backup og meta

មុនឲ្យ​កូន​តូច​ផឹក​ដោះ​គោ​ស្រស់ ចាំបាច់​ត្រូវ​ដឹង​រឿង​ទាំង​នេះ​សិន

មុនឲ្យ​កូន​តូច​ផឹក​ដោះ​គោ​ស្រស់ ចាំបាច់​ត្រូវ​ដឹង​រឿង​ទាំង​នេះ​សិន

ម៉ាក់ៗ​ថ្មី​ថ្មោង អាច​មិន​សូវ​ដឹង​ពី​វិធី​ផ្តល់​អាហារូបត្ថម្ភ​ល្អ​សម្រាប់​ការ​លូត​លាស់​របស់​បេប៊ី យ៉ាង​ណា ក៏​ត្រូវ​តែ​ដឹង​ថា ទឹក​ដោះ​ម៉ាក់ៗ ជា​អាហារ​សំខាន់​បំផុត មាន​ជីវជាតិ​បំផុត​ចំពោះ​កូន​ទើប​កើត ហើយ​ត្រូវ​គេ​ណែ​នាំ​ឲ្យ​បំបៅ​យ៉ាង​ហោច​ណាស់ ៦ ​ខែ។ បន្ទាប់​ពី​នោះ យើង​អាច​បន្ថែម​អាហារ​បំប៉ន​ផ្សេង​ទៀត​ឲ្យ​បេប៊ី​បាន ពិសេស​ទឹក​ដោះ​គោ​ស្រស់ ប៉ុន្តែ​ឲ្យ​ទឹក​ដោះ​គោ​ទៅ​អូនៗ​ពេល​ណា​ល្អ មាន​ផល​ប្រយោជន៍​អី​ខ្លះ អាច​ប៉ះ​ពាល់​អី​ខ្លះ? “Hello គ្រូពេទ្យ’ នឹង​លម្អិត​ក្នុង​អត្ថបទ​នេះ។

១- គួរ​ឲ្យ​កូន​បោះ​ទឹក​ដោះ​គោ​ស្រស់​នៅ​ពេល​ណា?

តាម​ការ​ណែនាំ​របស់​សមាគម​វេជ្ជបណ្ឌិត​ឯកទេស​ផ្នែក​កុមារ​នៅ​អាមេរិក ប៉ា​ម៉ាក់​មិន​គួរ​ឲ្យ​កូន​បៅ​ទឹក​ដោះ​គោ​ស្រស់​នោះ​ទេ លុះ​ត្រា​តែ​អូនៗ​មាន​អាយុ​លើស​ពី ១ ឆ្នាំ។ ការ​ពិត​ទឹក​ដោះ​គោ​ធម្មតា បង្ក​ផល​វិបាក​ដល់​បេប៊ី​ដើម្បី​រំលាយ​អាហារ​បាន​ទាំង​ស្រុង បើ​ធៀប​នឹង​ទឹក​ដោះ​ម៉ាក់ ឬ​ម្សៅ​ទឹក​ដោះ​គោ​សម្រាប់​ទារក ដោយសារ​តែ​ទឹក​ដោះ​គោ​ស្រស់ មាន​ផ្ទុក​កំហាប់​ជាតិ​រ៉ែ និង​ប្រូតេអ៊ីន​ខ្ពស់ អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​តម្រង​នោម​បេប៊ី​ដែល​នៅ​ខ្ចី ក៏​ដូច​ជា​ប៉ះពាល់​ប្រព័ន្ធ​រំលាយ​អាហារ​ទៀង​ផង។

មុន​សម្រេច​ចិត្ត​ឲ្យ​កូន​យើង បៅ​ទឹក​ដោះ​គោ​ស្រស់ ត្រូវ​ថ្លឹង​ថ្លែង​ឲ្យ​បាន​ច្បាស់ ព្រោះ​ក្នុង​ទឹក​ដោះ​គោ​ស្រស់​ពុំ​មាន​ជាតិ​ដែក វីតាមីន C និង​សារជាតិ​ផ្សេង​ទៀត​គ្រប់គ្រាន់ សម្រាប់​ទារក​លូតលាស់​ប្រកប​ដោយ​សុខភាព​ល្អ​នោះ​ទេ។ បែប​នេះ អាច​បង្ក​ឲ្យ​អូនៗ​កើត​ជំងឺ​កង្វះ​អាហារូបត្ថម្ភ ដូច​ជា ជំងឺ​ស្លេកស្លាំង ដោយ​សារ​ខ្វះ​ជាតិ​ដែក​ជាដើម។ មិន​តែ​ប៉ុណ្ណោះ ទឹក​ដោះ​គោ​ស្រស់ ពុំ​ផ្តល់​សារជាតិ​ខ្លាញ់​ល្អ​ សម្រាប់​ការ​លូត​លាស់​សម្រាប់​ក្មេង​ដូច​គ្នា។

យ៉ាង​ណា បើ​សិន​ជា​កូន​អាច​ទទួល​យក​ទឹក​ដោះ​គោ​ធម្មតា​បាន​ហើយ ជា​រឿង​ល្អ​ យើង​អាច​បន្ថែម​របប​អាហារ ជាមួយ​ផ្លែ​ឈើ បន្លែ សាច់​និង​គ្រាប់​ធញ្ញជាតិ​បាន។

២- ហេតុ​ផល​គួរ​ឲ្យ​ទឹក​ដោះ​គោ​ស្រស់​ទៅ​កូន

ទឹក​ដោះ​គោ​ស្រស់ ជា​ប្រភព​នៃ​ជាតិ​កាល់ស្យូម​ធម្មជាតិ ជួយ​ពង្រឹង​ឆ្អឹង និង​ធ្មេញ ជួយ​គ្រប់គ្រង​តុល្យភាព​នៃ​កំណក​ឈាម សាច់ដុំ និង​ការ​លូតលាស់​ឆ្អឹង​ផង​ដែរ។ ក្នុង​ទឹក​ដោះ​គោ មាន​វីតាមីន D ជួយ​រាងកាយ​ក្នុង​ស្រូប​យក​កាល់ស្យ៉ូម​កាន់​តែ​ល្អ និង​មាន​ប្រូតេអ៊ីន កាបូអ៊ីដ្រាត ជួយ​ដល់​ការ​លូតលាស់​រាងកាយ និង​ផ្តល់​ថាមពល​ចាំ​បាច់​ក្មេង​ត្រូវ​ការ។ សារជាតិ​ល្អៗ​ទាំង​នេះ សុទ្ធ​តែ​មាន​ក្នុង​ទឹក​ដោះ​គោ​ស្រស់ បើ​អូន​បាន​ផឹក​ទឹក​ដោះគោ​គ្រប់គ្រាន់​រាល់​ថ្ងៃ នឹង​មិន​ងាយ​ជួយ​ហានិភ័យ​ជំងឺ ដូច​ជា លើសឈាម ដាច់​សរសៃ​ឈាម​ខួរ​ក្បាល មហារីក​ពោះ​វៀន​ធំ បាក់​ឆ្អឹង​ត្រគាក​នៅ​ថ្ងៃ​អនាគត​ឡើយ។

ទឹកដោះគោស្រស់ Hello គ្រូពេទ្យ

អត្ថបទពាក់ព័ន្ធ៖

  • ក្មេងតូច​ទើប​ចេះ​ដើរ គួរ​ផឹក​ទឹក​មួយ​ថ្ងៃ​ប៉ុន្មានទើបល្អ?
  • ចេះ​របៀប​​ឆុង​ម្សៅ​ទឹក​ដោះ​គោ​​ត្រឹម​ត្រូវ ទើប​អូនៗមិន​សូវឈឺ

៣- ម៉ាក់ៗ​ត្រូវ​ឲ្យ​អូនៗ​បៅ​ដោះ​រហូត​ដល់​អាច​ផឹក​ទឹក​ដោះ​គោ​ឬ?

យោង​តាម​សមាគម​វេជ្ជបណ្ឌិត​ឯកទេស​ផ្នែក​កុមារ​នៅ​អាមេរិក ម៉ាក់ៗ​នៅ​តែ​អាច​បំបៅ​ដោះ​កូន​បាន ទោះ​បី​ជា​កូន​អាច​ចាប់​ផ្តើម​ផឹក​ទឹក​ដោះ​គោ​ស្រស់​ក៏​ដោយ។

៤- ក្មេង​រង​ប្រតិកម្ម​អត់​ពេល​ផឹក​ទឹក​ដោះ​គោ​ស្រស់?

ប្រតិកម្ម​ពី​ទឹក​ដោះ​គោ​ស្រស់​ទៅ​លើ​សុខ​ភាព​អូនៗ អាច​នឹង​មាន ខណៈ​រោគសញ្ញា​សំខាន់ៗ​នៃ​ប្រតិកម្ម​ជាមួយ​ទឹក​ដោះ​គោ​មាន​ដូច​ជា៖

– កន្ទួល​ឬ​កន្ទាលត្រអាក​ជាពិសេស​នៅ​បរិវេន​មាត់​ឬ​ចង្ការ

– ឈឺ​ពោះ

– រាក

– ក្អួត

– ហើម

– រមាស់

ត្រូវ​នាំ​កូន​ទៅ​មន្ទីរ​ពេទ្យ​ឲ្យ​បាន​លឿន​បំផុត​ក្នុង​ករណី៖

– ក្មេង​ស្លេក ឬ​អស់​កំលាំង​ខ្លាំង

– ឡើង​កន្ទាល​ត្រអាក​ពេញ​ខ្លួន

– ហើម​នៅ​ក្បាល ឬ​ក

– រាក​មាន​ឈាម

បើ​សិន​មាន​បញ្ហា​ណា​មួយ​ពាក់​ព័ន្ធ​រឿង​ឲ្យ​ទឹក​ដោះ​គោ​ទៅ​កូន ឬ​គិត​ថា​កូន​អាច​មាន​ប្រតិកម្ម ឬ​ខ្វះ​អាហារូបត្ថម្ភ សូម​ទៅ​ពិគ្រោះ​ជាមួយ​ពេទ្យ​ឲ្យ​បាន​លឿន​តាម​តែ​អាច​ធ្វើ​បាន ដើម្បី​ចៀសវាង​ផលវិបាក​ដទៃ​ទៀត។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Cow’s milk: When and how to introduce it, http://www.babycenter.com/0_cows-milk-when-and-how-to-introduce-it_1334703.bc?showAll=true, Accessed November 22, 2016.

កំណែ​ប្រែបច្ចុប្បន្ន

31/05/2019

អត្ថបទ​ដោយ Leng Pechsovatey

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ សន សុភា


អត្ថបទពាក់ព័ន្ធ

ហេតុអ្វី Prebiotics អាច​ជួយ​ដល់ប្រព័ន្ធការពារកុមារ ហើយមានក្នុងអាហារអ្វីខ្លះ?

តើរបបអាហារអ្វីខ្លះដែលជួយ​ឲ្យ​កូន​អាចទប់ទល់នឹងជំងឺ និងលូតលាស់ល្អ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Leng Pechsovatey · កែ May 31, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម