backup og meta

ស្តាប់ហេតុផលនេះ ម៉ាក់ៗនឹងដឹងថា ហេតុអីកូនចេះដើរហើយ យើងគួរបន្តបំបៅដោះទៀត?

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Aug 20, 2019

    ស្តាប់ហេតុផលនេះ ម៉ាក់ៗនឹងដឹងថា ហេតុអីកូនចេះដើរហើយ យើងគួរបន្តបំបៅដោះទៀត?

    ​ថែ​ទាំ​ក្មេង​ទើប​ចេះ​ដើរ អាច​​ខុស​គ្នា​តិច​តួច​ពីការ​បំបៅ​ដោះ​ទារកទើប​កើត ហើយ​នៅ​ពេល​កូន​ឈាន​ដល់​វ័យ​មួយ​ឆ្នាំ កូន​យើង​ត្រូវ​ការ​សារ​ធាតុ​ចិញ្ចឹម​ជា​ច្រើន ពី​អាហារ​រឹងម៉ាក់​ផ្តល់​ឲ្យ​បន្ថែម។ ក្រៅ​ពី​នេះ ក្មេង​តូចៗ​​ភាគ​ច្រើន ក៏​អាច​ទទួល​បានសារធាតុ​ចិញ្ចឹម​ពី​​ទឹក​ដោះ​គោ​ដូច​គ្នា មាន​ន័យ​ថា មិន​មាន​ការ​អះអាង​​ជាក់​លាក់​ណា​ បង្ហាញ​ថាក្មេង​ទើប​ចេះ​ដើរ​គួរ​បញ្ឈប់​ ឬបន្តបៅ​ដោះ​ម៉ាក់ៗ ហើយ​ត្រូវ​បៅ​ប៉ុន្មាន​ទើប​ល្អ​នោះ​ដែរ។ យ៉ាង​ណា ហេតុផល​ខាង​ក្រោម​ អាច​សម​ល្មម​ឲ្យ​យើង​សម្រេច​ចិត្ត​បន្ត​បំបៅ​កូន ទោះ​ចេះ​ដើរ​ក៏​ដោយ។

    ១- បំបៅដោះកូនតូច ដូច​ពេល​កូន​នៅ​ជា​ទារក

    ការ​ឈាន​ដល់​វ័យ​កុមារ មិន​មែនគ្រាន់​តែ​ត្រូវ​ការ ការ​ថែទាំ​ពីម៉ាក់ៗ ឬ​ផ្លាស់​ប្តូរ​ការ​ថែទាំ​ថ្មី​នោះ​ទេ។ ការ​ពិត​ វា​ជាចំណែក​មួយ​របស់​ធម្មជាតិ ទៅលើ​​ការ​អភិវឌ្ឍ​របស់ក្មេង។ អង្គ​ការ​សុខ​ភាព​ពិភព​លោក​ បាន​ណែនាំ​ឲ្យ​ថែ​ទាំទារក​​ក្នុង​រយៈ​ពេល ៦ ខែ​ដំបូង ​តាមរយៈ​ការ​​បំបៅ​កូន​ដោយ​ទឹក​ដោះម៉ាក់ៗ​ផ្ទាល់។ កាន់​តែ​ប្រសើរ គួរ​បន្ត​បំបៅ​កូន​អាយុ​​មួយ​ឆ្នាំ លាយ​ជាមួយ​អាហារ​រឹង រហូត​ដល់​កូន​បាន​​អាយុ ២ឆ្នាំ។

    គុណ​សម្បត្តិ​​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម៉ាក់ៗ ជា​វិធី​ជំរុញ​អាហា​រូបត្ថម្ភបន្ថែម​ចំពោះ​កូន​ទើប​ចេះដើរ​ ​ពិសេស​សា​ធាតុចិញ្ចឹម​ក្នុង​ទឹក​ដោះ​ម៉ាក់ៗ គឺអាច​ជួយ​កូន ឲ្យ​ចេះ​សម្រប​ខ្លួនជា​មួយ​អាហា​រូបត្ថម្ភ​ផ្សេង​ទៀត ដែល​ក្មេង​ទទួល​បាន។ បើកូន​យើង​មិន​ចូល​ចិត្ត​ក្នុង​ការ​ញ៉ាំ​អាហារ ក៏​មិន​អាច​ធ្វើ​ឲ្យ​កូន ប្រឈម​បញ្ហា​​កង្វះ​អាហា​រូបត្ថម្ភបាន​ដែរ បើ​ម៉ាក់ៗ​នៅ​តែបំបៅ​កូន​នោះ​។ ហេតុនេះ ស្រីៗ​គ្នា​យើង ​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្នទាំង​ការញ៉ាំ​អាហារ ឬមិន​ញ៉ាំ​អាហារ អាហារ​សម្រន់ ក៏​ដូច​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អាហារណា​ដែល​ល្អ​សម្រាប់យើង​ដូច​គ្នា។

    អត្ថបទ​ពាក់​ព័ន្ធ៖

    • តិចនិកជួយម៉ាក់ៗទើបមានកូនដំបូង ចេះបំបៅដោះបានយ៉ាងងាយ
    • ទារក​ម៉ឹម​​ទឹក​ដោះម្តាយ​ពេល​កើត​ភ្លាម ដល់៦ខែ នឹង​បាន​ប្រយោជន៍​អស្ចារ្យ​ទាំង​នេះ

    ២- មូលហេតុ​ផ្សេង​ទៀត​គួរ​បន្ត​បំបៅ​កូន

    មាន​មូល​ហេតុ​សំខាន់ៗ​ជាច្រើនទៀត ជំរុញ​ចិត្ត​ម៉ាក់ៗ​ជាច្រើន បន្ត​បំបៅ​ដោះ​អូន​តូច​ទើប​ចេះ​ដើរ ដោយ​ហេតុផល​ចម្បង​មាន​ដូច​ជា៖

    – ការ​ពារ​កូនពី​ជំងឺ៖ ទឹក​ដោះម៉ាក់ៗ ​អាច​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំកូន​រឹង​មាំ ​ដូច្នេះ​កូនយើង​នឹង​មិន​ងាយ​​ផ្តា​សាយ ឆ្លង​មេរោគ​នៅ​ត្រចៀក អាលែកហ្ស៊ី រួម​នឹង​ជំងឺ​​ទូទៅ​ដទៃ​ទៀត។ ទោះ​បី​ជា​កូន​នៅ​តែ​ឈឺ​ក៏​ដោយ​ ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ នឹង​ជួយ​ឲ្យក្មេង​តូច​ឆាប់​ជា​វិញ។

    – ក្មេង​​សុខ​ភាព​ល្អ​នៅ​ពេលធំ៖ ការ​ស្រាវ​ជ្រាវ​បង្ហាញ​ថា ​ក្មេង​តូច និង​កុមារដែល​បៅ​ដោះ​ម៉ាក់ៗ ពេល​ធំ​ឡើង​ ទទួល​​មាន​ប្រយោជន៍​ច្រើន​ចំពោះសុខ​ភាព ដូច​ជា ​មានសម្ពាធ​ឈាម​ល្អ និង​មាន​កូលេស្តេរ៉ូល​ទាប។ កូន​យើង ក៏​​មិន​ឡើង​ទម្ងន់ ធាត់ខ្លាំង ឬ​វិវត្ត​ទៅ​ជា​ជំងឺ​​ទឹក​នោម​ផ្អែម​ប្រភេទ​ ២ នោះដែរ។

    – ជំនួយ​ដល់​ការ​លូត​លាស់​ខួរ​ក្បាល៖ ក្រុម​ជំនាញ​ជឿ​​ថា ​ក្មេង​បៅ​ទឹក​ដោះ​ម៉ាក់ៗកាន់​តែ​យូរ គឺ​កាន់​តែ​ឆ្លាត​ ដោយ​សារ​តែ​អាស៊ីដខ្លាញ់​អូមេហ្គា ៣ ឬជាតិ DHA ​មាន​តែ​នៅ​ក្នុង​ទឹក​ដោះ​ម៉ាក់ៗ​នោះឯង។

    – សុខភាពផ្លូវ​ចិត្ត​ល្អ៖ កូន​យើង​នឹង​មាន​អារម្មណ៍​ថា​ស្ងប់​ ព្រោះ​សុដន់ម៉ាក់ៗ អាច​ជួយ​សម្រាលផ្លូវ​អារម្មណ៍កូន និង​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ប្រសើរ។

    – ជួយ​កូន​សម្រាក​បាន​ច្រើន៖ ក្មេង​តូច ​មាន​ការ​ងារគ្រឹះ​ជា​ច្រើន ត្រូវរៀន ត្រូវ​ធ្វើ។ កូនយើង​ ត្រូវ​ស្វែង​យល់​ពី​អ្វីថ្មី​ៗ ស្វែង​យល់​ពី​របស់​ផ្សេង​ៗនៅ​ជុំ​វិញ​ខ្លួន ធ្វើ​ឲ្យ​ពេល​វេលា​សម្រាក​របស់​កូន កាន់​តែ​ខ្លី។ ហេតុនេះ បើ​យើង​បន្ត​បំបៅ​ដោះ​កូន គឺ​ដូច​ជា​ជួយ​កូន​យើង​បាន​សម្រាក​ច្រើននៅ​ពេល​ថ្ងៃ សុខភាព​រាង​កាយ​កូន​បាន​តែ​ប្រសើរ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Aug 20, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម