backup og meta

ជំទាវ ជូ ប៊ុនអេង សោកស្ដាយជាខ្លាំង ករណីមិនលើកទឹកចិត្តឲ្យស្ត្រីបំបៅដោះកូនម៉ោងធ្វើការ

ត្រួតពិនិត្យដោយ ដេត ធន្នី


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Mar 10, 2021

    ជំទាវ ជូ ប៊ុនអេង សោកស្ដាយជាខ្លាំង ករណីមិនលើកទឹកចិត្តឲ្យស្ត្រីបំបៅដោះកូនម៉ោងធ្វើការ

    នៅ​រសៀល​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០២០​នេះ លោក​ជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ ប្រធាន​ក្រុម​ការងារ​យេនឌ័រ​ក្រសួង​មហាផ្ទៃ និង​ជា​អនុ​ប្រធាន​អចិន្ត្រៃយ៍​គណៈ​កម្មា​ធិការ​ជាតិ ប្រយុទ្ធ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស(គ.ជ.ប.ជ) បាន​បង្ហាញ​ភាព​សោក​ស្ដាយ​ចំពោះ​ទង្វើ​របស់​លោក​អធិការ​នគរបាល​ស្រុក​សៀម​ប៉ាង ក្រោយ​ហៅ​ប៉ូលីស​ស្រី​ម្នាក់​បំបៅ​ដោះ​កូន​ម៉ោង​ធ្វើការ មក​ធ្វើ​កិច្ចសន្យា ថា​ប៉ះពាល់​ដល់​កិត្តិយស​នគរបាល និង​ស្ត្រី​ខ្មែរ។

    លោក​ជំទាវ​មាន​ការ​សោកស្ដាយ​ជា​ខ្លាំង ដែល​លោក​អធិការ​បាន​ប្រើ​ឥរិយាបទ​បែប​នេះ និង​មិន​បាន​វែក​ញែក​ឲ្យ​បាន​ច្បាស់​ពី​កំហុស និង​ពី​គុណ​សម្បត្តិ។ ក្នុង​ស្ថានភាព​ជា​ស្ត្រី​ដែល​មាន​ភារកិច្ច​ទទួល​ខុសត្រូវ​ទ្វេ​ដង លើស​ពី​បុរស គឺ​បំពេញ​ការងារ​ស្នូល​ក្នុង​អង្គភាព​ស្ថាប័ន​ផង និង​ត្រូវ​ចិញ្ចឹម​បីបាច់​កូន​តាំង​ពី​នៅ​ក្នុង​ផ្ទៃ ដល់​ពេញ​វ័យ ក៏​នាង​មិន​បាន​បោះ​បង់​កូន និង​ការងារ​ស្នូល​ដែរ បើ​ទោះ​បី​ជា​បុរស ស្វាមី ឬ​ថ្នាក់​ដឹក​នាំ​មិន​បាន​យក​ចិត្ត​ទុក​ដាក់ ឬ​បង្ក​លក្ខណៈ​ងាយ​ស្រួល​ឲ្យ​នាង​ថែ​ទាំ​កូន​ក៏​ដោយ។

    “នេះ​ជា​ទង្វើ​ដែល​ខ្ញុំ​ជា​ស្ត្រី​ម្នាក់ សូម​គោរព​កោត​សរសើរ នូវ​ឆន្ទៈ ដ៏​មុះមុត ក្នុង​ការ​បំពេញ​ភារកិច្ច​របស់​មន្ត្រី​ជា​ស្ត្រី ទោះ​ជា​ប្រឈម​នឹង​ការ​លំបាក​យ៉ាង​ណា​ក៏​ដោយ។”

    លោក​ជំទាវ ជូ ប៊ុនអេង បាន​អំពាវនាវ​ឲ្យ​ឯក​ឧត្តម​អភិបាល លោក​ជំទាវ​អភិបាល​រង លោក​ស្នង​ការ និង​ថ្នាក់​ដឹង​នាំ​ទាំង​អស់ ពិនិត្យ​ករណី​នេះ និង​រិះ​រក​វិធី​លើក​ទឹក​ចិត្ត លោក​ស្រី​អនុ​សេនីយ​ទោ​រូប​នេះ និង​ស្ត្រី​ជា​មន្ត្រី​រាជការ​ដទៃ​ទៀត តាម​តែ​អាច​ធ្វើ​ទៅ​បាន ដើម្បី​កុំ​បាក់​ទឹក​ចិត្ត និង​បាន​ជូន​ពរ​ដល់​ស្ត្រី​គ្រប់រូប​ចៀស​ផុត​ពី​អំពើ​ហឹង្សា ការ​មាក់ងាយ មិន​ឲ្យ​តម្លៃ​ផ្សេងៗ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ដេត ធន្នី


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Mar 10, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម