backup og meta

អាយុ ៣សប្តាហ៍៖ ម៉ាក់ៗដាច់ខាតត្រូវសំឡឹងមើលភ្នែកបេប៊ីពេលបំបៅដោះឲ្យច្រើន

អាយុ ៣សប្តាហ៍៖  ម៉ាក់ៗដាច់ខាតត្រូវសំឡឹងមើលភ្នែកបេប៊ីពេលបំបៅដោះឲ្យច្រើន

ការលូតលាស់ និងអាកប្បកិរិយា

អាយុ​បាន៣​សប្តាហ៍​ ភ្នែក​របស់​បេប៊ីអាច​មើល​បាន​ឆ្ងាយ​ជាង​មុន​​ ចម្ងាយពី​ ២០​-៣៥​សង់​ទី​ម៉ែត្រ​ ពោលក្នុង​ចម្ងាយពី​ភ្នែក​អូនតូច​មើល​មក​ម៉ាក់​ពេល​​បំបៅ​ដោះ។ ​​អាយុប៉ុណ្ណេះ​បេប៊ី​ផ្តោត​មើល​មុខ​មនុស្ស​ជាង​មើល​​វត្ថុ​ផ្សេង​ៗ​ ដូច​នេះ​ម៉ាក់ៗគួរ​​ព្យាយាម​មើល​មុខ​អាអូន​ពេល​បំបៅ​ដោះ ​ដើម្បី​ជួយលើ​ការ​ផ្តោត​អារម្មណ៍​របស់​អូនតូច​។ ក្នុង​សប្តាហ៍​ទី​៣នេះ​អូន​តូច​នឹង​ចាប់​ផ្តើម​ធ្វើចលនា​ដៃ​ជើង​កាន់​តែ​ច្រើន។

 

១- បង្រៀនកូនពីអីខ្លះ?

មិន​មាន​អ្វី​សាំញ៉ាំច្រើន​ពេក​ទេ ពេល​អា​អូន​អាយុ​បាន​៣សប្តាហ៍​ម៉ាក់​ប៉ា​អាច​និយាយ​ឆ្លើយ​ឆ្លង​ជាមួយ បេប៊ី​ដោយ​ប្រើ​សំឡេង ឬ​ប៉ះ​ផ្ទាល់​ក៏​បាន ព្រោះ​ពេល​ខ្លះ​អាអូន​អាច​ចំណាំ​សំឡេង​របស់​យើងជាង​គេ​ក្នុង​ចំណោម​សំឡេង​មនុស្ស​ជា​ច្រើន។

អាអូន​ចូល​ចិត្ត​ឲ្យ​ម៉ាក់ប៉ា​លើកព ថើប បី​ថ្នាក់​ថ្នម ហើយ​ជួល​កាល​បេប៊ី​អាច​បញ្ចេញ​សំឡេង “អា’ នៅ​ពេល​បាន​ឃើញ​មុខ ឬ​ឮ​សំឡេងយើងក៏​មាន។

សុខភាព និងសុវត្ថិភាព

២- ពិភាក្សាជាមួយគ្រូពេទ្យរឿងអីខ្លះ?

យើង​មិន​ចាំបាច់​យក​បេប៊ី​ទៅ​ជួប​គ្រូពេទ្យ​នោះ​ទេ បើ​សុខភាព​អាអូន​កំពុង​វិវត្ត​ធម្មតា។ ទោះ​ជា​យ៉ាង​ណា​ម៉ាក់ប៉ា​គួរ​សង្កេត​មើល​សញ្ញា​នៃ​បញ្ហា​មួយ​ចំនួនខាងក្រោមនេះ៖

– មើលបរិមាណទឹកនោម

– មើលបញ្ហាឈាមកក។

៣- ត្រូវដឹងពីអីខ្លះ?

ម៉ាក់ប៉ា​ត្រូវ​ដឹង​ពី​រោគ​សញ្ញា​នៃ​ការ​ស្លាប់​ភ្លាមៗ​របស់​បេប៊ី (SIDS) និង​របៀប​ការពារ​ខ្លះៗ។ ការ​ស្លាប់​ភ្លាមៗ​របស់​បេប៊ី សំដៅ​លើ​ការ​ស្លាប់​អំឡុង​គេង​លក់ ដែល​បេប៊ីមាន​អាយុ​ក្រោម ១ ឆ្នាំ​ហាក់​ងាយ​ប្រឈម​នឹង​ស្ថានភាព​នេះ​ជាង​គេ។ មិនមាន​មូលហេតុ​ពិត​ប្រាកដ​អំពី​ជំងឺ​នេះ​ទេ ប៉ុន្តែ​យើង​អាច​ការពារ​អូនតូច​បាន​តាម​វិធី​ខាងក្រោម​នេះ៖

– សម្អាតកន្លែងគេងបេប៊ីទៀងទាត់

– បោកគក់ខ្នើយកម្រាលឲ្យស្អាត

– កុំជក់បារីនៅក្បែរបេប៊ី។

ការព្រួយបារម្ភ

៤- អ្វីខ្លះត្រូវបារម្ភ?

២-៣ សប្តាហ៍​ដំបូង​បេប៊ី​យំ​ច្រើន​បន្តិច ​ធ្វើ​ឲ្យ​ម៉ាក់​ប៉ា​បារម្ភ​ច្រើន។ មិន​មាន​អ្វី​ចម្លែក​នោះទេ ​អាអូន​យំ​បែប​នេះ​គឺ​ជា​វិធី​ប្រាស្រ័យ​​​ទាក់​ទងមក​កាន់​​ម៉ាក់​ប៉ា​ទៅ​វិញ​ទេ។ បើអូន​តូច​យំ​ខ្លាំង​មិន​ឈប់ ​​​ត្រូវ​ប្រញាប់​រក​មូល​ហេតុ​ឲ្យ​ឃើញ​ តើ​មក​ពី​អ្វី?

បេប៊ី​យំ ១ ថ្ងៃ លើស​ ៣ ម៉ោង​ក្នុង​រយៈ​ពេល​ប្រហែល ៣ សប្តាហ៍​នោះ​ ប្រ​ហែល​មក​ពី​​ឈឺ​ពោះ (Colic)។ អូនតូចទាំង​អស់​​មិន​​ឈឺ​ពោះ​ជាប់​​បែប​នេះ​រហូត​ទេ ​មាន​ប្រហែល​ជា ៦០% លែង​មា​ន​បញ្ហា​នេះ​បន្ទាប់​ពី ​៣ខែ​ក្រោយ ហើយ​ប្រហែល ៩០% លែង​ឈឺ​ចាប់​នៅ​ខែ​ទី ៤

ទោះ​បី​ជា​បែប​នេះ​ក្តី​ម៉ាក់​ប៉ា​ទាំង​អស់​គួរ​តែ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ បើ​រក​ឃើញ​បញ្ហា​មិន​ប្រក្រតី​ណាមួយ​កើន​លើ​អាអូន។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

American Academy Of Pediatrics. American Academy of Pediatrics Caring for Your Baby and Young Child, Birth to Age 5 6th Edition. New York: Bantam, 2014. Print version. page 157-200. Murkoff, Heidi. What to Expect, The First Year. New York: Workman Publishing Company, 2009. Print version. Page 99-133.

កំណែ​ប្រែបច្ចុប្បន្ន

27/11/2019

អត្ថបទ​ដោយ ណៃ ទូច

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

តើរបបអាហារអ្វីខ្លះដែលជួយ​ឲ្យ​កូន​អាចទប់ទល់នឹងជំងឺ និងលូតលាស់ល្អ?

ដើរលេងអុំទូកមនុស្សច្រើនកុះករ បើកូនខ្យល់គរ ប៉ាម៉ាក់គួរជួយកូនបែបណា?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ណៃ ទូច · កែ Nov 27, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម