backup og meta

ធ្វើ​ដំណើរ​ផ្លូវ​​ឆ្ងាយ ​​​​ប្រយ័ត្ន​កុំ​ឲ្យ​​កូនតូច​គេងយូរ​​ក្នុង​ឡាន

ត្រួតពិនិត្យដោយ ជីព ចិត្ត


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ May 21, 2019

    ធ្វើ​ដំណើរ​ផ្លូវ​​ឆ្ងាយ ​​​​ប្រយ័ត្ន​កុំ​ឲ្យ​​កូនតូច​គេងយូរ​​ក្នុង​ឡាន

    សម្រាប់​ប៉ាម៉ាក់ មាន​កូនតូច ហើយ​មាន​ដំណើរ​ផ្លូវឆ្ងាយ គួរប្រុងប្រយ័ត្ន កុំឲ្យ​ពួកគេ គេង​ក្នុង​ឡាន​យូរពេក ឬ​គេង​លើ​កៅអី​ណា ធ្វើឲ្យ​ពិបាក​ដកដង្ហើម ព្រោះវា​អាច​បង្ក​គ្រោះថ្នាក់​ដល់​កូនៗ។

    ជាង ១​ទសវត្ស ទារក ១២.០០០​នាក់ នៅ​អាមេរិក ស្លាប់​អំឡុងពេល​គេង ហើយ​ប្រមាណ ៣% ស្លាប់ ខណៈពេល​ពួកគេ នៅ​លើ​ឧបករណ៍​សម្រាប់​ដាក់​ទារក ដូចជា កៅអី​សម្រាប់​ដាក់​ទារក​ក្នុង​ឡាន ឬ​កៅអី​យោល។ នេះបើតាម​ទិន្នន័យ​របស់​មជ្ឈមណ្ឌល​ជាតិ​បង្ការ និង​ពិនិត្យ​គ្រោះថ្នាក់ របស់​អាមេរិក។

    លោកវេជ្ជបណ្ឌិត Jeffrey Colvin សាស្ត្រាចារ្យ​ផ្នែក​កុមារ នៅ​មន្ទីរពេទ្យ​កុមារ Mercy ក្នុងទី​ក្រុង Kansas របស់​អាមេរិក បញ្ជាក់​ថា លោក​ភ្ញាក់ផ្អើល ពេល​រកឃើញ​ថា ទារក​តិចជាង ១០% ស្លាប់​នៅ​ក្នុង​កៅអី​សម្រាប់​ដាក់​ទារក​ក្នុង​ឡាន ទោះបីជា​ទារក​ដាក់​បាន​យ៉ាងត្រឹមត្រូវ​ក៏ដោយ។

    តែ​កៅអី​សម្រាប់​ដាក់​ទារក​ក្នុង​ឡាន​នេះ មាន​ចំណែក ៦៣% នៃ​ការ​ស្លាប់​របស់​ទារក នៅពេល​កៅអី​ប្រភេទ​នេះ ប្រើប្រាស់​ជា​កៅអី​នៅ​ខាងក្រៅ​ឡាន។ ការស្លាប់បែប​នេះ ចាក់ទុកជា រោគសញ្ញា​ការស្លាប់​ភ្លាមៗ​របស់​ទារក (Sudden Infant Death Syndrome) និង​ការថប់អារម្មណ៍​ដោយ​ចៃដន្យ នៅ​លើ​កៅអី។

    លោក​វេជ្ជបណ្ឌិត​ដដែល ណែនាំ​ឲ្យ​ម្ដាយឪពុក ថែរក្សា​ទារក​បន្ថែម​ទៀត មិនថា ទារក គេង ឬភ្ញាក់​ទេ កៅអី​សម្រាប់​ដាក់​ទារក​ក្នុង​ឡាន គឺ​មាន​សុវត្ថិភាព​តែ​នៅ​ក្នុង​ឡាន​ប៉ុណ្ណោះ។ ប៉ុន្ដែ​នៅពេល​ទារក ចេញក្រៅ​ឡាន​ហើយ ពួកគេ​គួរគេង​នៅ​លើ​កៅអី​ប្រភេទ​ផ្សេង​វិញ។ ទោះយ៉ាងណា អ្នកស្រាវជ្រាវ ពុំ​បាន​ពិនិត្យ​លើ​មូលហេតុ​ការស្លាប់​ភ្លាមៗ​របស់​ទារក នៅពេល​យក​កៅអី​ដាក់​ទារក​ក្នុង​ឡាន ចេញពី​ឡាន​នោះទេ។

    ក្នុង​ករណី​មាន​សំណួរ​ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។​ Hello Health Group​ មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ជីព ចិត្ត


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ May 21, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម