backup og meta

ម៉ាក់ប៉ាឆ្ងល់អត់ ហេតុអ្វីទារកទើបកើតខ្លះកើតខាន់លឿង?

ម៉ាក់ប៉ាឆ្ងល់អត់ ហេតុអ្វីទារកទើបកើតខ្លះកើតខាន់លឿង?

ខាន់លឿង ជា​បញ្ហា​មួយ​គ្នា​យើង​ច្បាស់​ជាបានឮ​ញឹក​ញាប់ ហើយ​ភាគ​ច្រើន​គិត​ថា​វា​កើត​ឡើង​ចំពោះ​តែ​មនុស្ស​ពេញ​វ័យ​ដែល​មាន​បញ្ហា​ថ្លើម​ប៉ុណ្ណោះ។ ប៉ុន្តែ មាន​ដឹង​ឬ​អត់​ថា ទារក​ទើប​នឹង​កើត​មួយ​ចំនួន​ក៏​កើត​បញ្ហា​ខាន់​លឿង​បាន​ដែរ? ហើយ​វា​កើត​ឡើង​បាន​យ៉ាង​ម៉េច?

ដឹងពីអត្ថន័យពណ៌ និងរូបរាងលាមកទារក នៅទីនេះ

បញ្ហា​ខាន់​លឿង​បណ្ដាល​មក​ពី​ការ​កើន​ឡើង​នៃ​កម្រិត ប៊ីលីរ៉ូប៊ីន (Bilirubin) ក្នុង​ឈាម។ ប៊ីលីរ៉ូប៊ីន ជា​សារធាតុ​ពណ៌​លឿង ដែល​ផលិត​ឡើង​អំឡុង​ពេល​បំបែក​កោសិកា​ឈាម​ក្រហម​ធម្មតា ហើយ​វា​ត្រូវ​បាន​បំប្លែង​មួយ​ផ្នែក​ដោយ​ថ្លើម និង​បញ្ចេញ​ចោល​តាម​ទឹក​ប្រមាត់។

ជាក់​ស្ដែង ពេល​គភ៌​នៅ​ក្នុង​ផ្ទៃ ថ្លើម​ម៉ាក់ៗ​ជា​អ្នក​សម្អាត​ជាតិ​ប៊ីលីរ៉ូប៊ីន (ទឹក​ប្រមាត់) ចេញ ប៉ុន្តែ​ពេល​ទារក​កើត​មក ថ្លើម​ទារក​ផ្ទាល់​​ជា​អ្នក​ធ្វើ​ការ​បំបែក​សារធាតុ​រាវ​នេះ​ដោយ​ខ្លួន​ឯង។ ថ្លើម​ទារក ពី​មួយ​ដំណាក់​កាល​ទៅ​មួយ​ដំណាក់​កាល មិន​អាច​ធ្វើ​ការ​ងារ​នេះ​លឿន​បាន​ទេ ជា​ហេតុ​នាំ​ឲ្យ​កើន​ឡើង​ជាតិ ប៊ីលីរ៉ូប៊ីន ហើយ​ដោយ​សារ​តែ​សារធាតុ​នេះ​មាន​​ពណ៌​លឿង ទើប​​បណ្ដាល​ឲ្យ​ស្បែក ឬ​ភ្នែក​ក្មេង​ឡើង​ពណ៌​លឿង​ដូច​គ្នា ជា​ហេតុ​ធ្វើ​ឲ្យ​ទារក​កើត​ខាន់​លឿង​លើ​ក្មេង។

​ជា​ទូទៅ បញ្ហា​ខាន់​លឿង​លើ​ក្មេង​នេះ​កើត​ឡើង​ចំពោះ​ទារក​កើត​មុន​ខែ ព្រោះ​ពេល​ថ្លើម​​ទារក​កំពុង​លូត​លាស់ ឬ​នៅ​ពេល​​ទារក​បៅ​ដោះ​មិន​គ្រប់​គ្រាន់ ឬ​មិន​មាន​សារធាតុ​ចិញ្ចឹម​ចាំ​បាច់​​ក្នុង​ទឹក​ដោះ​ម្ដាយ សុទ្ធ​តែ​ជា​មូល​ហេតុ​នាំ​ឲ្យ​ក្មេង​មាន​បញ្ហា​ខាន់​លឿង​នេះ​ឯង។ នៅ​ពេល​ទារក​មាន​អាយុ​ប្រហែល ២ សប្ដាហ៍ ថ្លើម​របស់​ពួក​គេ​កាន់​តែ​រឹងមាំ​អាច​បំបែក​សារធាតុ​ប៊ីលីរ៉ូប៊ីន​បាន ដូច្នេះ​បញ្ហា​ខាន់​លឿន​លើ​ក្មេង​តែង​តែ​បាត់​ទៅ​វិញ​នៅ​អំឡុង​ពេល​នេះ ដោយ​មិន​បង្ក​គ្រោះ​ថ្នាក់​អ្វី​ដល់​សុខភាព​កូន​ឡើយ។

ក្នុង​ករណី​ទារក​កើត​​ខាន់​លឿង​លើ​ក្មេង​កម្រិត​ស្រាល ការ​ថែទាំ ព្យាបាល​អា​អូន​គ្រាន់​តែ​បំបៅ​ដោះ​កូន​ឲ្យ​គ្រប់​គ្រាន់ ដាក់​កូន​នៅ​ក្រោម​ពន្លឺ​ព្រះអាទិត្យ​ពេល​ព្រឹក (ចន្លោះពីម៉ោង ៦-៩ព្រឹក) និង​តាមដាន​ស្បែក សុខភាព​កូន​តែ​ប៉ុណ្ណោះ។ ផ្ទុយ​ទៅ​វិញ​ក្នុង​ករណី​ធ្ងន់ធ្ងរ ម៉ាក់​ប៉ា​ត្រូវ​នាំ​កូន​ទៅ​ព្យាបាល​ជាមួយ​គ្រូពេទ្យ​ជំនាញ​ជា​បន្ទាន់។

ខាន់​លឿង​លើ​ក្មេង​

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Newborn jaundice https://www.nhs.uk/conditions/jaundice-newborn/

Jaundice In Children: Causes, Symptoms And Home Remedies ​https://www.momjunction.com/articles/jaundice-in-children-causes-symptoms-and-treatments_00104946/#gref

កំណែ​ប្រែបច្ចុប្បន្ន

28/10/2021

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

Obstructive Jaundice (ជំងឺខាន់លឿងដោយសារស្ទះទឹកប្រមាត់)

កូនកើតខាន់លឿង បើព្យាបាលមិនទាន់ពេល អាចពិការខួរក្បាល ថ្លង់ ឬឈានដល់ស្លាប់


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Oct 28, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម