backup og meta

ម៉ាក់ប៉ាអាចចាប់ផ្ដើមផ្ដល់អាហារដំបូងឲ្យអាអូនអាយុ ៦-១២ ខែ តាមតិចនិកនេះបាន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Dec 22, 2020

    ម៉ាក់ប៉ាអាចចាប់ផ្ដើមផ្ដល់អាហារដំបូងឲ្យអាអូនអាយុ ៦-១២ ខែ តាមតិចនិកនេះបាន

    នៅ​ពេល​ដែល​ទារក​លូតលាស់​ធំ​ទៅ​ៗ អា​អូន​បៅ​ត្រឹម​តែ​ទឹក​ដោះ​ម្ដាយ ឬ​ទឹក​ដោះ​គោ​តែ​មួយ​មុខ​មិន​ជួយ​ដល់​ការ​លូតលាស់​របស់​កូន​បាន​ពេញលេញ​ទេ ។ ហេតុ​នេះ​ហើយ ទើប​ម៉ាក់​ប៉ា​គួរ​តែ​ចាប់​ផ្ដើម​ផ្ដល់​អាហារ​បន្ថែម​ដល់​អា​អូន ដើម្បី​ជួយ​បំពេញ​សារធាតុ​ចិញ្ចឹម​ជួយ​ដល់​ការ​លូត​លាស់​របស់​កូន។

    នៅ​អាយុ ​៦​ខែ ទឹក​ដោះ​ម្ដាយ​នៅ​តែ​ជា​ប្រភព​អាហារ​ចាំ​បាច់​សម្រាប់​កូន ប៉ុន្តែ​ទឹក​ដោះ​តែ​មួយមុខមិន​គ្រប់​គ្រាន់​ដល់​ការ​លូតលាស់​របស់​កូន​ឡើយ ជា​ហេតុ​ដែល​ម៉ាក់​ប៉ា​គួរ​បន្ថែម​អាហារ​ពិត​ប្រាកដ​ដល់​កូន​ឲ្យ​បាន​គ្រប់​មុខ​ទើប​ល្អ​ដល់​ការ​លូតលាស់​កូន និង​សុខភាព​កូន​ល្អ។

    ផ្ដល់​អាហារ​ឲ្យ​កូន៖ ៦-៨ខែ

    ចាប់​ពី ៦-៨ខែ ម៉ាក់​ប៉ា​អាច​បញ្ចុក​អាហារ​ទន់ៗ​កន្លះ​ពែង ៣-៤ដង/ថ្ងៃ។ នៅ​អាយុ​ប៉ុណ្ណេះ អា​អូន​អាច​ញ៉ាំ​អាហារ​អ្វី​ក៏​បាន​ដែរ លើក​លែង​តែ​ទឹក​ឃ្មុំ ព្រោះ​ក្នុង​ទឹក​ឃ្មុំ​មាន​បាក់តេរី​មួយ​ចំនួន​ដែល​ប្រព័ន្ធ​រំលាយ​អាហារ​អា​អូន​នៅ​ខ្ចី​មិន​អាច​ទ្រាំ​ទ្រ​បាន រហូត​ដល់​កូន​អាយុ​១​ឆ្នាំ។ យើង​អាច​ចាប់​ផ្ដើម​ពី​អាហារ​សម្រន់​ល្អៗ​ដូច​ជា ផ្លែឈើ​ទន់ ឬ​កិន​ឲ្យ​ម៉ដ្ត រវាង​ម៉ោង​អាហារ​ពេល តែ​អា​អូន​ក៏​ត្រូវ​បៅ​ដោះ​ម៉ាក់​ៗ​ឲ្យ​បាន​ច្រើន​ដែរ ទើប​ល្អ។​

    ផ្ដល់​អាហារ​ឲ្យ​កូន៖ ៩-១១ខែ

    ចាប់​ពី​អាយុ៩-១១​ខែ​ទៅ អា​អូន​អាច​ញ៉ាំ​អាហារ​កន្លះ​ពែង ៣-៤​ដង/ថ្ងៃ បូក​ជាមួយ​អាហារ​សម្រន់​តិច​តួច​ទៀត។ នៅ​ពេល​កូន​មាន​អាយុ​ប៉ុណ្ណេះ យើង​អាច​ផ្ដល់​អាហារ​ទន់​ៗ​ឲ្យ​កូន​ដោយ​មិន​ចាំ​បាច់​កិន​វា​ឲ្យ​ម៉ដ្តបាន ហើយ​កូន​អាច​ចាប់​ផ្ដើម​រៀន​ញ៉ាំ​អាហារ​ដោយ​ខ្លួន​ឯង។ ទោះ​យ៉ាង​ណា បើ​អាច​អា​អូន​គួរ​តែ​នៅ​បន្ត​បៅ​ដោះ​ម្ដាយ​ដដែល​។

    ម៉ាក់​ប៉ា​ត្រូវ​ចាំ​ថា គ្រប់​អាហារ​ដែល​ផ្ដល់​ឲ្យ​កូន ត្រូវ​ផ្ទុក​សារធាតុ​ចិញ្ចឹម​ច្រើន និង​ងាយ​ស្រួល​ដល់​អា​អូន​ញ៉ាំ។ អាហារ​ទាំង​នោះ​ត្រូវ​សម្បូរ​ដោយ​ថាមពល និង​ជីវជាតិ​ផ្សេងៗ​ដូច​ជា បន្លែ ផ្លែឈើ ពពួក​សណ្ដែក គ្រាប់​ធញ្ញជាតិ ជាតិ​ខ្លាញ់​ល្អ ពិសេស​នោះ​គឺ​សាច់​សត្វ​ដូច អាហារ​ផលិត​ពី​ទឹក​ដោះ​គោ ស៊ុត ត្រី សាច់​។ល។ ការ​ដែល​ឲ្យ​កូន​ញ៉ាំ​អាហារ​បាន​ច្រើន​មុខ​រៀង​រាល់​ថ្ងៃ គឺ​ជា​ឱកាស​ដ៏​ល្អ​មួយ​ឲ្យ​អា​អូន​ស្រូប​យក​សារធាតុ​ចិញ្ចឹម​ត្រូវ​ការ​សម្រាប់​ការ​លូតលាស់។

    ប៉ុន្តែ ក្នុង​ករណី​ដែល​កូន​ប្លែក​អាហារ ដាក់​ចូល​មាត់​ខ្ជាក់​ចេញ​ៗ ម៉ាក់​ប៉ា​មិន​ចាំ​បាច់​បង្ខំ​កូន​ឲ្យ​ញ៉ាំ​ទៀត​ទេ ហើយ​បើ​អាច គួរ​តែ​សាក​ឲ្យ​កូន​ញ៉ាំ​ម្ដង​ទៀត នៅ​២-៣​ថ្ងៃ​ក្រោយ។ មួយ​វិញ​ទៀត ម៉ាក់​ប៉ា​អាច​លាយ​អាហារ​ចូល​គ្នា ដោយ​យក​អាហារ​ដែល​កូន​ចូល​ចិត្ត ទៅ​លាយ​ជាមួយ​អាហារ​ថ្មី ឬ​មួយ​ក៏​ច្របាច់​ទឹក​ដោះ​ពី​លើ​ក៏​បាន។

    ទារក

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Dec 22, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម