backup og meta

ម៉ាក់ប៉ាដឹងអត់ថាអូនៗចេះញញឹមដំបូងនៅពេលណា និង​បង្ហាញពីអ្វីខ្លះ?

ម៉ាក់ប៉ាដឹងអត់ថាអូនៗចេះញញឹមដំបូងនៅពេលណា និង​បង្ហាញពីអ្វីខ្លះ?

តើ​អ្វី​នឹងមាន​តម្លៃដ៏​ក្រៃ​លែង​ជាង​ពេលឃើញ​ស្នាម​​ញញឹម​របស់​កូន​ជាទីស្រឡាញ់​លើកដំបូងនោះ​​? តើ​ពេល​កូន​ចាប់​ផ្ដើម​បញ្ចេញ​ស្នាម​ញញឹម​បញ្ជាក់ពីអ្វីខ្លះ​​? ការ​ញញឹម​គឺ​ដំណាក់​កាល​សំខាន់​មួយ​ ផង​ដែរ​ដែល​សម្គាល់​ថា​ទារក​តូច​ពេល​នេះ​ជា​មនុស្ស​​ដែលចេះ​​ចាប់​ផ្ដើមបង្កើត​​ទំនាក់​ទំនង​​ និង​ចេះសម្គាល់​​​ហើយ​។​

១. តើ​ការ​ញញឹម​លើក​ដំបូង​​របស់អូនៗ​អាច​ប្រាប់​ប៉ាម៉ាក់​ពី​អ្វីខ្លះ?​

ការញញឹម​ដំបូង​នោះ​បាន​ប្រាប់​ប៉ាម៉ាក់​យ៉ាង​ច្រើន​អំពី​ការ​អភិវឌ្ឍ​របស់​ទារក​។​ ការញញឹមនេះ​​គូស​បញ្ជាក់​ថា​គំហើញ​របស់កូន​​​គឺ​ស្ថិត​​នៅ​​លើ​លំអាន​គន្លង​ត្រឹម​ត្រូវ​​ មានសុខភាព​ភ្នែក​ល្អ​ហើយ​​។​ ដូច​គ្នា​ដែរ​ កូន​​បាន​កើន​មាន​នូវ​សមត្ថ​ភាព​ក្នុង​ការ​ស្គាល់​របស់​ផ្សេងៗ​។​ ខួរ​ក្បាល​ និង​ប្រព័ន្ធ​ប្រសាទ​​កូន​ពេល​នេះ​បាន​វិវឌ្ឍ​ពេញ​ទំហឹង​​ហើយ​​។ អូនៗ​លែង​ផលិត​ការ​ញញឹម​ជា​រេផ្លិច​ទៀត​​ហើយ​ តែ​​គេ​ញញឹម​ដើម្បី​សម្តែង​ចេញ​នូវ​អារម្មណ៍​​ និង​ដើម្បី​ប្រាស្រ័យ​ផ្តោះ​ប្តូរ​ព័ត៌មាន​ជាមួយ​មនុស្ស​ដទៃ​ទៀត​។​

អត្ថបទពាក់ព័ន្ធ៖

២. ស្នាមញញឺមដំបូងចេញមកនៅពេលណា​?

នៅ​ត្រឹមអាយុ​បាន​​ពីរ​ខែ​ ទារក​​នឹង​ឈប់​ញញឹម​ដោយ​រេផ្លិច​ទៀត​ហើយ។​ សម្រាប់​ការ​ញញឹម​មែន​ទែ​ន​ នឹង​លេច​ចេញ​មក​នៅ​មុន​ពេល​ទារក​​ប្រែ​ចូល​អាយុ​ ៣ខែ​។​ តាម​ធម្មតា​ ការ​ញញឹម​ដោយ​រេផ្លិច​ គឺ​ខ្លី​ជាង​ និង​កើត​មាន​ភ្លាម​ៗ​ ពេល​ទារក​កំពុង​តែ​ដេក​ ឬ​អស់​​កម្លាំង​​ជាដើម​។​ ទន្ទឹម​នឹង​នេះ​ ការ​ញញឹម​មែន​ទែន​កើត​មាន​នៅ​ក្រោម​ល័ក្ខខ័ណ្ឌ​ កូន​​ឆ្លើយតប​ទៅ​នឹង​របស់ ឬ​ព្រឹត្តិការណ៍​​ជាក់លាក់​ណាមួយ​ ហើយ​​មាន​ភាព​ជាប់​លាប់។​ ការ​ញញឹម​មែន​ទែន​នឹង​​មក​ជាមួយ​អារម្មណ៍​ដែល​ត្រូវ​បាន​សម្តែង​នៅ​ក្នុង​ភ្នែក​ទារក​​ផង​ដែរ​។​

យើង​​ក៏​អាច​ជំរុញ​លើក​ទឹក​ចិត្ត​ទារក​​ឲ្យញញឹម​ដោយ​វិធី​​ជាច្រើន​ផង​ដែរ។​ រឿង​សាមញ្ញ​បំផុត​គឺ​និយាយ​នឹង​កូន​នេះ​ឯង​​។ ពេល​ផ្សេង​​ទៀត​ យើង​​អាច​ធ្វើ​ការ​សម្លឹង​ចំភ្នែក​ ឬ​ញញឹម​ជា​មួយ​កូន​​ឲ្យ​បាន​ទៀង​ទាត់​ជា​ប្រចាំ​។​ អ្នក​ខ្លះ ជ្រើសរើស​ធ្វើ​សំឡេង​គួរ​ឲ្យ​ចង់​​សើច​ ដូច​ជា​សំឡេង​សត្វ​ ដើម្បីឲ្យកូន​ញ្ញឹម​។ ការ​ធ្វើ​ទឹក​មុខ​គួរ​ឲ្យ​អស់​សំណើច​ក៏​ជួយ​ឲ្យ​កូន​ញញឹម​បាន​ដែរ ដូច​ជា​​​ការ​​​ធ្វើ​ត្រាប់​តាម​​អាកប្ប​កិរិ​យា​សត្វ ឬ​លេង​ពួន​ហើយ​ពញ្ញាក់​​ ជាដើម​។​ ក្នុង​អំឡុង​ការ​ជំរុញ​​ឲ្យ​មាន​ញញឹម​ទាំង​នេះ​ យើង​ក៏​គួរ​ផ្តល់​ឱកាស​ដល់​កូន​​នូវ​ពេល​វេលា​ដើម្បី​ឆ្លើយ​តបដែរ​​។​ គ្រាន់​តែ​រឿង​ដែល​ត្រូវ​ចង​ចាំ​គឺ​ កុំ​ធ្វើ​សកម្មភាពទាំង​នោះ​​ហួស​ច្រើ​ន​ពេក​។​ ការ​ភ្ញោច​ខ្លាំង​ពេក​​ធ្វើ​ឲ្យ​ទារក​បាត់​បង់​ចំណាប់​អារម្មណ៍​ ដោយ​សារកូន​មិន​អាច​ចាត់​ចែង​ដំណើរ​​ការអារម្មណ៍​ច្រើន​បែប​នោះ​ឡើយ​។​

៣.ពេល​កូនញញឹមប៉ាម៉ាក់នឹងរំពឹងអ្វីពីកូន​?

នៅ​ពេល​កូន​ចាប់​ផ្ដើម​ដឹង​របៀប​ញញឹម​ នោះ​កូន​នឹង​បន្ត​សើច​​ស្ញាញ​ពី​ពេល​មួយ​ទៅ​ពេល​មួយ​ទៀត​។​ ហេតុ​អ្វី​? ព្រោះ​រាល់​លើក​ដែល​កូន​​ញញឹម​ យើង​​នឹង​ត្រូវមាន​ប្រតិកម្ម​យ៉ាង​វិជ្ជមាន​ជានិច្ច​។ អូនៗ​​ស្រឡាញ់​ចូល​ចិត្ត​បែប​នេះ​ ហេតុ​នេះ​កូន​នឹង​​​ញញឹម​ម្តង​ហើយ​​ម្តង​ទៀត​​។​​ ពេល​ដំបូង​ កូន​អាច​បង្ហាញ​ទឹក​មុខ​រីករាយ​ដើម្បី​ឆ្លើយត​ប​ទៅ​នឹង​ការជំរុញ​​ ឬ​ការ​ភ្ញោច​នានា​ដើម្បី​ឲ្យ​គេ​ញញឹម​​។​ ក្រោយមក​ទៀត​​ពេល​​គំហើញ​​​របស់​កូន​កាន់​តែ​ប្រសើរ​ហើយ​ គ្រាន់​តែ​ឃើញ​អ្វី​មួយ​ដែល​គេ​ស្រឡាញ់​ចូល​ចិត្ត​​នឹង​​ធ្វើ​ឲ្យ​​គេ​ញញឹម​មិន​ខាន​​​។​ មុន​ពេលកូន​យើង​​​ចូល​ដល់​អាយុ​ ៥​ខែ​ កូនអាច​នឹងធ្វើឲ្យ​ប៉ាម៉ាក់​ភ្ញាក់​ផ្អើល​ដោយ​ការ​សើច​​ចេញសំឡេង​​ឮៗ​មិន​ខាន​​​។​

៤.តើ​ត្រូវប្រុង​ប្រយ័ត្ន​​អ្វី​ដែរ​?

ទារក​នីមួយៗ​មាន​ការ​ញញឹម​ដំបូង​របស់​ខ្លួននៅ​ពេលវេលា​ខុស​គ្នា ​ទារក​ខ្លះ​អាច​ឆាប់ជាង​នេះ និង​ទារកខ្លះ​ទៀត​ត្រូវ​ការ​ពេល​វេលា​ច្រើន​ថែម​ទៀត​។ យ៉ាង​នេះ​ក្តី​ ប្រសិន​បើនៅ​អាយុ​បាន​បីខែ​ហើយ​នោះ យើង​នៅ​តែ​មិន​ឃើញ​សញ្ញា​ណា​មួយ​នៃ​ការ​ញញឹម​របស់​ទារក​​ សូម​ពិភាក្សា​ជាមួយ​វេជ្ជ​បណ្ឌិត​ជំនាញ​រោគ​កុមារ​។​

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

When Do Babies Start Smiling. http://www.parents.com/baby/development/laughing/when-do-babies-start-smiling/. Accessed May 26, 2017.

កំណែ​ប្រែបច្ចុប្បន្ន

12/08/2020

អត្ថបទ​ដោយ Meng Vatana

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

មិនថាតែក្មេងតូចៗទេ កូនវ័យចូលរៀនក៏នៅតែអាចខ្វះជាតិដែកដែរ

មូលហេតុចម្បងៗនេះហើយ បានជាក្នុង​របបអាហារកូនត្រូវមានអាស៊ីដខ្លាញ់ ២​ ​ប្រភេទនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Meng Vatana · កែ Aug 12, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម