backup og meta

ក្មេងហើមពោះមកពីអី? លាបប្រេងកូឡាជាអត់?

ក្មេងហើមពោះមកពីអី? លាបប្រេងកូឡាជាអត់?

ក្មេង​តូច​ជួប​អាការៈ​ហើម​ពោះ​​ញឹក​ញាប់ ដែល​នេះ​ជា​ក្តី​កង្វល់​របស់​ម៉ាក់​ប៉ា​គ្រប់រូប ហើយ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ម៉ាក់ប៉ា​តែង​យក​ប្រេង​កូឡា​មក​លាប​រឹត​ពោះ​ឲ្យ​កូន។ ទារក​​ហើម​ពោះ​មក​ពី​មូលហេតុ​អី? តើ​ការ​លាប​ប្រេង​កូឡា​អាច​ព្យាបាល​​អាការៈ​ហើម​ពោះ​បាន​ទេ?

ទារក​បញ្ចេញ​ខ្យល់ ឬ​ផោម​ជា​ញឹក​ញាប់​ជា​រឿង​ធម្មតា​នោះ​ទេ តែ​បើ​ហើម​ពោះ​ញឹក​ញាប់​នោះ​ទើប​គួរ​ឲ្យ​បារម្ភ។ លោកស្រី​វេជ្ជបណ្ឌិត​ឯកទេស​កុមារ គុជ ឆោមដាលីន បម្រើ​ការងារ​នៅ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រសិង្ហបុរី ថា ក្មេង​ហើម​ពោះ​អាច​បណ្តាល​មក​ពី​វិបាក​ជំងឺ​ផ្សេងៗ​ដូច​ជា​ការ​រលាក​ពោះវៀន ឯ​ករណី​មួយ​ទៀត អាច​មក​ពី​របប​អាហារ​របស់​ម្តាយ ដែល​ញ៉ាំ​អាហារ​ផ្អាប់ ជូរ ផ្អូម បន្លែ​ឆៅ ផឹក​ថ្នាំ​ខ្មែរ ឬ​ស្រាត្រាំ ហើយ​បំបៅ​​ដោះ​កូន។ ចំពោះ​កូន​ធំ អាច​ញ៉ាំ​អាហារ​បាន ​មក​ពី​ការ​អាលែកហ្ស៊ី​នឹង​សារធាតុ​ណា​មួយ ឬ​ក៏​ញ៉ាំ​បន្លែ​ឆៅ។

“យើង​ជឿ​គ្រប់​គ្នា​ផឹក​ថ្នាំខ្មែរ​ ស្រាថ្នាំ ធ្វើ​ឲ្យ​ឆ្អិន​សរសៃ​ម្តាយ សម្បូរ​ទឹកដោះ​ឲ្យ​កូន​ម៉ឹម តែ​តាម​ពិត​ជា​គ្រឿង​ពុល ពេល​បំបៅ​ដោះ​កូន ធ្វើ​ឲ្យ​កូន​ទៅ​​ជា​រលាក​ពោះ​វៀន ហើម​ពោះ’។ លោកស្រី​វេជ្ជបណ្ឌិត​រៀប​រាប់។

លោកស្រី​វេជ្ជបណ្ឌិត​ថា ការ​ព្យាបាល​អាការៈ​ហើម​ពោះ​ទៅ​តាម​មូលហេតុ​ជាក់​ស្តែង បើ​មក​ពី​ចំណី​អាហារ​ម្តាយ យើង​ត្រូវ​ផ្លាស់​ប្តូរ​របប​អាហារ បើ​មក​ពី​ផឹក​ថ្នាំ​ខ្មែរ ម្តាយ​ត្រូវ​បញ្ឈប់​ភ្លាម។ ចំពោះ​ការ​ព្យាបាល​វិញ គ្រូពេទ្យ​ឯកទេស​កុមារ​រូប​នេះ​ថា គ្រូពេទ្យ​អាច​ឲ្យ​ប្រើ​ថ្នាំ​មួយ​ចំនួន ដើម្បី​ឲ្យ​ដើរ​ខ្យល់​ស្រួល ហើយ​ព្យាបាល​ឫស​គល់ តើ​កូន​ហើម​ពោះ​មក​ពី​អ្វី​ឲ្យ​ប្រាកដ។

ចំពោះ​ការ​លាបប្រេង​កូឡា​វិញ មិន​មាន​ការ​សិក្សា​បញ្ជាក់​ថា អាច​បំបាត់​​អាការៈ​ហើម ឆ្អល់​ពោះ​នោះ​ទេ។ លោកស្រី​វេជ្ជបណ្ឌិត​បញ្ជាក់​ថា ការ​លាប​ប្រេង​កូឡា​ឲ្យ​កូន​ក្មេង​អាយុ​ក្រោម ២ឆ្នាំ មិន​ត្រឹម​តែ​គ្មាន​បាន​ប្រយោជន៍​នោះ​ទេ ថែម​ទាំង​ប៉ះពាល់​សុខភាព​ក្មេង​​ទៀត។ ផល​ប៉ះ​ពាល់​នៃ​ការ​លាប​ប្រេង​កូឡា​ឲ្យ​ក្មេង​អាយុ​ក្រោម ២ឆ្នាំ មាន ទី១ ពាក់​ព័ន្ធ​នឹង​ប្រព័ន្ធ​ផ្លូវដង្ហើម ធ្វើ​ឲ្យ​ក្មេង​ពុល ទី១ ប៉ះ​ពាល់​ដល់​ខួរ​ក្បាល ធ្វើ​ឲ្យ​ក្មេង​អាប់​ប្រាជ្ញា និងទី៣ ធ្វើ​ឲ្យ​ក្មេង​មាន​បញ្ហា​ស្បែក។

អត្ថបទពាក់ព័ន្ធ៖ 

សញ្ញាបញ្ជាក់ថាទារកហើមពោះ

– ក្តាប់ដៃណែន

– មួរម៉ៅច្រើន

– យំចំកោងខ្នង

– ពោះប៉ោងធំ

– លើកជើង។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

21/02/2020

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ការពារកូនតូចពីជំងឺផ្សេងៗ ​នៅរដូវភ្លៀង ប៉ាម៉ាក់អាចអនុវត្តន៍វិធានទាំងនេះ

បើ​ចង់​ឲ្យ​កូន​មាន​សុខភាពល្អ និងឆ្លាតវៃ ប៉ាម៉ាក់ គួរគិតកត្តាសំខាន់​២​យ៉ាង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Feb 21, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម