backup og meta

ម៉ាក់ៗគួរដឹង មូលហេតុធ្វើឲ្យកូនឧស្សាហ៍ត្អើក និងវិធីបំបាត់

ម៉ាក់ៗគួរដឹង មូលហេតុធ្វើឲ្យកូនឧស្សាហ៍ត្អើក និងវិធីបំបាត់

បើ​ម៉ាក់​ៗ​កត់​សម្គាល់​ឃើញ​ទារក​ទើប​កើត​ឧស្សាហ៍​ត្អើក មិន​បាច់​បារម្ភ​ពេក​ទេ ព្រោះ​នោះ​ជា​រឿង​ធម្មតា ហើយ​វា​នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួនឯង ហើយ​សូម្បី​តែ​យើង​មនុស្ស​ធំ​ក៏​ជួប​បញ្ហា​នេះ​ដែរ គ្រាន់តែ​ទារក​ទើប​កើត ឬ​អាយុ​ក្រោម ១២ ខែ​ជួប​ញឹកញាប់​ខ្លាំង​ជាង ឬ​អាច​រាល់ថ្ងៃ​តែម្ដង។

អត្ថបទ​ពាក់ព័ន្ធ៖ មូលហេតុ​កូន​បៅរួច ​ចេះ​តែ​ក្អែចេញ​មក​វិញ ម៉ាក់ៗ​ចាំបាច់​ត្រូវ​ដឹង

លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា ត្អើក​មិន​មែន​ជា​រឿង​ធំដុំ​របស់​ទារក​ទេ តែ​ម៉ាក់​ប៉ា​ខ្លះ​មិន​ដឹង​ទើប​ចេះ​តែ​កើត​ចិត្ត​ព្រួយ​បារម្ភ។ វា​កើត​ឡើង​ដោយសារ​សាច់​ដុំ​សន្ទះ​ទ្រូង នៅ​សុខ​ៗ​ស្រាប់​តែ​កន្ត្រាក់​ភ្លាម​ៗ ហើយ​វិធី​ជួយ​កូន​ឲ្យ​បាត់​វិញ​មាន​ដូចជា ព្យាយាម​ឲ្យ​បៅ​បន្ថែម​តិច​ៗ លើក​កូន​ឲ្យ​ផ្កាប់​មុខ​លើ​ស្មា​យើង និង​រឹត​ខ្នង​កូន​តិច​ៗ។ តែ​បើ​នៅ​មិន​ទាន់​បាត់​យើង​អាចឲ្យ​កូន​ម៉ឹម​ទឹក​បន្ថែម បើ​កូន​គ្រប់​អាយុ ៦​ខែ ចំណែក​វិធី​ពញ្ញាក់​កូន​ក៏​អាច​សាកល្បង​បាន​ដែរ ប្រសិន​​កូន​មាន​ភាព​រំញោច។ តែ​បើ​ត្អើក​យូរ​ដល់​ ២ ម៉ោង ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​។

ទារកត្អើកHello-គ្រូពេទ្យ

ចំណែក​មូលហេតុ​វិញ​គឺ​បណ្ដាល​មកពី​យើង​ព្យាយាម​កុំ​ឲ្យ​កូន​ម៉ឹម​លឿន ម៉ឹម​ឆ្អែត​ពេក ញ៉ាំ​ច្រើន​ពេក ផឹក​ច្រើន ឬ​លឿន​ព្រោះ​វា​បណ្ដាល​ឲ្យ​ឈ្លក់ កូន​លេប​ខ្យល់​ចូល​ក្នុង​ពោះ ហើយ​កត្តា​ផ្លាស់ប្ដូរ​អាកាសធាតុ​​ក៏​អាច​បណ្ដាល​ឲ្យ​ទារក​ជួប​បញ្ហា​នេះ​ច្រើន​ផង​ដែរ។

វិធី​បង្ការ​កុំឲ្យ​ទារក​ត្អើក​ទៀត​នៅ​ពេល​គេ​បៅ​រួច​គួរតែ ឲ្យ​កូន​ម៉ឹម​នៅ​ពេល​គេ​ចង់ កុំ​បណ្ដាយ​ឲ្យ​កូន​ឃ្លាន​ខ្លាំង ម៉ឹម​តិច​ៗ តែ​ច្រើន​ដង ក្បាលដោះ​ត្រូវ​ប្រាកដ​ថា​ដាក់​ចូល​មាត់​កូន​ត្រឹមត្រូវ កុំ​បន្លែង​លេង​ពេល​ម៉ឹម ព្រោះ​កូន​នឹង​បាត់បង់​អារម្មណ៍។

អត្ថបទ​ពាក់ព័ន្ធ៖ ត្អើកអត់បាត់ អាច​មានជំងឺ​ទាំងនេះ

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

19/06/2019

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ly Sophat


អត្ថបទពាក់ព័ន្ធ

ហេតុអ្វី Prebiotics អាច​ជួយ​ដល់ប្រព័ន្ធការពារកុមារ ហើយមានក្នុងអាហារអ្វីខ្លះ?

តើរបបអាហារអ្វីខ្លះដែលជួយ​ឲ្យ​កូន​អាចទប់ទល់នឹងជំងឺ និងលូតលាស់ល្អ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Jun 19, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម