backup og meta

ជាតិដែករាងកាយកូនត្រូវការទៅ​តាម​វ័យ ម៉ាក់ៗគួរ​ដឹង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Nov 12, 2021

    ជាតិដែករាងកាយកូនត្រូវការទៅ​តាម​វ័យ ម៉ាក់ៗគួរ​ដឹង

    បញ្ហា​មួយ​ដែល​ម៉ាក់​ប៉ា​គ្រប់​រូប​រមែង​ចង់​ឲ្យ​កូន​តូចៗ​ចៀស​ឆ្ងាយ​នោះ គឺ​កង្វះ​ជាតិ​ដែក ដោយសារ​វា​អាច​បណ្ដាល​ឲ្យ​កូន​កើត​ជំងឺ​ស្លេកស្លាំង​ដោយសារ​ខ្វះ​គ្រាប់​ឈាម​ក្រហម​បាន។ ហេតុ​នេះ​ហើយ វា​ជា​រឿង​ចាំ​បាច់​បំផុត​ដែល​ម៉ាក់​ប៉ា​គួរ​តែ​ដឹង​ពី​បរិមាណ​ជាតិ​ដែក​រាងកាយ​កូន​ៗ​ត្រូវ​ការ​ជា​ប្រចាំ ដើម្បី​ជួយ​សុខភាព​កូន​រឹងមាំ និង​លូតលាស់​ឲ្យ​បាន​ពេញលេញ។

    យោង​តាម​ការ​ណែនាំ​របស់​វិទ្យាស្ថាន​ជំងឺ​កុមារ American Academy of Pediatrics ក្មេង​តូចៗ​ត្រូវ​ការ​បំប៉ន​អាហារ​មាន​បរិមាណ​ជាតិ​ដែក​ដូច​ខាង​ក្រោម​នេះ៖

    • ចំពោះ​ទារក​បៅ​ដោះ អាយុ ៤-៦ ខែ ត្រូវ​ការ​ជាតិ​ដែក​សរុប ១មិល្លីក្រាម/គីឡូ/ថ្ងៃ
    • ចំពោះ​ទារក​កើត​មុន​ខែ ត្រូវ​ការ ២មិល្លីក្រាម/​គីឡូ/​ថ្ងៃ ប្រើ​ពេញ១​ឆ្នាំ​ដំបូង។ គួរ​តែ​ធ្វើ​បែប​នេះ​រហូត​ដល់​ក្មេងៗ​ទទួល​បាន​ជាតិ​ដែក​គ្រប់គ្រាន់​ពី​ទឹក​ដោះ​គោ ឬ​អាហារ។ ក្មេង​បៅ​ទឹក​ដោះ​គោ អាច​ទទួល​បាន​ជាតិ​ដែក​គ្រប់គ្រាន់។
    • ក្មេង​អាយុ ៦-១២ ខែ ត្រូវ​ការ​ជាតិ​ដែក ១១មិល្លីក្រាម/ថ្ងៃ ពី​ចំណី​អាហារ ឬ​អាហារ​បំប៉ន។
    • ក្មេង​អាយុ ១-៣ ឆ្នាំ អាច​ទទួល​បាន​ជាតិ​ដែក​គ្រប់​គ្រាន់​ពី​អាហារ​គេ​ញ៉ាំ ដែល​តម្រូវ​ការ​ប្រចាំ​ថ្ងៃ ៧​មិល្លីក្រាម និង​អាច​បន្ថែម​អាហារ​បំប៉ន​ក្នុង​ករណី​ចាំ​បាច់។

    ទន្ទឹម​នឹង​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បាន​ឲ្យ​ដឹង​ដែរ​ថា កូន​តូច​ខ្វះ​ជាតិ​ដែក​ធ្ងន់ធ្ងរ​អាច​ប្រឈម​នឹង​គ្រោះថ្នាក់​ដល់​ជីវិត​បាន បើ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​តាមដាន​ខ្ពស់ ពី​អាការ​ស្លេកស្លាំង​ទៅ​លើ​កូន។ កាលណា​មាន​ចំនួន​គ្រាប់​ឈាម​ក្រហម​មិន​គ្រប់គ្រាន់​សម្រាប់​ដឹក​អុកស៊ីសែន និង​សារធាតុ​ចិញ្ចឹម​នោះ ធ្វើ​ឲ្យ​កុមារ​ប្រឈម​ខ្ពស់​ទៅ​នឹង​គ្រោះថ្នាក់។

    រោគ​សញ្ញា​នៃបញ្ហាខ្វះជាតិដែក

    – ស្លេកស្លាំង

    – អស់កម្លាំង

    – បែកញើសស្អិត

    – ត្រជាក់ដៃជើង

    – ដង្ហើមខ្លី

    – គ្រាប់​ឈាម​ក្រហម​ធ្លាក់​ចុះ បើ​ពិនិត្យ​ឈាម

    – សន្លប់​ដោយ​គ្មាន​អុកស៊ីសែន​គ្រប់​គ្រាន់​ក្នុងឈាម (ករណីធ្ងន់ធ្ងរ)។

    ចំណាំ៖ អាហារ​ដែល​សម្បូរ​ជាតិ​ដែក​ដែល​អា​អូន​លើ​អាយុ​៦ខែ​អាច​ញ៉ាំ​បាន​មាន​ដូចជា ផ្កា​ខាត់ណា​ខៀវ សណ្ដែកសៀង តៅហ៊ូ ត្រកួន ឬ​ពពួក​គ្រាប់​ធញ្ញជាតិ។

    ជាតិ​ដែក​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Nov 12, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម