backup og meta

ម៉ាក់ៗថ្មីថ្មោងគួរដឹង អាហារ ៦ ប្រភេទនេះ មិនគួរ​ឲ្យ​កូន​អាយុក្រោម​ ១ ​ឆ្នាំញ៉ាំឡើយ​

ម៉ាក់ៗថ្មីថ្មោងគួរដឹង អាហារ ៦ ប្រភេទនេះ មិនគួរ​ឲ្យ​កូន​អាយុក្រោម​ ១ ​ឆ្នាំញ៉ាំឡើយ​

បេប៊ី សំដៅលើអូនៗទើបនឹងកើត រហូតដល់អាយុ ១ឆ្នាំ ហើយការថែទាំអូនៗ ក៏មិនមែនជារឿងងាយស្រួលទេ ពិសេសអំឡុងពេលអូនៗចាប់ផ្តើមចេះញ៉ាំអាហារផ្សេងក្រៅពីទឹកដោះម៉ាក់ៗ ខណៈអាហារមួយចំនួន ពេទ្យហាមដាច់ខាតមិនឲ្យបេប៊ីញ៉ាំជាដាច់ខាត ថ្វីដ្បិត​ថា​ដល់អាយុ ៦ ខែ អូនៗ​អាច​ទទួលអាហារ​បន្ថែម (បបរខាប់គ្រប់គ្រឿង)​ ក្រៅពី​ទឹក​ដោះ​ម៉ាក់ៗ​ក៏​ដោយ។ អាហារទាំងនោះ “Hello គ្រូពេទ្យ” នឹងបញ្ជាក់នៅខាងក្រោមនេះ។

១- ទឹកឃ្មុំ

ទារកអាយុក្រោម ១ឆ្នាំ មិនគួរឲ្យញ៉ាំទឹកឃ្មុំនោះឡើយ ទោះស្ថិតក្នុងទម្រង់អ្វីក៏ដូច (ទឹកឃ្មុំស្រស់ នំ ឬអាហារមានបញ្ចូលទឹកឃ្មុំ)។ ត្រូវចាំថា ទឹកឃ្មុំមិនល្អចំពោះបេប៊ីយើងឡើយ ព្រោះវាសម្បូរទៅដោយជាតិ Clostridium botulinum ដែលអាចបង្កទៅជាលម្អងជាតិ Botulinum។ លម្អងទាំងនេះ គឺជាជាតិពុលលាក់មុខ ធ្វើឲ្យប្រព័ន្ធសាច់ដុំអូនៗចុះខ្សោយ ធ្លាក់ចុះសមត្ថភាពជញ្ជក់ទឹកដោះ យំមិនឮ ទល់លាមក និងខ្សោយសាច់ដុំ អាចនឹងខ្វិន។ ទាំងនេះ គឺដោយសារប្រព័ន្ធផ្លូវពោះវៀនទារកមិនទាន់រឹងមាំ ដើម្បីប្រយុទ្ធជាមួយជាតិលម្អង និងជាតិពុលក្នុងទឹកឃ្មុំបាន។

អត្ថបទពាក់ព័ន្ធ៖

២- ទឹកដោះគោស្រស់

ត្រូវផ្តល់ឲ្យអូនៗនូវទឹកដោះម្តាយ ឬម្សៅទឹកដោះ រហូតទាល់អូនៗឈានដល់វ័យមួយឆ្នាំ។ អូនវ័យក្រោមមួយឆ្នាំ មិនមានលទ្ធភាពបំបែកអង់ហ្ស៊ីម និងប្រូតេអ៊ីនក្នុងទឹកដោះគោបានទេ ខណៈជារ៉ែផ្សេងៗក្នុងទឹកដោះគោ កាន់តែធ្វើឲ្យអូនៗប្រឈមបញ្ហាតម្រង​នោម។ លើសពីនេះ ផ្ទុយពីទឹកដោះម៉ាក់ៗ និងម្សៅទឹកដោះ ទឹកដោះគោ ក៏មិនមានសារធាតុចិញ្ចឹមចាំបាច់គ្រប់គ្រាន់សម្រាប់ការការលូតលាស់រស់អូនៗនោះដែរ។

៣- ផ្នែកសនៃស៊ុត

ដាច់ខាតកុំឲ្យអូនៗញ៉ាំផលិតផលអាហារនាំច្នៃចេញពីស៊ុតឲ្យសោះ បើសិនជាអូនៗមិនទាន់ឈានដល់វ័យមួយឆ្នាំ។ ធ្វើនេះគឺដើម្បីកាត់បន្ថយហានិភ័យអាលែកហ្ស៊ី ឬប្រតិកម្មអាលែកហ្ស៊ី ទៅថ្ងៃមុខ ព្រោះប្រូតេអ៊ីនភាគច្រើនមាននៅក្នុងស៊ុត ជាប្រភពនៃសារធាតុបង្កអាលែកហ្ស៊ី ខណៈប្រូតេអ៊ីនក្នុងផ្នែកសនៃស៊ុត ជាអាចមូលហេតុចម្បងនាំឲ្យអូនៗមានប្រតិកម្មអាលែកហ្ស៊ី។ ចាប់​ពី​ឈាន​ដល់វ័យ ៥ឆ្នាំ ក្មេងៗជាធម្មតា នឹងមានលទ្ធភាពអាចប្រយុទ្ធប្រឆាំងសារធាតុអាលែកហ្ស៊ីក្នុងផ្នែកសរបស់ស៊ុតបាន។

៤- ពពួកក្រូច

ដាច់ខាតមិនត្រូវឲ្យបេប៊ីញ៉ាំផ្លែឈើអំបូរក្រូចនោះឡើយ ពិសេសអំឡុងពេល ១-២ ខែដំបូងក្រោយសម្រាល ព្រោះអាហារទាំងនេះ សម្បូរ​វីតាមីន និងអាស៊ីដ អាចធ្វើឲ្យអូនៗឈឺពោះ និងច្រាលអាស៊ីដក្រពះបាន។

៥- អាហារសមុទ្រ និងពពួកខ្យងគ្រំ

អាហារដែលងាយនឹងអាលែកហ្ស៊ីបំផុតចំពោះបេប៊ី គឺជាអាហារសមុទ្រ និងពពួកខ្យងគ្រំ។ អាចពិភាគ្សាជាមួយគ្រូពេទ្យ មុនសម្រេចចិត្តផ្តល់អាហារទាំងនេះទៅអូនៗ សូម្បីតែសាច់ត្រីគ្មានឆ្អឹង ឬ​ត្រីធូណាក្តី។

៦- អាហារទំហំតូចៗ និងរឹង

ពពួកអាហារដូចជាគ្រាប់ផ្លែឈើ​ ពោតបំពង ទំពាំងបាយជូរ បន្លែឆៅ ផ្លែឈើក្រៀម គ្រាប់ធញ្ញជាតិ និងអាហារតូចៗ រឹងៗផ្សេងទៀត សុទ្ធតែដាច់ខាតកុំឲ្យអូនៗញ៉ាំ។ ពពួកអាហារទាំងនេះ គឺគ្រោះថ្នាក់ណាស់ចំពោះបេប៊ីតូចៗ អាចស្លាក់ជាប់នៅបំពងខ្យល់ (បំពង់ក) អូនៗគ្រប់ពេល។ គ្រប់អាហារផ្តល់ឲ្យបេប៊ី ត្រូវតែកិន ឬចិញ្ច្រាំឲ្យបានតូចបំផុត ឬចម្អិនឲ្យទន់ ចាំឲ្យទៅបេប៊ីញ៉ាំ។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Foods to Avoid Feeding Baby

កំណែ​ប្រែបច្ចុប្បន្ន

15/09/2020

អត្ថបទ​ដោយ សន សុភា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ប្រភេទអាហារល្អៗ ម៉ាក់ៗពពោះកូនដំបូងមិនគួររំលង

ចំណុចសំខាន់ពេលជ្រើសរើសទឹកដោះគោម្សៅល្អឲ្យកូនម៉ឹម


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សន សុភា · កែ Sep 15, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម