backup og meta

សញ្ញា​ទាំង​៥​នេះ បង្ហាញ​​ថា​ម៉ាក់​ៗ​ជ្រើសខោ​ទឹក​នោមកូន​ត្រឹមត្រូវ

សញ្ញា​ទាំង​៥​នេះ បង្ហាញ​​ថា​ម៉ាក់​ៗ​ជ្រើសខោ​ទឹក​នោមកូន​ត្រឹមត្រូវ

​​​ខោ​ទឹក​នោម​គឺ​ជា​តម្រូវ​ការ​ចាំបាច់​បំផុត​ក្នុង​ពេល​បច្ចុប្បន្ន​សម្រាប់​ទារក​។ ប៉ុន្តែ​ តើ​ម៉ាក់​ៗ​ដឹង​​ទេ​ថា​ ខោ​ទឹក​នោម​ដែល​អា​អូន​កំពុង​តែ​ប្រើប្រាស់​រាល់​ថ្ងៃ​​ មាន​សាច់​ទន់​ល្មើយ​ និង​ស្រូប​ទឹក​បាន​ល្អ​ដែរ​ឬ​យ៉ាង​ណា​?​ ពិត​ណាស់​ ទារក​តូច​ៗ​មិន​អាច​ប្រាប់​យើង​​​បាន​នោះ​ទេ​ បើ​ទោះ​បី​ជា​ខោ​ទឹក​នោម​ទាំង​នោះ​​​កំពុង​តែ​បង្ក​ជា​បញ្ហា​ដល់​ពួក​គេ​​ក៏​ដោយ​។​ ដូច​នេះ​ ម៉ាក់​ៗ​ត្រូវ​មាន​ភាព​ឆ្លាត​វៃ​ក្នុង​ការ​សង្កេត​​មើល​សញ្ញា​មួយ​ចំនួន​ ដែល​អាច​បញ្ជាក់​ថា​ ខោ​ទឹក​នោម​ដែល​អា​អូន​កំពុង​ពាក់​មាន​ផា​សុខភាព​ និង​មាន​សាច់​ទន់​ល្មើយ​ ​ដើម្បី​ឲ្យ​កូន​ជាទី​ស្រលាញ់​របស់​យើង​អាច​សម្រាក​ ឬ​លេង​ប្រកប​ដោយ​​ភាព​​រីករាយ​។​

. ​វត្ថុ​ធាតុ​ដើម​ទន់​ល្មើយ

សញ្ញា​ដំបូង​ដែល​បញ្ជាក់​ថា​ ខោ​ទឹក​នោម​មាន​គុណភាព​ល្អ​ គឺ​ត្រូវ​មើល​ទៅ​លើ​វត្ថុ​ធាតុ​ដើម​របស់​វា។​ នៅ​ពេល​ដែល​ម៉ាក់​ៗ​ប៉ះ​ខោ​ទឹក​នោម​ដែល​​មាន​សភាព​ទន់​ល្មើយ​ ​អា​អូន​​ពាក់​ទៅ​ក៏​ស្រួល​ខ្លួន​ផង​ដែរ​។​ ​ដូច្នេះ​ហើយ​ ម៉ាក់​​ៗ​គួរ​ជ្រើសរើស​ខោ​ទឹក​នោម​ ដោយ​មើល​ទៅ​លើ​វត្ថុ​ធាតុ​ដើម​ជា​ចម្បង​ ដើម្បី​ឲ្យ​អាអូន​​មាន​ផាសុកភាព​ ​​​មាន​អារម្មណ៍​ស្រស់ស្រាយ​ និង​ស្ងួត​ល្អ​ពេញ​មួយ​ថ្ងៃ​។​

. ​មិន​ជ្រាប​ទឹកចេញ​ក្រៅ

​​​​​​​នៅ​ពេល​ដែល​ខោ​ទឹក​នោម​ជ្រាបទឹក​ចេញ​ក្រៅ​ ប៉ា​ម៉ាក់​មិន​ត្រឹម​តែ​ត្រូវ​ប្ដូរ​ខោ​ទឹក​នោម​​ឲ្យ​អា​អូន​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​​ត្រូវ​ជូត​សម្អាត​កន្លែង​ដែល​ប្រឡាក់​​ទាំង​នោះ​ឲ្យ​បាន​ស្អាត​ថែម​ទៀត​ផង​។ ​ខោ​ទឹក​នោម​​ដែល​ល្អ​ គឺ​អាច​ពង្រាយ​ជាតិ​ទឹក​ទៅ​សព្វ​កន្លែង​ និង​អាច​​ទប់​បាន​រយៈ​ពេល​យូរ​ម៉ោង​ ដូច្នេះ​ វា​មិន​​មាន​ការ​ជ្រាប​ចេញ​ ឬ​កន្ទួល​រមាស់​ដែល​កើត​ចេញ​ពី​ខោ​ទឹក​នោម​នោះ​ទេ។​

. ​គ្មាន​កន្ទួល​រមាស់​​​​​​

​​ម៉ាក់​ៗ​ច្បាស់​ជា​​ពិបាក​ចិត្ត​​ជាក់​ជា​មិន​ខាន​ នៅ​ពេល​ដែល​ឃើញ​​កន្ទួល​រមាស់​កើត​នៅ​លើ​គូទ​របស់​អា​អូន​ម្ដង​ៗ​ ​ពី​ព្រោះ​ម៉ាក់​ៗ​គ្រប់រូប​តែងតែ​ចង់​ឲ្យ​ស្បែក​ដ៏​ទន់​ល្មើយ​របស់​កូន​មាន​សំណើម​ និង​មាន​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់​។ បើ​ទោះ​បី​ជា​មាន​ក្រែម​បំបាត់​កន្ទួល​ជាច្រើន​ប្រភេទ​ក៏​ដោយ​ ម៉ាក់​ៗ​ក៏​អាច​បញ្ចៀស​កន្ទួល​ទាំង​នេះ​ កុំ​ឲ្យ​កើត​នៅ​លើ​ស្បែក​របស់​អា​អូន​​បាន​ ដោយ​ការ​ជ្រើសរើស​ខោ​ទឹក​នោម​ដែល​ស័ក្ដិសម​​សម្រាប់​ស្បែក​របស់​​ទារក​។ វត្ថុ​ធាតុ​ដើម​ដែល​ទន់​ល្មើយ​ អាច​ស្រូប​ទឹក​បាន​យ៉ាង​ឆាប់​រហ័ស​ និង​ធ្វើ​ឲ្យ​គូទ​​​ទារក​មាន​សភាព​ស្ងួត​ល្អ​ពេញ​មួយ​ថ្ងៃ​។

ខោទឹកនោម២

. កូន​ទទួល​បាន​ផាសុកភាព​ និង​ភាព​រីករាយ

ទារក​តូច​ៗ​ មិន​អាច​ប្រាប់​យើង​បាន​ទេ​ បើ​ទោះ​បី​ជា​​ពួក​គេ​មិន​សប្បាយ​ចិត្ត​ចំពោះ​ខោ​ទឹក​នោម​​ដែល​ខ្លួន​កំពុង​តែ​ស្លៀក​ក៏​ដោយ​។​ យ៉ាង​ណា​មិញ​​ ពួកគេ​អាច​បង្ហាញ​ពី​អារម្មណ៍​មិន​ស្រួល​ខ្លួន​ ដោយ​ការ​​ស្រែក​យំ​ និង​មួម៉ៅ​ជាដើម​។​ ​ប្រសិន​បើ​អា​អូន​តូច​​​បាត់​យំ​ ក្រោយ​ពី​យើង​ប្ដូរ​ខោ​ទឹក​នោម​រួច​ ​បាន​ន័យ​ថា​ ខោ​ទឹក​នោម​នោះ​ហើយ​ដែល​ជា​​មូលហេតុ​ ​ធ្វើ​ឲ្យ​​អា​អូន​មិន​ស្រួល​ខ្លួន​​។​

​​​​​​. ពុំ​មាន​ស្នាម​ក្រហម​​លើ​ស្បែក

ជួនកាល​ ម៉ាក់​ៗ​អាច​មើល​ឃើញ​ស្នាម​ក្រហម​​នៅ​ជុំ​វិញ​ចង្កេះ​ ឬ​គូទ​របស់​ទារក​។ ​កត្តា​នេះ​ អាច​បណ្ដាល​មក​ពី​គុណ​ភាព​នៃ​ចង្កេះ​ខោ​ទឹក​នោម​ ឬ​ក៏​ខោ​​ទឹក​នោម​មាន​សភាព​តឹង​ជ្រុល​ពេក​។​ ​ផ្ទុយ​ទៅ​វិញ​ បើ​​ម៉ាក់​ៗ​​ពុំ​ឃើញ​មាន​ស្នាម​ក្រហម​ណាមួយ​កើត​ឡើង​នៅ​លើ​ស្បែក​​​របស់​កូន​ជា​ទី​ស្រលាញ់​ទេ​នោះ​ ​វា​បង្ហាញ​ថា​​ ម៉ាក់​ៗ​បាន​ជ្រើសរើស​ខោ​ទឹក​នោម​ដែល​ត្រឹមត្រូវ​សម្រាប់​កូន​ហើយ​។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://parenting.firstcry.com/articles/brand-5-signs-youve-chosen-the-best-diaper-for-your-baby/

កំណែ​ប្រែបច្ចុប្បន្ន

11/01/2021

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ស្លៀក​ខោទឹកនោមឲ្យកូនមើលទៅស្រួល តែត្រូវដឹងចំណុចតូចៗនេះ

ម៉ាក់ៗទម្លាប់ចាក់ម្សៅក្នុងខោទឹកនោម មិនត្រឹមមិនជួយសម្រួលការរលាក មានតែលើសដើម


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jan 11, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម