​នោះ​ឲ្យ​ស្ងួត​ល្អ​។
  • ដាក់​បរិវេណ​នោះ​ឲ្យ​ត្រូវ​ខ្យល់​អាកាស​​៖ ការ​​ដាក់​គល់​ទងផ្ចិត​ឲ្យ​ប៉ះ​ខ្យល់​អាកាស​តិចតួច​​ជា​រៀង​រាល់​ថ្ងៃ អាច​ជួយ​ឲ្យ​បរិវេណ​នោះ​ស្ងួត​ល្អ​។
  • ផ្លាស់ប្ដូរ​ខោ​ទឹក​នោម​ឲ្យ​ទារក​ឲ្យ​បាន​ទៀងទាត់​៖ ខោ​ទឹក​នោម​ដែល​ស្ងួត​ និង​ស្អាត​អាច​ការពារ​​ទឹក​នោម​ ឬ​លាមក​ដែល​អាច​ទៅ​ប៉ះពាល់​ដល់​បរិវេណ​​ទង​ផ្ចិត​ និង​អាច​ការពារ​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ​។
  • ទុក​ឲ្យ​ទង​ផ្ចិត​ជ្រុះ​ចេញ​ដោយ​ខ្លួន​ឯង​៖ ការ​ទាញ​ ឬ​បេះ​គល់​ទង​ផ្ចិត​ចេញ​ មុន​ពេល​ដែល​វា​ជ្រុះ​ដោយ​ខ្លួន​ឯង​ អាច​បណ្ដាល​ឲ្យ​មាន​ការ​ឈឺ​ចាប់​ និង​ចេញ​ឈាម​ ក៏​ដូចជា​អាច​បណ្តាល​ឲ្យ​មាន​ការ​ឆ្លង​មេរោគ​ថែម​ទៀត​ផង​។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.medicalnewstoday.com/articles/323513#causes

កំណែ​ប្រែបច្ចុប្បន្ន

17/03/2021

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

រឿងត្រូវប្រយ័ត្ន ៣ យ៉ាង ដើម្បីកុំឲ្យស្បែកទារកមានប្រតិកម្ម ឬរលាក

ត្រូវដឹង! ទារក និងកុមារ មានជំងឺទាំងនេះ ព្យាបាលមិនជាទេ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 17, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម