backup og meta

កូនអាលែកហ្ស៊ីទឹកដោះគោ ម៉ាក់ៗគួរជ្រើសរើសអាហារទាំងនេះឲ្យ​កូន

កូនអាលែកហ្ស៊ីទឹកដោះគោ ម៉ាក់ៗគួរជ្រើសរើសអាហារទាំងនេះឲ្យ​កូន

ក្មេង​អាយុ​ចាប់​ពី​១-៤​ឆ្នាំ​ត្រូវការ​កាល់ស្យូម វីតាមីន D និង​ជាតិ​ខ្លាញ់​ដើម្បី​លូតលាស់​ខាង​​ខួរក្បាល ឆ្អឹង សាច់ដុំ សរីរាង្គ និង​ស្បែក។ ជាតិខ្លាញ់​គឺ​ជួយ​រាងកាយឲ្យ​មាន​ដំណើរការ​វីតាមីន D ចំណែកឯ​វីតាមីន D ជួយ​រាងកាយ​ស្រូប​យក​កាល់ស្យូម។ សម្រាប់​ក្មេង​ភាគច្រើន​អាច​ទទួល​យក​សារធាតុ​ចិញ្ចឹម​ទាំង​នេះ​តាម​រយៈ​ទឹកដោះគោ ឬ​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​ផ្សេងៗ។ ចុះ​សម្រាប់​ក្មេង​ដែល​អាលែកហ្ស៊ីទឹកដោះគោ ម៉ាក់ប៉ា​គួរ​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​កូន​ទទួល​បាន​សារធាតុ​ចិញ្ចឹម​ទាំង​នេះ​គ្រប់គ្រាន់?​

១. អាហារ​សម្បូរ​កាល់ស្យូម​ដែល​មិន​មែន​ជា​ទឹកដោះគោ

កាល់ស្យូម​មាន​នៅ​ក្នុង​អាហារ​ផ្សេងទៀត​ជា​ច្រើន​ដែល​មិន​មាន​ជា​ទឹកដោះគោ ឬ​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ ហើយ​ក្មេង​ត្រូវការ​កាល់ស្យូម​ប្រហែល ៧០០ មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ។ អាហារ​សម្បូរ​កាល់ស្យូម​មាន​ដូចជា តៅហ៊ូ ត្រីសាល់ម៉ុន បន្លែ​ស្លឹក​បៃតង គ្រាប់​សណ្ដែក ផ្កាខាត់ណា​ខៀវ ផ្លែល្ហុង និង​ទឹកសណ្ដែក​បន្ថែម​កាល់ស្យូម (Calcium-fortified soy milk)។ ម៉្យាងទៀត វីតាមីន C អាច​ជួយ​រាងកាយ​ក្នុង​ការ​ស្រូប​យក​កាល់ស្យូម​ដែរ ដូចនេះ​ម៉ាក់ប៉ា​អាច​បន្ថែម​អាហារ​សម្បូរ​វីតាមីន C និង​អាហារ​សម្បូរ​កាល់ស្យូម​ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​បាន។​

​ប្រដៅ​កូន

២. អាហារ​សម្បូរ​វីតាមីន D ​ដែល​មិន​មែន​ជា​ទឹកដោះគោ

​ក្មេង​ត្រូវ​ផឹក​ទឹកដោះគោ​ ៦កែវ​ដើម្បី​ទទួល​បាន​នូវ​កម្រិត​ត្រូវការ​ប្រចាំ​ថ្ងៃ។ ប៉ុន្តែ​ការ​ផឹក​ទឹកដោះគោ​ច្រើន​ពេក​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​ផ្សេងៗ​ដូចជា​កង្វះ​ជាតិ​ដែក និង​ជំងឺ​ធាត់។ ហេតុនេះ​ម៉ាក់ប៉ា​អាច​ឲ្យ​កូន​ទទួល​បាន​វីតាមីន D ពី​អាហារ​ផ្សេងៗ​ដូចជា​ត្រីសាល់ម៉ុន ត្រីធូណា ត្រីអណ្ដែង បង្គា ស៊ុត សណ្ដែកសៀង និងបាយ។ ម៉ាក់ប៉ា​អាច​ឲ្យ​ទទួល​បាន​វីតាមីន D ដោយ​ឲ្យ​កូន​ត្រូវ​ពន្លឺ​​ថ្ងៃ​ប្រហែល​ពី​៥-៣០នាទី​ក្នុង​មួយ​សប្ដាហ៍។​

៣. អាហារ​សម្បូរ​ជាតិ​ខ្លាញ់​ដែល​មិន​មែន​ជា​ទឹកដោះគោ

ជាតិ​ខ្លាញ់​គឺ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ការ​លូតលាស់​នៃ​កោសិកា និង​ថាមពល។ ក្នុង​របប​អាហារ​របស់​ក្មេង​គួរ​មាន​កាឡូរី​ប្រហែល​១ ០០០​កាឡូរី​ក្នុង​មួយ​ថ្ងៃ ហើយ​ទឹកដោះគោ​២កែវ​អាច​ផ្តល់​នូវ​កាឡូរី​ជិត​ពាក់កណ្ដាល​នៃ​កម្រិត​ត្រូវការ។ យ៉ាងណាមិញ​ប្រសិនជា​ក្មេង​អាលែកហ្ស៊ី​នឹង​ទឹកដោះគោ ម៉ាក់ប៉ា​អាច​ឲ្យ​កូន​ញ៉ាំ​អាហារ​ផ្សេង​ទៀត​ដូចជា​បឺរសណ្ដែកដី ផ្លែ​បឺរ ត្រីសាល់ម៉ុន និង​ប្រេង​អូលីវ។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.verywellfamily.com/nonmilk-sources-of-nutrients-for-toddlers-290121

កំណែ​ប្រែបច្ចុប្បន្ន

01/10/2021

អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ក្មេងៗផឹកទឹកដោះគោច្រើនអាចមានបញ្ហាទាំងនេះ

ក្មេងប្រុស-ស្រី ត្រូវការលូតលាស់ដូចគ្នា តែតម្រូវការអាហារមួយថ្ងៃៗមិនដូចគ្នាទេ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Oct 01, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម