backup og meta

អាយុ ៤៧ សប្តាហ៍៖ នៅតូចអ៊ីចឹង បង្រៀនកូនពីខ្លះទៅ?

អាយុ ៤៧ សប្តាហ៍៖ នៅតូចអ៊ីចឹង បង្រៀនកូនពីខ្លះទៅ?

ការលូតលាស់ និងអាកប្បកិរិយា

កូន​អាច​យល់​ពី​អ្វី​ដែល​យើង​​ប្រាប់ ដូច​នេះ​​វា​ជា​ពេល​ដ៏​ល្អ​សម្រាប់​បង្រៀន​កូន និង​ត្រូវ​ប្រើ​ពាក្យ​ថា ​“​សូម​’​ និង​​ “អរគុណ​’ តបទៅក្មេង​ ហើយ​ប្រែ​ក្លាយ​ពេល​រៀប​ចំ​របស់​លេង​ឲ្យ​មក​ជា​ការ​កម្សាន្ត​អារម្មណ៍​របស់​កូន។

នៅ​សប្តាហ៍​ទី ៣ ​ក្នុង​ខែ​ទី ១១ កូន​យើង​អាច៖

– យក​ម្រាម​ដៃ​​ចាប់​កាន់​វត្ថុ​តូចៗ

– ឈ​រម្នាក់​ឯង​

– និយាយ​ពាក្យ​ “​ដាដា​”​ ឬ “​ម៉ា​ម៉ា​”​ និងពាក្យ​ផ្សេងៗ

១-​ បង្រៀនកូនដោយរបៀបណា?

​មិន​ដឹង​ថា​​​ត្រូវ​បង្រៀន​កូនអ្វី​ខ្លះពេល​នេះ​មែនទេ? មិន​បាច់​ស្មុគ​ស្មាញ​ពេក​ទេ ​ប៉ាម៉ាក់​អាចផ្តើម​បង្រៀន​កូន​បន្តិច​ម្តងៗ រហូត​អាអូន​ដឹង​ថា​ គេ​ត្រូវ​ការ​រូប​យើង​នៅ​ក្បែរ​ខ្លួន។ មុនដំបូង​យើង​ត្រូវ​បង្រៀន​កូន​ឲ្យ​ស្គាល់​ពី​វត្ថុ និង​ឈ្មោះ​របស់​វា ដោយ​ព្យាយាម​និយាយ​រៀប​រាប់​ឈ្មោះ​វត្ថុ​ផ្សេង​ៗ​ជាមួយ​កូន​​ឲ្យ​បាន​ច្រើន រាប់​ចំនួន​ជំហាន​ដែល​កូន​យើង​បាន​​បោះ​ទៅ​មុខ​ ឬ​រៀប​រាប់​ពណ៌​ផ្លែ​ឈើ​​នៅ​ហាង​ទំនិញ-ល-។

យើង​ក៏​អាច​អាន​រឿង​ដែល​មាន​រូប​ភាព​ឲ្យ​កូន​​ស្តាប់ ​ហើយ​ចង្អុល​វត្ថុ​​នៅ​​ក្នុង​ផ្ទះ​ដែល​ស្រដៀង​គ្នា​ជា​មួយ​រូប​ក្នុង​សៀវភៅ។ កុំភ្លេច​សួរ​កូន​ឲ្យ​ញឹក​ញាប់​ផង​ថា តើ​កូន​ចង់​ស្រោម​ជើង​ពណ៌​ក្រហម ឬ​ខៀវ។ តិច​និច​មួយ​ទៀត យើង​អាច​ដាក់​វត្ថុ ២ នៅ​ចំ​ពី​មុខ​កូន ហើយ​ឲ្យ​កូន​រើស​យក​មួយ ដំបូង​អាអូន​អាច​មិន​ខ្វល់​ប៉ុន្តែ​ពេល​យើង​ប្រាប់​​ឲ្យ​រើស​ម្តង​ទៀត កូន​យើង​នឹង​ធ្វើ​តាម​ហើយ​រើស​យក​វត្ថុ​មួយ​ដែល​ចូល​ចិត្ត។

សុខភាព និងសុវត្ថិភាព​

២- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ?

ក្មេង​ជា​ច្រើន​មិន​ចង់​ទៅ​មន្ទីរពេទ្យ​ដើម្បី​ពិនិត្យ​សុខភាព​ទេ តែ​បើ​មាន​ការ​ណាត់​ជួប​ពេទ្យ​យើង​គួរ​នាំ​កូន​ទៅ​ឲ្យ​បាន​ទៀត​ទាត់ ដើម្បី​តាម​ដាន​ការ​លូតលាស់​។

៣- ចំណុចត្រូវដឹង

ក្មេងៗ​ចូលចិត្ត​បៀម​មេ​ដៃ និង​ក្បាល​ដោះ​ជ័រ​ជាងគេ តើ​នេះ​មក​ពី​មូលហេតុ​អ្វី?

បៀបមេ​ដៃ៖ ការ​បៀប​ដៃមិនអាក្រក់ទេ បញ្ជាក់​ថា​កូន​យើង​មាន​សុខភាព​ល្អ អាអូនអាច​លួង​ខ្លួនឯង​ដោយ​ការ​បៀម​ដៃ​បាន។ នេះ​ជា​ការ​លួង​លោម​ខ្លួន​ឯង​តាម​ធម្មជាតិ ​ដែល​ក្មេង​ទាំង​អស់​ចេះ។ សូម្បី​តែ​អ្នក​ជំនាញ​ក៏​យល់​ស្រប​ថា​វា​មិន​ប៉ះ​ពាល់​ដល់​ក្មេង​ដែរ។​

បៀមក្បាល​ដោះ​ជ័រ៖ ក្បាល​ដោះ​ជ័រ​គឺ​ជា​របស់​​សម្រាប់​លួង​ក្មេង ​ប៉ុន្តែយើង​មិន​ចាំ​បាច់​ត្រូវ​ប្រើ​ទេ។ ពេល​ខ្លះ​ក្បាល​ដោះ​ជ័រ​ជ្រុះ​ប្រឡាក់​ដី​កខ្វក់ កូន​យើង​រើស​មក​បៀម​វិញ​ក៏​ថា​បាន។ មាន​រឿង​មួយ​ទៀត​ការ​បៀម​ក្បាល​ដោះអាច​ធ្វើឲ្យ​ប៉ះ​ពាល់​ដល់​ការ​លូត​លាស់​​ធ្មេញ​​ក្មេង។

ការព្រួយបារម្ភ

៤- រឿងអ្វីខ្លះត្រូវបារម្ភ?

កូន​កាន់​តែ​ធំ ហើយ​គេង​នៅ​ជាមួយ​ម៉ាក់ប៉ា ដូច្នេះ​ជៀស​មិន​រួច​ពី​ខ្លាច​កូន​ឃើញ​យើង​​ធ្វើអ្វី​មិន​សមរម្យ ឬ​អត់​មាន​សម្លៀក​បំពាក់​នោះ​ទេ។ កុំ​ទាន់​ភ័យ ​អ្នក​ជំនាញ​និយាយ​ថា ក្មេង​មាន​អាយុ​តិច​ជាង ៥ ​ឆ្នាំ​ មិន​មាន​អ្វី​​ប៉ះ​ពាល់​នៅ​ពេល​ឃើញ​ម៉ាក់​ប៉ា​លែង​ខ្លួន​ទទេ​​ទេ។ ដូច​នេះ​ក្មេង​អាយុ​តិច​ជាង​មួយ​ឆ្នាំ ​មិន​មាន​អារម្មណ៍​អ្វី​ទាំង​អស់​ពេល​ឃើញម៉ាក់ប៉ាមិន​ស្លៀក​ខោ​អាវ។ នេះ​ដោយ​សារ​កូន​នៅ​ក្មេង មិន​អាច​ចាំ​រាល់​អ្វី​ដែល​គេ​បាន​ឃើញ​ឡើយ។ ប៉ុន្តែ​អ្នក​ខ្លះ​និយាយ​ថា ​មិន​គួរ​ឲ្យ​កូន​​ឃើញ​យើង​ស្រាត​ខ្លួន​ទទេ​ពេល​​មាន​អាយុ ៣ ឬ ៤ ឆ្នាំ​ឡើយ។

ពេល​កូន​​ចង់​ឃើញ និង​​​ប៉ះ​​សក់​លើ​ប្រដាប់​ភេទ​​យើង​ ​ឬស្ទាប​អង្អែល​ចុង​ដោះ ​នោះ​យើង​គួរ​បញ្ឈប់​សកម្មភាព​​កូន។ យើង​អាច​ហាម​ដោយ​ពន្យល់​ថា ​វា​ជា​កេរ​ខ្មាស​យើង​ នោះ​អាអូន​អាច​យល់​ហើយ​ចេះ​ការ​ពារ​ផ្នែក​ទាំង​នោះ​របស់​គេ​ពេល​ធំ​បន្តិច​។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Murkoff, Heidi. What to Expect, The First Year. New York: Workman Publishing Company, 2009. Print version. page 460 – 465

Your 11-month-old. Week 4. http://www.babycenter.com/6_your-11-month-old-week-4_1496452.bc. Accessed June 2, 2015.

 

កំណែ​ប្រែបច្ចុប្បន្ន

24/01/2019

អត្ថបទ​ដោយ ណៃ ទូច

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

តើរបបអាហារអ្វីខ្លះដែលជួយ​ឲ្យ​កូន​អាចទប់ទល់នឹងជំងឺ និងលូតលាស់ល្អ?

ដើរលេងអុំទូកមនុស្សច្រើនកុះករ បើកូនខ្យល់គរ ប៉ាម៉ាក់គួរជួយកូនបែបណា?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ណៃ ទូច · កែ Jan 24, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម