backup og meta

នៅស្រុកគេ! បញ្ឈរជើងពេទ្យម្នាក់ ក្រោយទារកកើតមក អត់មានមុខ

នៅស្រុកគេ! បញ្ឈរជើងពេទ្យម្នាក់ ក្រោយទារកកើតមក អត់មានមុខ

​តាំង​ពី​ពពោះ​ភ្លាម ស្ត្រីត្រូវទៅ​ជួបគ្រូពេទ្យ​ជាបន្តបន្ទាប់ ដើម្បី​ពិនិត្យ​ផ្ទៃពោះ និង​តាមដានរាល់​ការវិវត្ត​របស់​ទារក​ក្នុងផ្ទៃ ឬ​ក្រែងមានបញ្ហាណាមួយ ដែល​អាច​កើតឡើង​។ តែនៅ​ព័រទុយហ្គាល់ មាន​គ្រូពេទ្យ​ផ្នែកសម្ភពម្នាក់ បាន​ធ្វេសប្រហែស​លើ​ការ​ពិនិត្យ​តាមដាន​ទារកស្ថិត​ក្នុង​ដំណាក់កាលលូតលាស់ ហើយ​ត្រូវផ្អាក​ពី​ការងារ​រយៈពេល ៦ខែ។

ការធ្វេសប្រហែស​នេះ បាន​បណ្ដាល​ឲ្យ​ទារក​កើតមក គ្មាន​ច្រមុះ ភ្នែក និង​ផ្នែកខ្លះ នៃ​លលាដ៍ក្បាល។ ទារកនេះ ឈ្មោះ Rodrigo បាន​កើតនៅ​មន្ទីរពេទ្យមួយ ក្នុង​ទីក្រុង Setubal កាលពី​ដើមខែ​តុលា ឆ្នាំ​២០១៩។

គ្រូពេទ្យ Artur Carvalho បាន​ពិនិត្យ​អេកូ​លើម្ដាយ Rodrigo ចំនួន ៣ដង នៅ​គ្លីនិក​ឯកជន​មួយ​កន្លែង ប៉ុន្ដែ​ពុំមាន​រកឃើញ​បញ្ហា​ណាមួយ​នោះទេ។ ដោយ​សង្ស័យ​ភាពមិន​ប្រក្រតី នៅ​ពេលទារក​ក្នុងផ្ទៃ វិវត្ត​បាន​រយៈពេល ៦​ខែ ម្ដាយឪពុក​បាន​ស្នើសុំ​ពិនិត្យ​អេកូ​ម្ដងទៀត ប៉ុន្ដែ​គ្រូពេទ្យ បញ្ជាក់​ជាថ្មី​ថា គ្មាន​បញ្ហា​ណាមួយ​នោះទេ។

អត្ថបទពាក់ព័ន្ធ៖

ចំណែក​ម្ដាយមីង​របស់​ទារក បញ្ជាក់​ថា “គ្រូពេទ្យ​ពន្យល់​ថា ពេលខ្លះ ផ្នែក​ខ្លះ នៃ​មុខ មិនអាច​មើល​ឃើញ​ដោយ​អេកូនោះទេ.. នៅ​ពេល​មុខ​របស់​ទារក ជាប់ទៅ​នឹង​ផ្ទៃពោះ​របស់​ម្ដាយ“។ បច្ចុប្បន្ន ទារក​កំពុង​ស្ថិតនៅ​ផ្នែក​ថែទាំ​ទារក នៃ​មន្ទីរពេទ្យ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.channelnewsasia.com/news/world/portugal-baby-born-without-face-doctor-suspended-12029868?cid=FBcna&fbclid=IwAR0TFu7fG7GJeHyk9jQEmPWw8_IQNaoVUmR5QYKbM9pw3z2XyIF-En6GRhU

កំណែ​ប្រែបច្ចុប្បន្ន

24/10/2019

អត្ថបទ​ដោយ គីង ច័ន្ទវាសនា​

ត្រួតពិនិត្យដោយ ជីព ចិត្ត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

ហេតុអ្វី Prebiotics អាច​ជួយ​ដល់ប្រព័ន្ធការពារកុមារ ហើយមានក្នុងអាហារអ្វីខ្លះ?

តើរបបអាហារអ្វីខ្លះដែលជួយ​ឲ្យ​កូន​អាចទប់ទល់នឹងជំងឺ និងលូតលាស់ល្អ?


ត្រួតពិនិត្យដោយ

ជីព ចិត្ត


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Oct 24, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម