backup og meta

ទឹកដោះដំបូងម៉ាក់ៗសម្បូរសារធាតុចិញ្ចឹមអស់នេះ ទើបល្អខ្លាំងសម្រាប់អាអូន

ទឹកដោះដំបូងម៉ាក់ៗសម្បូរសារធាតុចិញ្ចឹមអស់នេះ ទើបល្អខ្លាំងសម្រាប់អាអូន

ចំពោះ​ម៉ាក់ៗពពោះ និង​គ្នា​យើង​មួយ​ចំនួន​ច្បាស់​ជា​ឭ​ញឹក​ញាប់​ហើយ​ពាក្យ​ថា “ទឹក​ដោះ​ដំបូង” ប្រៀប​បាន​ជា​ថ្នាំ​ទិព្វ​សម្រាប់​ទារក​ទើប​នឹង​កើត។ ចុះ​បើ​ប្រៀប​បាន​នឹង​ថ្នាំ​ទិព្វ ម៉ាក់ៗ​មាន​ធ្លាប់​ឆ្ងល់​អត់​ថា នៅ​ក្នុង​ទឹក​ដោះ​ដំបូង​របស់​យើង​មាន​ផ្ទុក​សារធាតុ​អ្វី​ខ្លះ​ទៅ ដែល​ល្អ​សម្រាប់​កូន​?

តាម​ការ​ពន្យល់​ពី​មន្ទីរពេទ្យ កាល់ម៉ែត ឲ្យ​ដឹង​ថា ទឹក​ដោះ​ម្ដាយ​ជា​អាហារ​ដែល​ស្រស់ និង​ថ្មី​បំផុត និង​គ្មាន​មេរោគ (ចំពោះ​ម៉ាក់ៗ​មាន​សុខភាព​ល្អ) និង​សម​ស្រប​សម្រាប់​ផ្គត់ផ្គង់​ចិញ្ចឹម​ទារក​ទើប​នឹង​កើត​រហូត​ដល់​អាយុ ៦​ខែ។ ចំពោះ​ទឹក​ដោះ​ដំបូង​របស់​ម៉ាក់ៗ សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ច្រើន​មាន​ដូចជា៖

  • អង់ទីករ (IgA) និង​គ្រាប់​ឈាម​ស រាប់​លាន​សម្រាប់​ការពារ​មេរោគ
  • សារធាតុ​រ៉ែ និង​វីតាមីន​ជួយ​ទ្រទ្រង់​សារពាង្គ​របស់​កូន ជួយ​ទប់​ស្កាត់​ការ​បាត់​បង់​ជាតិ​ទឹក និង​ការ​សម្រក​ទម្ងន់​របស់​កូន
  • ប្រូតេអ៊ីន និង​ខ្លាញ់​ព្រម​ទាំង​អូមេហ្គា៣ និង​សារជាតិ​ផ្សេង​ទៀត​ជួយ​បង្កើន​ការ​លូតលាស់​កុមារ មេតា​បូលីស ថ្លើម ខួរក្បាល និង​ភ្នែក
  • ជួយ​ឲ្យ​កោសិកា​ឆាប់​លូតលាស់ រីក​ធំធាត់ មាន​ភាព​ស៊ាំ មាន​ប្រព័ន្ធ​ការពារ​ប្រឆាំង​មេរោគ (រលាក​ក្រពះ រាករូស រលាក​ផ្លូវ​ដង្ហើម និង​រោគ​ផ្សេងៗ) ជួយ​កាត់​បន្ថយ​ការ​ចំណាយ​ថវិកា និង​ការ​ចំណាយ​ពេល​វេលា​ចាប់​ពី​នាទី​ដំបូង​នៃ​កំណើត​កូន។

ម៉្យាង​វិញ​ទៀត ការ​ឲ្យ​កូន​បៅ​ដោះ​ម៉ាក់ៗ​ផ្ទាល់ ជួយ​បង្កើន​ភាព​ស្និទ្ធ​ស្នាល ដោយ​មាន​ការ​ប៉ះពាល់​រវាង​ស្បែក​កូន និង​ស្បែក​ម៉ាក់ៗ បណ្ដាល​ឲ្យ​កូន​មាន​ភាព​កក់​ក្ដៅ និង​ជួយ​ពង្រឹង​សុខភាព​ផ្លូវ​ចិត្ត​របស់​ទារក និង​ម្ដាយ។

ណាមួយ ទារក​ដែលបៅដោះម្ដាយមិនងាយឈឺដូចទារកដែលបៅទឹកដោះគោទេ។ នៅ​ពេលដែលកូនបៅដោះម៉ាក់ៗ យើងមិនសូវបារម្ភខ្លាចកូនមានបញ្ហារាករូស ទល់លាមក ឬមានបញ្ហាប្រព័ន្ធរំលាយអាហារ ឬក៏ឆាប់ឈឺជំងឺផ្សេងៗទៀតដែរ។

បំបៅដោះ

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

08/12/2020

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ទម្លាប់បំបៅដោះកូនតែ ១ ចំហៀង ប្រយ័ត្នស្តាយក្រោយ ដោយសាររឿងទាំងនេះ

ម៉ាក់ៗបំបៅដោះកូន គួរធ្វើរឿងមួយ ១ នេះ ដើម្បីបង្ការកូនកុំឲ្យខ្វះជាតិដែក


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Dec 08, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម