backup og meta

ទារក កើតតាមបែបធម្មជាតិ និងវះកាត់ មានបាក់តេរីខុសគ្នា

ទារក កើតតាមបែបធម្មជាតិ និងវះកាត់ មានបាក់តេរីខុសគ្នា

ពីដើម ម៉ាក់ៗ តែងតែ​សម្រាល​កូន​តាមបែប​ធម្មជាតិ ប៉ុន្ដែ​បច្ចុប្បន្ន មាន​ម៉ាក់ៗ​មិន​តិចទេ បាន​សម្រេច​ជ្រើសរើស​យក​ការ​សម្រាល​ដោយ​វះកាត់។ ពាក់ព័ន្ធ​នឹង​ការ​សម្រាល​ទាំង ២​បែប​នេះ អ្នក​ស្រាវជ្រាវ​អង់គ្លេស បាន​រកឃើញ​ភាព​ខុសគ្នា​សំខាន់​មួយ ដែល​ជា​តម្រុយ​អំពី​ការ​វិវត្ត​នៃ​ប្រព័ន្ធ​ការពារ​ក្នុងរាងកាយ។

ជាលទ្ធផលបង្ហាញថា ទារក​កើត​តាម​បែប​ធម្មជាតិ ទទួល​បាក់តេរី​ពោះវៀន​ជាច្រើន ពី​ម៉ាក់ៗ ចំណែក​ទារក​កើត​តាម​ការ​វះកាត់​វិញ ពុំទទួល​បាក់តេរី​ពី​ម៉ាក់ៗ​ទេ តែ​ទទួល​បាក់តេរី ដែល​ស្ថិតនៅ​មន្ទីរពេទ្យ ដែល​រួមមាន​ប្រភេទ​បាក់តេរី​ស៊ាំ​នឹង​ថ្នាំផងដែរ​។

តិចនិចដោះស្រាយពេលទារកទើបកើតយំ

លោកសាស្ត្រាចារ្យ Peter Brocklehurst មកពី​សាកលវិទ្យាល័យ Birmingham បញ្ជាក់​ថា សប្ដាហ៍​ដំបូង​ក្រោយ​សម្រាល គឺសំខាន់​ណាស់​សម្រាប់​ការ​វិវត្ត​ប្រព័ន្ធ​ការពារ​របស់​ទារក ប៉ុន្ដែ​អ្នកវិទ្យាសាស្ត្រ​ដឹង​តិចតួច​ណាស់​អំពី​ការ​វិវត្ត​នេះ។ លោក​ថា ក្រុម​អ្នកស្រាវជ្រាវ​នឹង​តាមដាន​បន្ថែម​ទៀត លើ​បញ្ហា​នេះ។

ប៉ុន្ដែ​ការសិក្សា​ពីមុន រកឃើញ​ថា ទារក​ទទួល​បាក់តេរី​តិច ក្រោយ​សម្រាល ប្រឈម​កើត​ជំងឺ​ប្រឆាំង​ប្រព័ន្ធ​ការពារ ដូចជា ហឺត អាលែកហ្ស៊ី និង​ទឹកនោមផ្អែម។ ទោះយ៉ាងណា វាមិន​ច្បាស់​ថា ភាព​ខុសគ្នា​នេះ ប៉ះពាល់​ដល់​សុខភាព​របស់​កុមារ​នាពេល​ខាងមុខ ឬ​អត់​នោះ​ទេ។ នេះ​បើតាម​អ្នកស្រាវជ្រាវ។

គួរបញ្ជាក់​ថា ការសិក្សា​ថ្មី​នេះ ក្រុមអ្នកស្រាវជ្រាវ​អង់គ្លេស បាន​វិភាគ​លើ​គំរូ​បាក់តេរី ជាង ១ ៦០០ ដោយ​យកចេញ​ពី​ម៉ាក់ៗ ១៧៥​នាក់ និង​ទារក ជិត ៦០០​នាក់។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.reuters.com/article/us-health-babybiome/baby-gut-study-finds-bacteria-different-after-c-section-births-idUSKBN1W32CB

កំណែ​ប្រែបច្ចុប្បន្ន

22/09/2021

អត្ថបទ​ដោយ គីង ច័ន្ទវាសនា​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ចេញសញ្ញាទាំងនេះ មានន័យថាកៀកថ្ងៃសម្រាលកូនមែនទែនហើយ ម៉ាក់ៗកុំបារម្ភអី

៤ មូលហេតុធំៗ បណ្ដាលឲ្យស្ត្រីស្លាប់ពេលពពោះ និងសម្រាលកូន


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Sep 22, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម