backup og meta

តិចនិកជួយម៉ាក់ៗទើបមានកូនដំបូង ចេះបំបៅដោះបានយ៉ាងងាយ

តិចនិកជួយម៉ាក់ៗទើបមានកូនដំបូង ចេះបំបៅដោះបានយ៉ាងងាយ

ទារកទើប​កើត​ មិន​ងាយស្រួល​បំបៅ​ដោះ​ប៉ុន្មាន​ទេ​ ហើយរឹតតែ​លំបាក​ចំពោះម៉ាក់ៗ​ទើប​តែ​មាន​កូន​លើកដំបូង​។ ​បំបៅ​កូន​ដោះ​ សំខាន់​ណាស់ ព្រោះ​ជួយផ្តល់​សារធាតុ​ចិញ្ចឹម​ ជួយប្រព័ន្ធ​រំលាយ​អាហារ ​បង្កើន​ប្រព័ន្ធ​ភាព​ស៊ាំ​​​ទៀត​ផង ហើយក៏អាច​ឲ្យ​ម្ដាយស្រក​ទម្ងន់ ​បន្ទាប់​ពី​សម្រាល​កូន។ “Hello គ្រូពេទ្យ’ នឹង​ណែនាំ​ម៉ាក់ៗ​ថ្មីថ្មោងពីវិធី​ចាប់​ផ្តើម​បំបៅ​ដោះ​កូន ឲ្យ​បាន​ដឹង។

១- វិធីផ្តើមបំបៅកូនដោយទឹកដោះ

ដំបូង​ ត្រូវ​​​បំបៅ​ដោះ​កូនភ្លាម ទាំង​យើង​កំពុង​នៅ​ក្នុង​​មន្ទីរពេទ្យ​ ព្រោះ​​បន្ទាប់​ពីសម្រាល​បាន​ប៉ុន្មាន​ម៉ោង ​ទារកត្រូវការ​អាហារ ​គឺ​ទឹកដោះ​ដំបូង។

ចាប់ផ្ដើម​ដំបូង​ យើង​ត្រូវ​ឱបកូន​​នៅ​លើ​ទ្រូង ព្រោះ​ការ​​ផលិត​ទឹកដោះ​ ជា​ធម្មតា​កើត​មាន​ឡើង ​ក្រោយ​ពេល​ស្បែក​យើង​ប៉ះ​នឹង​ស្បែក​កូន។ ធ្វើ​បែប​នេះ​ជួយ​ឲ្យ​ទារក​មាន​ភាព​កក់ក្ដៅ​ និង​បន្ថយ​ភាព​តានតឹង​ ​ជួយម៉ាក់ៗ​​ឆាប់​សះស្បើយ​ បន្ទាប់​ពី​សម្រាល​កូន។​ ទ្រូង​យើង ត្រូវ​ទល់​នឹង​ទ្រូង​កូន ​ត្រូវ​យក​ដៃ​ទ្រ​ដោះ​ក្បាល​ដោះ​ទល់​បបូរ​មាត់​កូន បន្ទាប់​មក​មាត់​កូន ​គួរ​គ្រប​លើ​ក្បាលដោះ​ និង​បរិវេណ​ជុំវិញ​ ហើយ​កុំ​បារម្ភ ​បើ​ទារក​ទើប​កើត​រក​មិន​ឃើញ​ក្បាល​ដោះម៉ាក់ៗ​ គ្រាន់តែ​ព្យាយាម​អត់ធ្មត់​បន្តិច​ ឬ​ក៏​សាក​សួរ​​ពី​អ្នក​ថែ​ទាំក្មេងក៏​បាន។ ​

ក្នុងករណី​បើ​ទារក​កើត​មិន​គ្រប់​ខែ ​មិន​អាច​បំបៅ​ដោះ​​ភ្លាមៗ​បាន​ទេ ​​គួរបូម​ទឹកដោះ​បន្តក់​ដាក់​មាត់​ទារក​ ដោយ​ប្រើ​បំពង់​បឺត​ ឬ​ដប​បំបៅ​ រហូតទារក​​មាន​កម្លាំង​គ្រប់គ្រាន់ ​អាច​បៅ​ដោះ​បាន។ ការ​បំបៅ​ដោះ​ មិនមាន​ការ​ឈឺចាប់​នោះ ហើយ​​ត្រូវ​ដឹង​ថា​ តើ​សុដន់មាន​អារម្មណ៍​បែប​ណា​ពេល​កូនបៅ​ដោះ​របស់​យើង។

២- គួរបំបៅដោះញឹកញាប់ប៉ុនណា?

គួរ​បំបៅ​ដោះ​កូនឲ្យ​បាន​ញឹកញាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ​ដើម្បី​ឲ្យ​ទឹក​ដោះ​ផលិត​បាន​ច្រើន។​ ពេល​កូនបៅ​បាន​ច្រើន​ ម៉ាក់ៗ​មិន​ចាំបាច់​បញ្ចុក​ចំណី​បន្ថែម​ទេ​ សូម្បី​តែ​ទឹកក៏មិន​ចាំ​បាច់​ដែរ។​ ត្រូវ​មើល​ថា​ កូន​ផ្ដល់​សញ្ញា​មួយ​ចំនួន​ បង្ហាញ​ថា​ឃ្លាន​អាហារ​ ដូចជា ​បៀម​ដៃ​ លិឍមាត់​ ឬ​យំ​ជាដើម។​ សប្ដាហ៍​ដំបូង កូនយើង​​ត្រូវការ​បៅ​យ៉ាងតិច ​៨ ដង​/២៤ម៉ោង។

អត្ថបទ​ពាក់ព័ន្ធ៖

  • ម៉ាក់ៗត្រូវដឹង ទាំងនេះជាសញ្ញាបញ្ជាក់ថាអូនៗបៅអត់គ្រប់គ្រាន់
  • តិចនិកជួយម៉ាក់ៗថ្មីថ្មោង ចេះបំបៅដោះកូន កុំឲ្យកូនឈ្លក់

៣- ធ្វើម៉េច​កុំឲ្យ​ឈឺ​ដោះ​ ពេល​កូន​បៅ?

បី​កូន​មិន​ត្រឹមត្រូវ​ ​អាច​នាំ​ឲ្យ​ឈឺ​ចាប់ ​និង​រលាត់​ក្បាលដោះ ហើយដោយសារ​តែ​ការ​បំបៅ​ដោះ​ម្ដង ​ចំណាយ​ពេល​រហូត​ដល់ ​៤០ នាទី​ ពិសេស​អំឡុង​ពេល​ប៉ុន្មាន​ខែ​ដំបូង​ សូម​ជ្រើសរើស​ទីកន្លែង​ឲ្យ​​បាន​ស្រួលដើម្បី​បំបៅ​ដោះ។ បីកូន​យ៉ាងណា​ កុំ​ឲ្យ​ឈឺចាប់​ដល់​ដៃ ​និង​ខ្នងកូន ​បើ​យើង​​កំពុង​អង្គុយ​បំបៅ​ អាច​ប្រើ​ខ្នើយ​​ជួយ​ទប់​លំនឹង​កូន​បាន។​ ស្រីៗ​​យើង​មួយ​ចំនួន លើក​ឡើង​ថា​ ប្រើកៅអី​ទាប​ៗ ​ងាយស្រួល​អង្គុយ​បំបៅ​ដោះ​កូន។​ ដូច្នោះ​ សូម​ជ្រើសរើស​ទីតាំង​ឲ្យ​​បាន​សមស្រប ​ផ្ដល់​នូវ​ភាព​ងាយស្រួល​មុន​ពេល​បំបៅ​កូន។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​បញ្ហា​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Breastfeeding: Getting started. http://www.babycenter.com/0_breastfeeding-getting-started_465.bc. Accessed October 13, 2016.

31 Breastfeeding Secrets. http://www.parents.com/baby/breastfeeding/tips/secrets-for-breastfeeding-success/. Accessed October 13, 2016.

Ten Valuable Tips for Successful Breastfeeding. http://www.phac-aspc.gc.ca/hp-ps/dca-dea/stages-etapes/childhood-enfance_0-2/nutrition/tips-cons-eng.php. Accessed October 13, 2016.

Breastfeeding: Get the Support You Need. http://www.webmd.com/parenting/baby/features/breast-feeding-tips#1. Accessed October 13, 2016.

Breast-feeding tips: What new moms need to know. http://www.mayoclinic.org/healthy-lifestyle/infant-and-toddler-health/in-depth/breast-feeding/art-20047138. Accessed October 13, 2016.

 

កំណែ​ប្រែបច្ចុប្បន្ន

25/07/2019

អត្ថបទ​ដោយ CHIN Ven

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ly Sophat


អត្ថបទពាក់ព័ន្ធ

ការពារកូនតូចពីជំងឺផ្សេងៗ ​នៅរដូវភ្លៀង ប៉ាម៉ាក់អាចអនុវត្តន៍វិធានទាំងនេះ

បើ​ចង់​ឲ្យ​កូន​មាន​សុខភាពល្អ និងឆ្លាតវៃ ប៉ាម៉ាក់ គួរគិតកត្តាសំខាន់​២​យ៉ាង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ CHIN Ven · កែ Jul 25, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម