backup og meta

ជ្រើសរើសដបទឹកដោះគោ និងក្បាលដោះជ័របែបណាស័ក្តិសមនឹងកូន?

ជ្រើសរើសដបទឹកដោះគោ និងក្បាលដោះជ័របែបណាស័ក្តិសមនឹងកូន?

ពេលយើងទៅហាងបេប៊ីរកមើលទិញដបទឹកដោះគោកូន ចម្ងល់ជាច្រើននឹងលេចឡើងមកថាដបទឹកដោះគោប្រភេទណាគួរទិញមកប្រើ? គួរឲ្យអាអូនប្រើទំហំប៉ុនណា? ឬក្បាលដោះជ័រប៉ុនណាទើបស័ក្ដិសមនឹងកូនយើង? កុំបារម្ភ! ម៉ាក់ប៉ាអាចស្វែងយល់ពីប្រភេទដបទឹកដោះគោដែលស័ក្ដិសមសម្រាប់ទារក តាមប៉ុន្មានចំណុចខាងក្រោមនេះ ដើម្បីកាន់តែងាយស្រួលជ្រើសរើសពេលទៅទិញនៅហាងម្ដងៗ។

ប្រភេទនៃដបទឹកដោះគោ

ដបទឹកដោះគោទារកមានច្រើនទំហំ រូបរាង និងវត្ថុធាតុដើម។ ដបទឹកដោះគោខ្លះរាងវែងធម្មតា ខ្លះទៀតវៀចក (ការពារទារកមិនឲ្យលេបខ្យល់) និងដបខ្លះទៀតមានកទូលាយ (ដបកទូលាយងាយស្រួលលាងសម្អាត)។ ដបទឹកដោះគោភាគច្រើនមានដបទឹកដោះគោថ្ម ប្លាស្ទិច silicone ឬដបដែក។ល។

ប្រភេទនៃក្បាលដោះជ័រ

ក្បាលដោះជ័រមានកម្រិតសម្រាប់លំហូរទឹកដោះគោខុសៗគ្នា។ ក្បាលដោះជ័រដែលមានលំហូរយឺតបំផុតគឺស័ក្ដិសមសម្រាប់ទារកទើបនឹងកើត។ ម៉ាក់ប៉ាអាចជ្រើសរើសយកក្បាលដោះជ័រជាប្រភេទsilicone (មាំ និងប្រើបានយូរ) ឬក៏ជ័រ latex(ទន់ និងប្រើបានរយៈពេលខ្លី)។ យើងគួរចំណាំផងដែរថា ទារកមួយចំនួនអាលែកហ្ស៊ីនឹងជាតិ latex របស់ក្បាលដោះជ័រ។ ម៉្យាងវិញទៀត យើងត្រូវមានក្បាលដោះជ័របម្រុងទុកផ្លាស់ប្ដូរ ពិសេសគួរប្ដូរនៅពេលដែលក្បាលដោះជ័រកំពុងប្រើបែក ឡើងពណ៌លឿង ស្លេកពណ៌ ឬចាប់ផ្ដើមស្ដើង។

យើងគួរជ្រើសរើសដបទឹកដោះគោប្រភេទណាទើបស័ក្ដិសមនឹងកូន?

តាមពិតទៅ ដើម្បីដឹងថា ប្រភេទណាសមនឹងកូនប្រើ ដំបូងយើងគួរទិញ១-៣ដបខុសៗគ្នា សាកប្រើ និងតាមដានថា អាអូនប្រើបានមួយណាជាងគេ។ លើសពីនេះ ម៉ាក់ប៉ាអាចជ្រើសរើសដបទឹកដោះគោបានដោយ៖

ទិញដបធំ៖ ការទិញទឹកដោះគោទំហំធំស្រាប់ អាចជួយម៉ាក់ប៉ាសន្សំសំចៃលុយបានខ្លះ ព្រោះអាចប្រើបានដល់អាអូនធំបន្តិច។ បន្ថែមពីនេះ យើងអាចទិញដបទឹកដោះគោដែលមានលក្ខណៈពិសេសដូចជា វៀចក ឬដបដែលខ្យល់មិនសូវចូលបាន ដើម្បីជួយកុំឲ្យមានខ្យល់ចូលពោះកូនពេលបៅទឹកដោះគោ។

គិតជាមុនបើម៉ាក់ៗមានគម្រោងប៉ូមទឹកដោះ៖ សម្រាប់ម៉ាក់ៗដែលចង់ប៉ូមទឹកដោះខ្លួនទុកសម្រាប់ឲ្យអាអូន គួរទិញដបទឹកដោះគោម៉ាក់ដូចគ្នានឹងប្រដាប់ប៉ូមទឹកដោះដែរ ព្រោះវាផ្ដល់ភាពងាយស្រួល ប៉ូមរួចដាក់ឲ្យកូនបៅតែម្ដង មិនបាច់ដូរដបច្រើនដង។

ជាពិសេសនោះ ម៉ាក់ប៉ាគួរជ្រើសរើសដបទឹកដោះគោណាដែលគ្មានជាតិ BPA ព្រោះការសិក្សាមួយចំនួនបានបង្ហាញ ការប្រើដបទឹកដោះគោមានជាតិ BPA ក្នុងរយៈពេលយូរ អាចបង្កជាផលប៉ះពាល់ដល់សុខភាពទារកបាន។ ដើម្បីដឹងដបទឹកដោះគោនោះគ្មានជាតិ BPA ម៉ាក់ប៉ាគួរមើលទៅក្រោមបាតដប។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

05/08/2021

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ដបទឹកដោះគោ មានគុណវិបត្តិទាំងនេះទៅលើក្មេង

ម៉េចដបទឹកដោះគោខ្លះ ប្រើរួចមានក្លិនជូរផ្អូម ទោះលាង-ស្រុះទឹកក្ដៅហើយក៏ដោយ?



អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Aug 05, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម