backup og meta

ទារកកើតមក បើចង់ដឹងថាគ ថ្លង់ ពិការភ្នែក ឬអត់ គួរធ្វើយ៉ាងម៉េច?

ទារកកើតមក បើចង់ដឹងថាគ ថ្លង់ ពិការភ្នែក ឬអត់ គួរធ្វើយ៉ាងម៉េច?

ក្រោយ​ទារក​កើត​មក ម៉ាក់ប៉ា​ជាច្រើន​ប្រាកដជា​ចម្ងល់ និង​ព្រួយបារម្ភ​ខ្លាច​កូន​ពិការភាព​ត្រង់​ផ្នែក​ណា​ដូចជា គ ថ្លង់ និងពិការ​ភ្នែក​ជាដើម។ ទាក់ទិន​នឹង​បញ្ហា​នេះ​លោក​វេជ្ជបណ្ឌិត ប៉ែន កក្កដា ឯកទេស​រោគ​កុមារ និង​ទារក ​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ បាន​ឲ្យ​ដឹង​ថា អាច​មាន​វិធី​ពិនិត្យ​ដឹងបាន។

លោក​វេជ្ជបណ្ឌិត​ខាង​លើ​បាន​បន្ត​ទៀត​ថា ការ​ពិនិត្យ​ត្រូវ​ធ្វើ​ឡើង​ដោយ​ក្រុម​គ្រូពេទ្យ​ជំនាញ​ដោយ​មាន​ឧបករណ៍​ច្បាស់លាស់​ក្នុង​ការ​ធ្វើ​តេស្ដ។ លោក​ក៏​បាន​បន្ត​ទៀត​ថា ជា​ជំហាន​ដំបូង​គ្រូពេទ្យ​ពិនិត្យ​មើល​រូបរាង​កាយ​ទាំង​មូល​របស់​ទារក​សិន ហើយ​បន្ទាប់​មក​បើ​ចង់​ដឹង​ថា​ត្រចៀក​ថ្លង់ ​ឬ​អត់ គ្រូពេទ្យ​ប្រើ​ឧបករណ៍​តេស្ត ហើយ​បើ​មាន​ថ្លង់​មែន នឹង​មាន​រលក​សំឡេង​បញ្ចេញ​ឲ្យ​ដឹង។

អត្ថបទពាក់ព័ន្ធ៖ 

ចង់ដឹងទារកគរថ្លង់Hello_គ្រូពេទ្យ

ចំពោះ​​ភ្នែក​វិញ​ ម្ចាស់​បន្ទប់​ពិគ្រោះ​ជំងឺ​កុមារ វត្ត​អង្គតាម៉ិញ​រូប​នេះ​ក៏​បន្ថែម​ថា គ្រូពេទ្យ​នឹង​ពិនិត្យ​បើក​មាត់​មើល ដើម្បី​ពិនិត្យ​ថា​មាន​ប្រហោង ដុំ​ពក ឬ​គល់​អណ្ដាត​ជាប់​អ្វី​មួយ​អត់។ ចំណែក​ភ្នែក​វិញ គ្រូពេទ្យ​មាន​បច្ចេកទេស​ពិសេស ដើម្បី​ពិនិត្យ។

ជាចុងក្រោយ​លោក​គ្រូពេទ្យ​ឯកទេស​កុមារ​បាន​បញ្ជាក់​ថា ប្រសិនបើ​មាន​ការ​សង្ស័យ​ណា​មួយ​ទាក់ទង​ផ្នែក​ពិការភាព​របស់​កុមារ សូម​នាំ​កូន​មក​ជួប​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ ហើយ​ចៀសវាង​ពិនិត្យ ឬ​ធ្វើ​តេស្ត​ដោយ​ខ្លួនឯង ព្រោះ​អាច​ធ្វើឲ្យ​កូន​ជួប​បញ្ហា​ទៅ​វិញ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

20/08/2019

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

បើ​ចង់​ឲ្យ​កូន​មាន​សុខភាពល្អ និងឆ្លាតវៃ ប៉ាម៉ាក់ គួរគិតកត្តាសំខាន់​២​យ៉ាង

តិចៗងាយៗការពារកូនតូចពីជ្រាំងអណ្តាត ម៉ាក់ៗគួរដឹង!


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Aug 20, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម