ក្មេងទើបនឹងកើត ពេលបៅដោះ ឬម៉ឹមទឹកដោះគោរួចតែចេះក្អែចេញមកវិញ ម៉ាក់ប៉ាចេះតែឆ្ងល់ថា តើវាមកអ្វីឲ្យប្រាកដ?
បើតាមការរៀបរាប់របស់លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត បញ្ហាកូនតូចម៉ឹមដោះម៉ាក់ ឬទឹកដោះគោរួច ក្អែចេញមកវិញ មូលហេតុចម្បងមកពីយើងឲ្យកូនបៅឆ្អែតជ្រុល។ លោកវេជ្ជបណ្ឌិតថា “ក្មេងនៅតូច ក្រពះក៏នៅតូចដែរ អ៊ីចឹងហើយកាលណាតែម៉ាក់បំបៅច្រើនជ្រុល ទៅជាក្អែចេញមកក្រៅវិញ’។
ក្រៅពីមូលហេតុខាងលើនេះ ក៏នៅមានកត្តារួមផ្សំមួយទៀត គឺការបំបៅដោះកូនកូនមិនបានត្រឹមត្រូវតាមក្បូនខ្នាត ដោយឲ្យកូនដេកបៅ ឬបៅរួចភ្លាមឲ្យកូនគេងភ្លែត។
ដើម្បីដោះស្រាយបញ្ហាកូនបៅរួចក្អែចេញមកវិញនេះ គ្រូពេទ្យឯកទេសជំងឺទូទៅ ចាន់ ស៊ីណេត បានផ្តល់ជាតិចនិកក្នុងការបំបៅកូនថា ពេលបំបៅដោះម្តាយ ឬទឹកដោះគោ ម៉ាក់ៗមិនត្រូវឲ្យកូនម៉ឹមឆ្អែតជ្រុលនោះទេ ត្រូវឲ្យកូនម៉ឹមតិចៗ តែច្រើនដងវិញ។ ចំពោះឥរិយាបថក្នុងការបំបៅវិញ យើងត្រូវបញ្ឈរខ្លួនកូនបន្តិច មិនត្រូវបំដៅដេកនោះទេ បន្ទាប់ពីបំបៅរួច កុំអាលឲ្យកូនគេងភ្លាម ត្រូវបីកូនដាក់លើស្មា រួចអង្អែលខ្នងតិចៗ ដើម្បីឲ្យទឹកដោះធ្លាក់ចុះ មិនក្អែចេញមកក្រៅ។
អត្ថបទពាក់ព័ន្ធ៖
- កូនអាយុចន្លោះពី ១-៣ ខែ គួរឲ្យបៅប៉ុន្មានល្អ?
- នេះជាអ្វី ម្ដាយថ្មីថ្មោងគួរដឹងលម្អិតជុំវិញការបំបៅដោះ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]