backup og meta

ម៉ាក់ៗបំបៅដោះកូន គួរធ្វើរឿងមួយ ១ នេះ ដើម្បីបង្ការកូនកុំឲ្យខ្វះជាតិដែក

ម៉ាក់ៗបំបៅដោះកូន គួរធ្វើរឿងមួយ ១ នេះ ដើម្បីបង្ការកូនកុំឲ្យខ្វះជាតិដែក

កង្វះ​ជាតិ​ដែក ជា​មូលហេតុ​ដ៏​ចម្បង​ធ្វើ​ឲ្យ​ក្មេង​កើត​ជំងឺ​ស្លេក​ស្លាំង។ ទារក ឬ​កុមារ​ដែល​មាន​ជំងឺ​ស្លេក​ស្លាំង​ដោយ​សារ​ខ្វះ​ជាតិ​ដែក​អាច​ប្រឈម​នឹង​បញ្ហា​សុខភាព​ច្រើន ពិសេស​ធ្វើ​ឲ្យ​ស្លេក​ស្លាំង និង​ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រសាទ​ធ្ងន់​ធ្ងរ។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ជាន សុផល ប្រធាន​ផ្នែក​ជំងឺ​ឈាម​កុមារ នៃ​មន្ទីរ​ពេទ្យ​កុមារ​ជាតិ។

លោក​សាស្ត្រាចារ្យ​បាន​បន្ត​ថា តាម​ការ​សិក្សា​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ មាន​ក្មេង​ដែល​បៅ​ទឹកដោះ​ម្តាយ​ប្រមាណ​ជា ១២% ប្រឈម​នឹង​កង្វះ​ជាតិ​ដែក ពិសេស​ក្មេង​អាយុ​ចាប់​ពី ៤ ខែ​ឡើង​ទៅ (ក្មេង​កើត​គ្រប់​ខែ) ចំពោះ​ក្មេង​កើត​មិន​គ្រប់​ខែ​វិញ​រឹត​តែ​ប្រឈម​កង្វះ​ជាតិ​ដែក​ខ្លាំង។

“ចំពោះ​ក្មេង​មិន​គ្រប់​ខែ​វិញ ការ​ខ្វះ​ជាតិ​ដែក​បម្រុង​ដែល​ម្តាយ​ផ្តល់​ឲ្យ​កូន​ពេល​នៅ​ក្នុង​ផ្ទៃ​យក​មក​ប្រើ​ប្រាស់​ឆាប់​អស់​ណាស់ គឺ​អស់​មុន​រយៈពេល ៤ ខែ ក្រោយ​កូន​កើត​មក​ទៅ​ទៀត។ បែប​នេះ​ម្តាយ​ត្រូវ​ញ៉ាំ​ជាតិ​ដែក​ឲ្យ​ជាប់ ទាំង​ថ្នាំ​ជាតិ​ដែក ទាំង​ចំណី​អាហារ​សម្បូរ​ជាតិ​ដែក ដើម្បី​ឲ្យ​កូន​មាន​លទ្ធភាព​ទទួល​យក​ជាតិ​ដែក​គ្រប់​គ្រាន់ នោះ​ការ​ប្រឈម​របស់​កូន​នឹង​ការ​ខ្វះ​ជាតិ​ដែក​មិន​មាន​នោះ​ទេ”។

តើ​ម៉ាក់ៗ​ដែល​បំបៅ​ដោះ​កូន គួរ​ធ្វើ​ម៉េច​ដើម្បី​បង្ការ​កុំ​ឲ្យ​កូន​ខ្វះ​ជាតិ​ដែក?

តាម​គោលការណ៍​របស់​ក្រសួង​សុខាភិបាល ក្រោយ​សម្រាល​កូន​រួច ស្ត្រី​ត្រូវ​លេប​ថ្នាំ​ជាតិ​ដែក​ចំនួន ៤២ គ្រាប់ ដើម្បី​កុំ​ឲ្យ​មាន​ភាព​ស្លេក​ស្លាំង។ ការ​ញ៉ាំ​ថ្នាំ​ជាតិ​ដែក និង​អាហារ​ដែល​សម្បូរ​ជាតិ​ដែក មិន​ត្រឹម​បង្ការ​ភាព​សេ្លក​ស្លាំង​របស់​ម្តាយ​ប៉ុណ្ណោះ​ទេ ធ្វើ​ឲ្យ​ម៉ាក់ៗ​បំបៅ​ដោះ​កូន​អាច​បំពេញ​ជាតិ​ដែក​គ្រប់​គ្រាន់​ទៅ​ឲ្យ​កូន។

ដ្បិត​ទឹក​ដោះ​ម្តាយ​មាន​បរិមាណ​ជាតិ​ដែក​តិច តែ​លោក​វេជ្ជបណ្ឌិត​ថា ​កូន​ដែល​ម៉ឹម​ទឹកដោះ​ម្តាយ​អាច​ស្រូប​យក​ជាតិ​ដែក​បាន​ល្អ​ជាង​ការ​ស្រូប​ជាតិ​ដែក​ដែល​មាន​នៅ​ក្នុង​ម្សៅ​ទឹកដោះ​គោ។ ម្យ៉ាង​វិញ​ទៀត ទឹក​ដោះ​ម្តាយ​ងាយ​រលាយ​ទឹក​ដោះ​គោ កូន​ម៉ឹម​ទៅ​មិន​សូវ​ឈឺ។

វេជ្ជបណ្ឌិត ជាន សុផល
វេជ្ជបណ្ឌិត ជាន សុផល ប្រធានផ្នែកជំងឺឈាមកុមារ មន្ទីរពេទ្យកុមារជាតិ

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

19/11/2024

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

អាយុបាន ៦ ខែ កូនបៅដោះមួយមុខមិនគ្រប់ទេ គួរថែមអាហារជាតិដែកទាំងនេះទើបមិនស្លេកស្លាំង

ការពិត អំពីជាតិដែកក្នុងទឹកដោះម្តាយ និងទឹកដោះគោ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Nov 19

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម