backup og meta

មូលហេតុពេទ្យហាមបន្ថែមអំបិល ឬស្ករ ក្នុងបបរខាប់គ្រប់គ្រឿង

មូលហេតុពេទ្យហាមបន្ថែមអំបិល ឬស្ករ ក្នុងបបរខាប់គ្រប់គ្រឿង

ពេល​កូន​អាយុ​បាន ៦ខែ ម៉ាក់ៗ​ប្រាកដ​ជា​ធ្វើ​បបរ​ខាប់​គ្រប់​គ្រឿង​ឲ្យ​ញ៉ាំ បន្ថែម​ពី​លើ​ការ​បំបៅ​ដោះ​កូន។ តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល គឺ​មិន​ត្រូវ​ឲ្យ​ម៉ាក់​បង់​អំបិល ស្ករ ទឹកត្រី ទៅ​ក្នុង​បបរ​ខាប់​គ្រប់​គ្រឿង​នោះ​ទេ តែ​ត្រូវ​បង់​ប្រេង​ឆា ឬ​ប្រេង​អូលីវ​បន្តិច។

ទោះ​បី​ជា​យ៉ាង​នេះ​ក៏ ម៉ាក់ៗ​មួយ​ចំនួន​តែង​តែ​លួច​បង់​អំបិល​បន្តិច​ចូល​ទៅ​បបរ​កូន ដោយ​បារម្ភ​បើ​មិន​ដាក់​អំបិល ឬ​ស្ករ បបរ​សាប​សឹង កូន​ញ៉ាំ​ទៅ​គ្មាន​រសជាតិ​អី​ទេ។

ទម្លាប់​ធ្វើ​បែប​នេះ លោក​ជំទាវ ប្រាក់ សោភ័ណនារី អនុរដ្ឋលេខាធិការ ក្រសួង​សុខាភិបាល​អះ​អាង​ថា មិន​ល្អ​នោះ​ទេ កូន​ក្មេង​កាល​ណា​ញ៉ាំ​ប្រៃ ឬ​ញ៉ាំ​ផ្អែម​ពេក ធ្វើ​ឲ្យ​មាន​បញ្ហា​សុខភាព​ទៅ​ថ្ងៃ​មុខ ពិសេស​ពាក់ព័ន្ធ​នឹង​បញ្ហា​ក្រលៀន។ វេជ្ជបណ្ឌិត​ទទួល​បន្ទុក​ផ្នែក​អាហារូត្ថម្ភ​រូប​នេះ​បាន​ពន្យល់​ថា ក្មេង​ទើប​តែ​ចប់​ពី​បៅ​ដោះ​ម្តាយ ចូល​មក​ញ៉ាំ​បបរ គឺ​នៅ​រសជាតិ​ដូច​គ្នា អណ្តាត​ក្មេង​អត់​ទាន់​បាន​ប៉ះពាល់​រសជាតិ​អី​នោះ​ទេ (មិនដឹងថា សាប ឬប្រៃ) ដូច្នេះ​យើង​មិន​បាច់​បារម្ភ​ថា បបរ​សាប​អ៊ីចឹង កូន​ញ៉ាំ​មិន​កើត​នោះ​ទេ។

កូន​មិន​ព្រម​ញ៉ាំ​អាហារ

“ជា​គោលការណ៍​យើង​អត់​ចង់​ឲ្យ​ទារក ឬ​កុមារ​តូចៗ ញ៉ាំ​អ្វី​ដែល​ប្រៃ ឬ​ផ្អែម​ពេល​នោះ​ទេ ជួនកាល​មាត់​យើង យើង​ធ្លាប់​ញ៉ាំ​ប្រៃ ផ្អែម យើង​អត់​ដឹង​ថា កម្រិត​ហ្នឹង​ប្រៃ​ផ្អែម​ប៉ុន​ណា​ទេ។ អ៊ីចឹង​ហើយ​តាម​គោលការណ៍​របស់​ក្រសួង​សុខាភិបាល យើង​អត់​ឲ្យ​ដាក់​អំបិល​ទេ អត់​ចាំ​បាច់​ដាក់​តែម្តង’។ លោកជំទាវ ប្រាក់ សោភ័ណនារី រៀបរាប់។

ចំពោះបញ្ហានេះដែរ លោក​វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយក​មន្ទីរពេទ្យ​កុមារ​ជាតិ បកស្រាយ​ថា កូន​ក្មេង​ត្រូវ​ការ​បរិមាណ​អំបិល ឬ​ស្ករ​តិចតួច​បំផុត ព្រោះតម្រងនោម​ទារក​នៅ​តូច ហើយ​ខ្ចី កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​លូតលាស់។ ផ្ទុយ​មក​វិញ ការ​ប្រើ​អំបិល ស្ករ និង​ប៊ីចេង បន្ថែម​ទៅ​លើ​របប​អាហារ​កូន​ច្រើន​លើស​កម្រិត នឹង​បង្ក​ផល​ប៉ះពាល់​ចំពោះ​សុខភាព​កូន​ក្មេង​ ដែល​ផល​ប៉ះ​ពាល់​នោះ​អាច​នឹង​បង្ហាញ​ឲ្យ​ភ្លាមៗ និង​ផល​ប៉ះពាល់​យូរ​ទៅ​ថ្ងៃ​ខាង​មុខ។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Can I put salt in my baby’s food?, https://www.babycentre.co.uk/x555836/can-i-put-salt-in-my-babys-food#:~:text=There’s%20no%20need%20to%20add,with%20more%20salt%20than%20this.

Salt and Sugar for Babies – Reasons to Avoid Them, https://parenting.firstcry.com/articles/salt-and-sugar-for-babies-reasons-to-avoid-them/

កំណែ​ប្រែបច្ចុប្បន្ន

30/09/2021

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ចង់ឲ្យក្រពះ-ពោះវៀនកូនដំណើរការល្អ ម៉ាក់ប៉ាត្រូវចេះបំប៉នអាហារកូនបែបណា?

របៀបថែទាំកូនកើតមិនគ្រប់ខែ ឲ្យមានសុខភាពល្អ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Sep 30, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម