backup og meta

ឃើញសញ្ញា​ទាំង​៥​នេះ​ បង្ហាញ​ថា​ម៉ាក់​ៗ​បំបៅ​ដោះ​កូន​ត្រឹមត្រូវ

ឃើញសញ្ញា​ទាំង​៥​នេះ​ បង្ហាញ​ថា​ម៉ាក់​ៗ​បំបៅ​ដោះ​កូន​ត្រឹមត្រូវ

​​​​ការ​បំបៅ​ដោះ​កូន​នៅ​ក្នុង​រយៈ​ពេល​៦​ខែ​ដំបូង​ គឺ​មាន​សារសំខាន់​ណាស់​ចំពោះ​ទារក​ ពី​ព្រោះ​វា​អាច​ការពារ​ទារក​ពី​​​បញ្ហា​អាលែកហ្ស៊ី​ ក៏​ដូចជា​ជំងឺ​ផ្សេង​ៗ ព្រម​ទាំង​ជួយ​ដល់​ការ​អភិវឌ្ឍ​ និង​ការ​លូតលាស់​របស់​ទារក​​ថែម​ទៀត​ផង​។ ​យ៉ាង​ណា​មិញ​ ការ​បារម្ភ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​បំបៅ​ដោះ​កូន​គឺ​ជា​រឿង​ធម្មតា​​ទៅ​ហើយ​ មិន​ថា​យើង​គឺ​ជា​អ្នក​ម៉ាក់​ថ្មីថ្មោង​ ឬ​អ្នក​​ម៉ាក់​ដែល​ធ្លាប់​មាន​បទពិសោធន៍​នោះ​ទេ។​ ​ម៉ាក់​ៗ​​ប្រហែល​ជា​ងឿងឆ្ងល់​​ហើយ​ថា​ តើ​ម៉ាក់​ៗ​បំបៅ​ដោះ​កូន​ត្រឹមត្រូវ​ឬ​យ៉ាង​ណា​​ ហើយ​តើ​កូន​​បៅ​​បាន​គ្រប់គ្រាន់​ឬ​អត់​​។ ដូច​នេះ​ ដើម្បី​ដឹង​ថា​ខ្លួន​កំពុង​តែ​បំបៅ​ដោះ​កូន​ត្រឹមត្រូវ​​ឬ​អត់​នោះ ម៉ាក់​ៗ​អាច​សង្កេត​មើល​សញ្ញា​ទាំង​៥​ខាង​ក្រោម​នេះ​ ​។

. កូន​ចេះ​តែ​ឃ្លាន​ញឹកញាប់

​​ម៉ាក់​ៗ​មិន​ចាំបាច់​ព្រួយបារម្ភ​ឡើយ​ ប្រសិនបើ​កូន​មាន​អារម្មណ៍​ឃ្លាន​ញឹកញាប់​ នៅ​អំឡុង​ពេល​ពីរ​បី​ខែ​ដំបូង​។ ​តាម​ពិត​ នេះ​គឺ​ជា​សញ្ញា​​ដែល​បញ្ជាក់​ថា​ ម៉ាក់​ៗ​កំពុង​តែ​បំបៅ​ដោះ​កូន​បាន​ត្រឹមត្រូវ​​។​ ​​ជាទូទៅ ទារក​ទើប​កើត​​ត្រូវ​ការ​​​​បៅ​ទឹក​ដោះ​ម្ដាយ​ ​ចំនួន​១០​ទៅ​១២​ដង​ក្នុង​មួយ​ថ្ងៃ​។​ កត្តា​នេះ​ គឺ​ដោយសារ​តែ​ទំហំ​ក្រពះ​ និង​ការ​ធ្វើ​មេតាប៉ូលីស​របស់​ទារក​​មាន​ការលូតលាស់​ឆាប់រហ័ស​ ​ដែល​តម្រូវ​ឲ្យ​ពួកគេ​ត្រូវ​ការ​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់​។

. ប្ដូរ​ខោ​ទឹក​នោម​ញឹកញាប់

​​​តាមធម្មតា​ ទារក​ត្រូវ​ការ​ផ្លាស់ប្ដូរ​ខោ​ទឹកនោម​ច្រើន​ដង​​ នៅ​ពេល​ដែល​ម៉ាក់​ៗ​បំបៅ​ដោះ​កូន​បាន​​ត្រឹមត្រូវ​។​ នៅ​រយៈពេល​មួយ​សប្ដាហ៍​ដំបូង​ ​ការ​ផ្លាស់ប្ដូរ​ខោ​ទឹក​នោម​​អាច​កើន​ឡើង​ពី​៤​ទៅ៦​ដង​។​ ពួក​គេ​ក៏​បន្ទោបង់​ច្រើន​ដង​ផង​ដែរ​ក្នុង​មួយ​ថ្ងៃ​។​

. កូន​មិន​រក​រឿង

​​​​ការ​យំ​ គឺ​ជា​សញ្ញា​ជាក់ស្ដែង​មួយ​ ដែល​បង្ហាញ​ថា​ ​ទារក​កំពុង​តែ​ឃ្លាន​។​ ប៉ុន្តែ​បន្ទាប់​ពី​បំបៅ​ដោះ​រួច​ ប្រសិនបើ​កូន​របស់​យើង​មាន​អារម្មណ៍​រីករាយ​ ​​នោះ​បាន​ន័យ​ថា​យើង​កំពុង​​​តែ​បំបៅ​ដោះ​កូន​​​បាន​ត្រឹមត្រូវ​​​ ពីព្រោះ​ទារក​ដែល​បៅ​ឆ្អែត ពួកគេ​នឹង​​មិន​យំ​រក​រឿង​ឡើយ​ ហើយ​​ថែម​ទាំង​ចូលចិត្ត​លេង​ទៀត​ផង​។

ស្តាប់លឺ១

.​ កូន​ឡើង​ទម្ងន់

ជា​ទូទៅ​ ទារក​​តូច​ៗ​នឹង​ស្រក​ទម្ងន់​ នៅ​ពេល​ដែល​ពួកគេ​អាយុ​​បាន​ពីរ​បី​សប្ដាហ៍​។​ ប៉ុន្តែ ប្រសិនបើ​​ម៉ាក់​​​ៗ​បំបៅ​ដោះ​កូន​ត្រឹមត្រូវ​ អា​អូន​នឹង​ចាប់ផ្ដើម​ឡើង​គីឡូ​វិញ បន្ទាប់​ពី​រយៈពេល​៣​សប្ដាហ៍​។​ ​ទោះ​បី​ជា​ការ​ឡើង​​ទម្ងន់​ មាន​ដំណើរការ​យឺត​យ៉ាវ​បន្តិច​មែន ប៉ុន្តែ​យើង​​នៅ​តែ​អាច​​មើល​ឃើញ​ពី​ភាព​ខុស​ប្លែក​បាន​យ៉ាង​ងាយ​ស្រួល​។​ ជាមួយ​គ្នា​នេះ​ដែរ​ ម៉ាក់​ត្រូវ​​​បំបៅ​ដោះ​អាអូន​ ដោយ​ដោះ​ទាំង​សងខាង​ទើប​ជា​ការ​ប្រសើរ​។

. សុដន់​​ម៉ាក់ៗ​ទន់​ល្មើយ

បន្ថែម​ពី​នេះ​ ម៉ាក់​ៗ​ក៏​មាន​អារម្មណ៍​រីករាយ​ផង​ដែរ​ បន្ទាប់​ពី​បំបៅ​ដោះ​កូន​រួច​ ពីព្រោះ​សុដន់​​ម៉ាក់​ៗ​នឹង​​ប្រែ​ទៅ​ជា​ទន់​ល្មើយ​ ព្រម​ទាំង​ស្រាល​ជាង​មុន​។​ រី​ឯ​ស្មា​ និង​ខ្នង​របស់​យើង​ក៏​មាន​អារម្មណ៍​ធូរ​ស្រាល​ដូច​គ្នា​។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

15/01/2021

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ទារកប៉ុន្មានគីឡូទើបហៅលើសទម្ងន់? ចុះបើកូនក្នុងផ្ទៃថ្លោសខ្លាំង ប្រឈមបញ្ហាអីខ្លះ?

ម៉ាក់ៗដឹងអត់ ការធ្វើតេស្តឈាមទារកទើបកើត អាចជួយអាអូនផុតពីពិការភាព


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jan 15, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម