backup og meta

របៀបហាលថ្ងៃទារកឲ្យបានត្រឹមត្រូវ ពេលកើតខាន់លឿង

របៀបហាលថ្ងៃទារកឲ្យបានត្រឹមត្រូវ ពេលកើតខាន់លឿង

ទារក​​ទើប​កើតមក​ភាគច្រើន​ប៉ាក់​ម៉ា​តែង​នាំ​យក​ទៅ​ហាល​ថ្ងៃ ទោះជា​គ្មាន​ ឬ​មាន​បញ្ហា​លឿង។ តែ​អ្នក​ខ្លះ​អត់​ដឹង​ថា​ការ​អាំង​ថ្ងៃ​នោះ​មាន​ន័យ​បែប​ណា ឬ​ទទួល​បាន​ប្រយោជន៍​អ្វី​ខ្លះ​ឡើយ។

ដើម្បី​ដឹង​ច្បាស់​ពី​បញ្ហា​នេះ​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា ការ​អាំង​ថ្ងៃ គឺដើម្បីបង្ការ និងព្យាបាល​ទារក​កើត​មក​មាន​កើត​ខាន់​លឿង ហើយ​ទារក​ដែល​មាន​ខាន់​លឿង​កម្រិត​ស្រាល​ប៉ុណ្ណោះ​ទើប​អាច​ព្យាបាល​ដោយ​ការ​អាំង​ថ្ងៃ​នេះ​បាន។ ចំពោះ​ទារក​ដែល​គ្មាន​បញ្ហា​នេះ ក៏​អាច​យក​ទៅ​អាំងថ្ងៃ​បាន​ដែរ ព្រោះ​ធ្វើ​ឲ្យ​រាងកាយ​ទារក​ស្រូបវីតាមីន D ពីពន្លឺថ្ងៃបាន​ល្អ ដើម្បី​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ។

អត្ថបទពាក់ព័ន្ធ៖ រឿង​គួរ​បារម្ភ បើ​កូនតូច​កើត​លឿង

ហាលថ្ងៃកូន

ចំពោះ​កូន​កើត​លឿង លោក​វេជ្ជបណ្ឌិត​បាន​ឲ្យ​ដឹង​ទៀត​ថា ការ​ហាលថ្ងៃ​ឲ្យ​ទារក​កើតខាន់​លឿង​ក្នុង​កម្រិតស្រាល ដែល​អត្ថប្រយោជន៍​គឺ​អាច​កាត់បន្ថយ​លឿង។ ក្នុង​នោះ​ដែរ ការ​ហាល​ថ្ងៃ​ឲ្យ​ទារក​ធ្វើ​ឡើង​នៅ​ពេល​ព្រឹក​មាន​កម្ដៅ​ក្ដៅ​ល្មម​ត្រឹម​ម៉ោង ៧ រហូត​ដល់​ម៉ោង ៨ ព្រឹក និង​​​មិន​​​ត្រូវ​​​ឲ្យ​ភ្នែក​កូនប៉ះ​ពន្លឺ​ថ្ងៃ​នោះ​ទេ ព្រោះ​ប៉ះពាល់​ដល់​ការ​មើល​ឃើញ។

វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឲ្យ​ដឹង​ទៀត​ថា ការ​អាំង​ថ្ងៃ​ឲ្យ​ទារក​ត្រឹមត្រូវ គឺ​មិនមែន​ស្លៀកពាក់​ឲ្យ​ទារក​ជិត​ឈឹង ហើយ​មាន​ដណ្ដប់​ភួយ​ពី​លើ​ទៀត​នោះ​ទេ។ យើង​គួរតែ​ដាក់​ទារក​ហាល​ថ្ងៃ​ដោយ​គ្មាន​សម្លៀកបំពាក់ តែ​អាច​ស្លៀក​ខោ​ទឹកនោម​ឲ្យ​ទារក​បាន ហើយ​ប្រសិន​បើ​មាន​អាកាសធាតុ​ត្រជាក់ យើង​អាច​រក​អ្វី​មក​បិទបាំង​ពី​ចំហៀង​ៗ​បាន។

“មាន​ម៉ាក់​ប៉ា​ខ្លះ​គាត់​ដឹង​ត្រឹម​តែ​ថា​អាំង​ថ្ងៃ​កូន តែ​មិន​ដឹង​ពី​របៀប​អាំង​ថ្ងៃ​ត្រឹមត្រូវ​ឡើយ ដោយ​យក​កូន​ទៅ​អាំង​ថ្ងៃ​ទាំង​សម្លៀក​បំពាក់ ធ្វើ​បែប​នេះ​ពន្លឺ​ព្រះ​អាទិត្យ​មិន​អាច​ជ្រាប​ចូល​ទៅ​ស្បែក​កូន​បាន​ល្អ​ទេ”។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

14/08/2019

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

តើរបបអាហារអ្វីខ្លះដែលជួយ​ឲ្យ​កូន​អាចទប់ទល់នឹងជំងឺ និងលូតលាស់ល្អ?

ដើរលេងអុំទូកមនុស្សច្រើនកុះករ បើកូនខ្យល់គរ ប៉ាម៉ាក់គួរជួយកូនបែបណា?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Aug 14, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម