backup og meta

អាហារ និងភេសជ្ជៈទាំងនេះ ម៉ាក់ៗគួរចៀសវាង​​ញ៉ាំ​អំឡុង​ពេល​បំបៅ​ដោះ​កូន

អាហារ និងភេសជ្ជៈទាំងនេះ ម៉ាក់ៗគួរចៀសវាង​​ញ៉ាំ​អំឡុង​ពេល​បំបៅ​ដោះ​កូន

អំឡុង​ពេល​ពពោះ ការ​រៀប​ចំ​របប​អាហារ​ឲ្យ​ត្រឹម​ត្រូវ​តាម​ការ​ណែនាំ ជារឿង​ចាំ​បាច់​ម៉ាក់ៗ​ត្រូវ​ដឹង ខណៈ​ក្រោយ​សម្រាល ពោល​អំឡុង​ពេល​បំបៅ​កូន ម៉ាក់ៗ​ក៏​គួរ​តែ​ដឹង​អាហារ​ណា​គួរ​ញ៉ាំ អាហារ​ណា​មិន​គួរ​ញ៉ាំ​ដូច​គ្នា។ ខាង​ក្រោម​នេះ “Hello គ្រូពេទ្យ’ នឹង​ប្រាប់​ពី​អាហារ ភេសជ្ជៈ គួរចៀសវាង​ពេល​បំបៅ​ដោះ​កូន។

១- ពពួក​ត្រី​សមុទ្រ​មួយ​ចំនួន

ពិត​ណាស់ អាស៊ីដ​ខ្លាញ់​អូមេហ្គា ៣ និង​ប្រូតេអ៊ីន ដែល​សម្បូរ​ក្នុង​សាច់​ត្រី ជា​ប្រភព​ដ៏​សំខាន់​សម្រាប់​ការ​អភិវឌ្ឍ និង​លូតលាស់​របស់​បេប៊ី​អំឡុង​ពេល​បៅ​ដោះ​ម៉ាក់ៗ។ យ៉ាង​ណា ត្រី​មួយ​ចំនួន ពិសេស​ពពួក​ត្រីសមុទ្រ ដូច​ជា​ត្រីដាវ (swordfish) និង​​ត្រី​សាបាក់ (king mackerel) គឺ​មាន​កម្រិត​ជាតិ​បារត​ខ្ពស់ ខណៈ​សារធាតុ​នេះ អាច​ចូល​ទៅ​ក្នុង​រាងកាយ​អូនៗ​តាម​រយៈ​ទឹក​ដោះ​ម៉ាក់ៗ ធ្វើ​ឲ្យ​អូនៗ​ប្រឈម​បញ្ហា​សុខភាព​ច្រើន។ តាម​ការ​ណែនាំ​ពី​អ្នក​ជំនាញ អំឡុង​ពេល​បំបៅ​ដោះ ម៉ាក់ៗ​គួរញ៉ាំត្រី​ត្រឹម ១៧០ ក្រាម/មួយ​ពេល និង ២ ពេល/សប្តាហ៍ បាន​ហើយ។

បើ​គ្នា​យើង ចាំ​បាច់​ត្រូវ​តែ​ញ៉ាំ​សាច់​ត្រី ក៏​គួរ​ជ្រើស​ប្រភេទ​ត្រី​ដែល​មាន​ជាតិ​បារត​ទាប​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ពិសេស​ត្រីសាល់ម៉ុន ត្រី Trout (ស្រដៀង​ត្រី​ព្រួល)។

២- កាហ្វេ និង​តែ

រឿង​នេះ ស្តាប់​ទៅ​អាច​ពិបាក​បន្តិច​សម្រាប់​គ្នា​យើង​ចូលចិត្តញ៉ាំ​កាហ្វេ ប៉ុន្តែ​បើ​អាច​កាត់​បាន ត្រូវ​តែ​ទ្រាំ​អំឡុង​ពេល​បំបៅដោះ​អូនៗ។ បើ​ធ្វើ​មិន​បាន អាច​ផឹក​កាហ្វេ ឬ​តែក្នុង​កម្រិត​តិច​តួច​នៅ​ពេល​ព្រឹក ដើម្បី​ជួយ​ឲ្យ​អារម្មណ៍​ល្អ ប៉ុន្តែ​មិន​ត្រូវ​ផឹក​នៅ​ពេល​ថ្ងៃ​ត្រង់ និង​ពេល​យប់ អំឡុង​ពេល​បំបៅ​បេប៊ី​ដោយ​ទឹក​ដោះ​នោះឡើយ។

ជាតិ​កាហ្វេអ៊ីន មាន​ក្នុង​កាហ្វេ និង​តែ សុទ្ធ​តែ​អាច​រាំ​ស្ទះ​សកម្ម​ភាព​ផលិត​ទឹក​ដោះ​របស់​រាងកាយ ដែល​នឹង​បង្ក​ផល​វិបាក​ច្រើន​​មក​លើ​យើង​ផ្ទាល់ និង​អូនៗ។ អ្វី​ត្រូវ​ចងចាំ​នោះ បេប៊ី​តូចៗ មិន​អាច​រំលាយ​ជាតិ​កាហ្វេ​អ៊ីន​ចេញ​ពី​រាងកាយ​បាន​ឆាប់​ដូច​ម៉ាក់ៗ​ឡើង ជា​ហេតុ​នាំ​ឲ្យ​អូនៗ​ពិបាក​ក្នុង​ការ​គេង។

អត្ថបទពាក់ព័ន្ធ៖

៣- ជាតិ​អាល់កុល

អំឡុង​ពេល​បៅ​ដោះ​ម៉ាក់ៗ បេប៊ី​នឹង​មាន​សុវត្ថិភាព បើ​ម៉ាក់ៗ​មិន​ផឹក​ជាតិ​អាល់​កុល​ទេ​នោះ ប៉ុន្តែ​បើ​ស្រីៗ​គ្នា​យើង​ចាំ​បាច់​ផឹក​គ្រឿង​ស្រវឹង ខ្វះ​មិន​បាន ត្រូវ​ដឹង​ពី​ពេល​វេលា​សមស្រប និង​កម្រិត​ជាតិ​អាល់​កុល​យើង​ផឹក​ឲ្យ​បាន​ត្រឹម​ត្រូវ។ ជាធម្មតា ការ​ធ្វើ​មេតាបូលីស​របស់​រាងកាយ​ដើម្បី​បន្សាប​ជាតិ​អាល់​កុល ត្រូវ​ការ​ពេល​យ៉ាង​តិច​ចន្លោះ​ពី ១-២ ម៉ោង ដើម្បី​បណ្តេញ​វា​ចេញ​ពី​ចរន្ត​ឈាមយើង មាន​ន័យ​ថា ក្រោយ​ធ្វើ​មេតាបូលីស​រួច ជាតិ​អាល់កុល គ្មាន​ក្នុង​ទឹក​ដោះ​ម៉ាក់ៗ​ទៀត​ទេ។ បើ​គ្នា​យើង ត្រូវ​ការ​ផឹក​គ្រឿង​​ស្រវឹង ត្រូវ​ចាំ​ថា ផឹក​ក្រោយ​ពេល​បំបៅ​អូនៗ​រួច ដើម្បី​អនុញ្ញាត​រាងកាយ​មាន​ពេល​គ្រប់​គ្រាន់ធ្វើ​មេតាបូលីស កុំ​ឲ្យ​ប៉ះពាល់​អូនៗ​​នៅ​ពេល​យើង​បំបៅ​ពេល​ក្រោយ។

៤- សូកូឡា

ក្រៅ​ពី​ជាតិ​កាហ្វេអ៊ីន​មាន​ក្នុង​សូកូឡា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​គេង​របស់​អូនៗ​ហើយ​នោះ សារធាតុ​ផ្សេង​ទៀត​មាន​ក្នុង​សូកូឡា នឹង​ដើរ​តួរ​ជា​ថ្នាំ​បញ្ចុះ​លាមក (laxative) ប៉ះពាល់​ដល់​អូនៗ​ដូច​គ្នា។ កម្រិត​ការ​ញ៉ាំ​សូកូឡា​ឲ្យ​បាន​ត្រឹម​ត្រូវ ដើម្បី​ចៀស​វាង​អូន​មាន​បញ្ហា​ដំណេក និង​បញ្ហា​បង់ជើង​ធំ​ញឹក​ញាប់។

៥- ជីរវ៉ាន់ស៊ុយ ជីរ​អង្កាម

បើ​ទោះ​ជា​ជីរ​វ៉ាន់ស៊ុយ ជីរអង្កាម សុទ្ធតែ​ចាត់​ទុក​ជា​ថ្នាំ​បុរាណ​ដ៏ល្អ និង​​ជួយ​ឲ្យ​អាហារ​កាន់​តែ​ឆ្ងាញ់​ពិត​មែន ប៉ុន្តែ​វា​ក៏​មាន​ផល​អវិជ្ជមាន​ទៅ​លើ​ការ​ផលិត​ទឹក​ដោះ​យើង​ដូច​គ្នា។ ត្រូវ​កម្រិត​បរិមាណ​ញ៉ាំ​ពពួក​ជី​រទាំង​នេះ និង​មិន​ត្រូវ​ញ៉ាំ​ម្តង​ទាំង​ពីរ​មុខ​នោះ​ឡើយ។ អ្វី​ចាំ​បាច់​បំផុត បើ​យើង​ឧស្សាហ៍​ញ៉ាំ​ជីរ​ទាំង​នេះ ត្រូវ​ចេះ​កត់​សម្គាល់​ការ​លូតលាស​របស់​អូនៗ​ឲ្យ​បាន​ល្អ។

៦- ខ្ទឹមស

រសជាតិ​ទឹក​ដោះ​របស់​ម៉ាក់ៗ វាអាស្រ័យ​ទៅ​លើ​អាហារ​ដែល​ម៉ាក់ៗ​ញ៉ាំ ខណៈ​ការសិក្សា​ជាច្រើន​រក​ឃើញ​ថា ការ​បៅ​ដោះ​របស់​បេប៊ី ក៏​អាស្រ័យ​ទៅ​លើ​រសជាតិ​ទឹក​ដោះ​ដូចគ្នា។ យ៉ាង​ណា ខ្ទឹម​ស ជា​អាហារ​មួយ​ប្រភេទ​មាន​រសជាតិ​ធ្វើ​ឲ្យ​បេប៊ី​ភាគ​ច្រើន​ស្អប់​បំផុត។ បើ​ពេល​ណា​មួយ​អូនៗ​មិន​ព្រម​បៅ​ដោះ គឺ​វា​អាចមកពី​​យើង​ញ៉ាំ​ខ្ទឹម​ស​នេះ​ឯង ហើយ​រសជាតិ​ខ្ទឹំមស នឹង​ធ្វើឲ្យ​អូនៗ​លែង​ចង់​បៅ​ដោះ​​ទៀត​​ក៏​​មាន។

៧- អាហារ​ធ្វើ​ឲ្យ​កើន​ឧស្ម័ន​ក្នុង​ពោះ (Gassy foods)

ពពួក​អាហារ​មួយ​ចំនួន នឹង​ធ្វើ​ឲ្យ​ឧស្ម័ន​ក្នុង​ពោះ​កាន់​តែ​កើន​ឡើង មាន​ដូច​ជា ពពួក​សណ្តែក សណ្តែក​បណ្តុះ ស្ពៃក្តោប និង​ផ្កាខាត់ណាខៀវ ជាដើម សុទ្ធ​តែ​អាច​បង្ក​បញ្ហា​ហើម​ពោះ​ដល់​អូនៗ ហើយ​បើ​បញ្ហា​ទាំង​នេះ​កើត​ឡើង វា​នឹង​បណ្តាល​ឲ្យ​អូនៗ​ប្រឈម​ហានិភ័យ​ចុក​ពោះ​ធ្ងន់ធ្ងរ។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Foods to Avoid While Breastfeeding

កំណែ​ប្រែបច្ចុប្បន្ន

24/08/2020

អត្ថបទ​ដោយ សន សុភា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

មុនជ្រើសរើសម្សៅទឹកដោះគោឲ្យកូនបៅ ម៉ាក់ៗត្រូវគិតពីបញ្ហាទាំងនេះ

បទពិសោធម៉ាក់ៗជួបការលំបាក ពេលកូន​ម៉ឹម​ទឹកដោះគោ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សន សុភា · កែ Aug 24, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម